កាលពីដើមខែនេះ វាមានពាក្យចចាមអារ៉ាមជាច្រើនបង្ហាញថា ស្មាតហ្វូនត្រកូល Samsung Galaxy C series នឹងបំពាក់នូវប្រព័ន្ធកាមេរ៉ាភ្លោះ មុនពេលសម្ពោធ Galaxy Note 8។ រូបភាពរបស់ Galaxy C10 បំពាក់នូវប្រព័ន្ធកាមេរ៉ាភ្លោះ ត្រូវបែកធ្លាយនៅលើអនឡាញហើយ នៅថ្ងៃនេះ។ តាមរយៈរូបភាពបែកធ្លាយនេះ លោអ្នកអាចមើលឃើញថា ស្មាតហ្វូនស៊េរីថ្មីនេះ មានពណ៌ផ្កាឈូក កាមេរ៉ាភ្លោះ ភ្លើង LED Flash ចំនួន 2 និងប៊ូតុង Power/Lock Key ។
សម្រាប់ព័ត៌មានលម្អិតជាច្រើនទៀតរបស់ស្មាតហ្វូននេះ នៅមិនទាន់ទម្លាយឱ្យដឹងនៅឡើយទេ ប៉ុន្តែព័ត៌មានមុននេះ មានព័តមានមួយចំនួន បានអះអាងថាស្មាតហ្វូន Galaxy C10 នឹងបំពាក់បន្ទះឈីប Snapdragon 660 ដែលជាបន្ទះឈីបថ្នាក់កណ្តាលរបស់ Snapdragon ដែលទើបតែបានសម្ពោធកាលពីពេលថ្មីនេះ។ បើតាមការវិភាគមើលទៅ ស្មាតហ្វូនកាមេរ៉ាភ្លោះដំបូងនេះ គឺមិនខ្លាំងដូចជា Galaxy S & Galaxy N នោះទេ៕