no-alternative title

ក្រុមហ៊ុន AMD បង្ហាញក្រាហ្វិកកាត GPU ស៊េរីថ្មី “Radeon Vega Frontier Edition” មានសមត្ថភាពខ្លាំងអាចលើដំណើរការលើកម្មវិធីធំៗបានយ៉ាងរលូន

បន្ទាប់ពីមានពាក្យចចាមអារ៉ាមជាច្រើនរួចមក ពេលនេះ ក្រុមហ៊ុន AMD បានបង្ហាញចេញនូវក្រាហ្វិកកាតស៊េរីថ្មីត្រកូល V Series របស់ខ្លួន ជាផ្លូវការហើយ។ ក្រាហ្វិកកាតនេះ បំពាក់នូវសមត្ថភាពខ្លាំងជាច្រើន ដែលធ្វើឱ្យអ្នកប្រើប្រាស់ចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ។ ក្រាហ្វិកកាតជំនាន់ថ្មីនេះ មានឈ្មោះថា Radeon Vega Frontier Edition ហើយវាគឺជាប្រភេទក្រាហ្វិកកាតស៊េរី Ultra High-End ដែលអាចជំនួយទៅលើដំណើរការនៃកម្មវិធីធំៗ បានយ៉ាងរលូន។ វាមានន័យថា ក្រាហ្វិកជំនាន់ថ្មីអាចប្រើប្រាស់នៅក្នុង Machine Learning, Advanced Visualization, VR និងការអភិវឌ្ឍហ្គេមជាជាងការប្រើប្រាស់វាដោយផ្ទាល់។ ក្រាហ្វិកនេះ ដំណើរការបានយ៉ាងល្អនៅលើហ្គេមជាច្រើនដែលមានក្រាហ្វិករូបភាពច្បាស់ធំ។

ក្រាហ្វិកកាត Vega Frontier Edition មានបំពាក់នូវ 64 compute units និង 4096 stream processors ដែលអាចបង្កើននូវប្រព័ន្ធដំណើរការ 13 TFLOPS នឹងមានសមត្ថភាពខ្លាំងជាង Titan Xp ។ បន្ថែមពីនេះទៀត វាបំពាក់នូវម៉េមូរី super fast HBM2 ទំហំធំ 16GB ដែលមាន Bandwidth ដល់ទៅ 480GB/s ។ សម្រាប់លក្ខណៈសម្បត្តិជាច្រើនទៀត របស់ស្មាតហ្វូននេះនៅមិនទាន់ទម្លាយអោយដឹងនៅឡើយទេ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រាហ្វិកកាតនេះ នឹងដាក់លក់នៅក្នុងពីរស៊េរីផ្សេងគ្នាគឺ ពណ៌ខៀវ (ភ្ជាប់ជាមួយ air cooling) និងពណ៌មាស (ភ្ជាប់ជាមួយ liquid cooling system ស្រដៀងគ្នាទៅនឹង Fury X) ។ សម្រាប់តម្លៃរបស់ក្រាហ្វិកកាតនេះនៅមិនទាន់ទម្លាយឱ្យដឹងនៅឡើយទេ ប៉ុន្តែវានឹងចាប់ផ្តើមដឹកជញ្ជូននៅក្នុងត្រីមាសទី 2 ឆ្នាំ 2017 នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន