no-alternative title

គំរូរបស់ស្មាតហ្វូនស៊េរីថ្មី OnePlus 5 បង្ហាញខ្លួនជាផ្លូវការភ្ជាប់ជាមួយនឹងកាមេរ៉ាភ្លោះបញ្ឈរ

បន្ទាប់ពីការបែកធ្លាយចេញរូបភាពមួយនេះ មានអារម្មណ៍ថា ស្មាតហ្វូនស៊េរីថ្មីរបស់ OnePlus ជំនាន់ទី 5 គឺមានរូបរាងស្រដៀងគ្នាជាមួយនឹងស្មាតហ្វូន OnePlus 3T អញ្ចឹងដែរ គ្រាន់តែមានលក្ខណៈខុសគ្នា គឺនៅរូបោភាពនេះ គឺមានបំពាក់នូវប្រព័ន្ធកាមេរ៉ាភ្លោះបញ្ឈរ ។ យោងទៅតាមប្រភពបែកធ្លាយមួយបង្ហាញថា រូបភាពនេះ គឺជាគំរូរបស់ស្មាតហ្វូនស៊េរីថ្មី OnePlus 5 និងជាការរចនារូបរាងចុងក្រោយគេបំផុតរបស់ក្រុមហ៊ុន OnePlus ។ ក្រៅពីកាមេរ៉ាភ្លោះនោះ វានៅមានប៊ូតុងចំនួន 3 កន្លែងទៀតដែលនៅផ្នែកខាងឆ្វេងមានប៊ូតុង Switch និងប៊ូតុងសំឡេង Volume ។

ស្មាតហ្វូន OnePlus 5 ត្រូវគេដឹងថានឹងមានអេក្រង់ទំហំ 5.5 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ 1080x1920 បន្ទះឈីបថ្មី Snapdragon 835 ដែលមាន Octa-core CPU និងក្រាហ្វិក Adreno 540GPU ។ ស្មាតហ្វូននេះបំពាក់រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 8GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB កាមេរ៉ាភ្លោះខាងក្រោយទំហំ 16MP ដូចគ្នា និងកាមេរ៉ាខាងមុខទំហំ 16MP ផងដែរ។ ចំនែកប្រព័ន្ធស្កែនក្រយ៉ៅដៃ (fingerprint scanner) នឹងបង្កប់នៅក្រោមប៊ូតុង Home នៅផ្នែកខាងមុខ។ ពាក្យចចាមអារ៉ាមចុងក្រោយ  បានបញ្ជាក់ថា ស្មាតហ្វូន OnePlus 5 នឹងបង្ហាញខ្លួននៅក្នុងខែមិថុនា ខាងមុខនេះ ប៉ុន្តែកាលបរិច្ឆេទនៃការប្រកាសជាផ្លូវការ នៅមិនទាន់ដឹងនៅឡើយទេ ហើយព័ត៌មានខាងលើនេះ ក៏នៅមិនទាន់អាចបញ្ជាក់បានថា ជាព័តមានផ្លូវការពីក្រុមហ៊ុន OnePlus នោះដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន