no-alternative title

រូបភាពគំរូថ្មីរបស់ OnePlus 5 បង្ហាញថា វាមិនមានរន្ធដោតកាស 3.5mm jack ហើយនិងគ្មានខ្សែអង់តែននោះទេ

ជាបន្តបន្ទាប់ គឺមានការបែកធ្លាយចេញនូវរូបរាងគំរូរបស់ទូរស័ព្ទស្មាតហ្វូនរបស់ក្រុមហ៊ុន OnePlus ជំនាន់ទី 5 គឺ OnePlus 5 ហើយកាលពីម្សិលមិញនេះយើងក៏បានឃើញគំរូរូបរាងផ្នែកខាងក្រោយនៃទូរស័ព្ទជំនាន់ថ្មីនេះហើយដែរគឺវាមានកាមេរ៉ាក្រោយពីរគ្រាប់ អំពូលភ្លើង LED មួយគ្រាប់ និងមានខ្សែអង់តែន (Antenna) ដូចជំនាន់ OnePlus 3 និង 3T ដែរ។ ផ្ទុយនឹងរូបភាពគំរូដែលបែកធ្លាយកាលពីថ្ងៃម្សិលនេះ ដោយថ្ងៃនេះយើងទទួលបានរូបភាពគំរូថ្មីនៃ OnePlus 5 ចំនួនពីរសន្លឹកដែលបានបង្ហាញពីផ្នែកខាងក្រោម និងផ្នែកខាងខ្នងរបស់វា។ 

តាមរូបភាពគំរូទាំងពីរសន្លឹកនេះយើងសង្កេតឃើញថាទូរស័ព្ទស្មាតហ្វូន OnePlus ជំនាន់ទី 5 នេះហាក់ដូចជាក្រុមហ៊ុនព្យាយាមលប់បំបាត់រន្ធដោតកាសខ្នាត 3.5mm headphone jack ដូចអ្វីដែលក្រុមហ៊ុន Apple បានធ្វើនៅលើ iPhone 7 និង HTC បានធ្វើវានៅលើ HTC U11 ដែលបានប្រកាសចេញកាលពីប៉ុន្មានថ្ងៃនេះដែរ។ ប៉ុន្តែគេមិនទាន់ជឿជាក់ទៅលើរូបភាពគំរូថ្មីនេះនៅឡើយទេ ហើយគេសន្និដ្ឋានថា OnePlus នឹងនៅតែរក្សារន្ធដោតកាសនេះសម្រាប់ហ្វែនរបស់ខ្លួនដដែលដោយគ្រាន់តែប្តូរវាទៅដាក់នៅផ្នែកខាងលើទូរស័ព្ទវិញដោយទុកផ្នែកខាងក្រោមនេះប្រើសម្រាប់រន្ធបំពងសំឡេងប្រភេទស្តេរ៉េអូ (stereo speaker) ក៏ថាបាន។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ចំនុចដែលប្លែកមួយទៀតនោះត្រង់ថាសម្រាប់ខ្សែកាត់ទទឹងតួរ (Antenna) នៅជិតគែមលើក្រោមគឺមិនឃើញមានទេគឺមានផ្ទៃលាតតែម្តង ហើយកាមេរ៉ាភ្លោះត្រូវបានរចនាបែបបញ្ឈរស្របបណ្តោយតួរខ្លួនរួមជាមួយអំពូលភ្លើង LED flash ចំនួនពីរគ្រាប់នៅចំកណ្តាលនៃកាមេរ៉ាទាំងពីរ ហើយនៅក្រោមកាមេរ៉ាគឺជាស្លាកសញ្ញាឡូហ្គោរបស់ OnePlus។ តាមរយះរូបភាពគំរូរបស់ OnePlus 5 ដែលបានបែកធ្លាយជាបន្តបន្ទាប់មកនេះឃើញថាពួកវាសុទ្ធតែមានចំនុចគួរឲ្យចាប់អាម្មរណ៍ និងទាក់ទាញខុសៗគ្នាច្រើនពិសេសរូបគំរូចុងក្រោយនេះរឹតតែធ្វើឲ្យយើងចង់ឃើងវាបង្ហាញខ្លួនឆាប់ៗនេះណាស់ ព្រោះចង់ដឹងថាតើ OnePlus 5 ពិតជាគ្មានរន្ធដោតកាស គ្មានខ្សែអង់តែន និងមានកាមេរ៉ាភ្លោះប្រើកែវលែនបញ្ឈរ និងមានអំពូល LED flash ពីរគ្រាប់នៅចំកណ្តាលកាមេរ៉ាទាំងពីរពិតមែនអត់៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន