no-alternative title

បែកធ្លាយពុម្ពគំរូរបស់ទូរស័ព្ទ iPhone 2017 ទាំងបីម៉ូដែល មានទំហំអេក្រង់ខុសៗគ្នាទាំងអស់

អ្នកទម្លាយនៅលើអនឡាញ SlashLeaks ទើបតែបង្ហោះរូបភាពមួយសន្លឹក ដែលជាពុម្ពគំរូសម្រាប់ប្រើប្រាស់ក្នុងការផលិតទូរស័ព្ទ iPhone ស៊េរីឆ្នាំ 2017 ។ នៅក្នុងរូបភាពនេះ បង្ហាញអំពីទូរស័ព្ទ iPhone បីស៊េរីម៉ូដែលផ្សេងគ្នាគឺ Apple iPhone 7s, Apple iPhone 7s Plus និង iPhone 8 ។ រូបភាពទាំងនេះ ក៏បង្ហាញអំពីទំហំរបស់ទូរស័ព្ទ iPhone នីមួយៗធៀបគ្នាផងដែរ។ ទូរស័ព្ទ Apple iPhone 7s នឹងមានរូបរាងតូចជាងគេក្នុងចំណោម 3 ស៊េរីនេះ ហើយវាបំពាក់នូវកាមរ៉ាតែមួយប៉ុណ្ណោះ។

ឥឡូវនេះ លោកអ្នកប្រហែលជារំពឹងថា ទូរស័ព្ទ Apple iPhone 8 ដែលល្បីជាមួយនឹងពាក្យចចាមអារ៉ាមអេក្រង់ 5.8 អ៊ីងនឹងមានអេក្រង់ធំជាងគេទាំងអស់។ ប៉ុន្តែបើតាមរូបភាពនេះបង្ហាញថា វាមានទំហំធំជាងតែបន្តិចប៉ុណ្ណោះបើធៀបជាមួយនឹង iPhone 7s ។ តើក្រុមហ៊ុន Apple ច្នៃបែបណាទៅ? ទូរស័ព្ទ iPhone 8 នឹងប្រើប្រាស់អេក្រង់ Edge-to-Edge Display និងមានស៊ុមព័ទ្ធអេក្រង់កាន់តែតូចស្តើង។ អេក្រង់ទំហំត្រឹមតែ 5.15 អ៊ីងប៉ុណ្ណោះរបស់ iPhone 8 ដែលអាចបញ្ជាបាន ចំនែកកន្លែងផ្សេងទៀតប្រហែលប្រើប្រាស់សម្រាប់បច្ចេកវិទ្យាTouch ID បង្កប់នៅក្រោមអេក្រង់តែម្តង។ នេះហើយដែលជាកត្តាធ្វើឱ្យក្រុមហ៊ុន Apple ចំណាយពេលវេលាយូរក្នុងការបង្កើតទូរស័ព្ទស៊េរីថ្មីនេះ។ យ៉ាងណាមិញ ក្រុមហ៊ុន Apple ក៏មានគម្រោង “B” ផងដែរក្នុងការដាក់ប៊ូតុង Touch ID នេះទៅផ្នែកខាងក្រោយនៃទូរស័ព្ទវិញ។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅលើពុម្ពគំរូនេះក៏បង្ហាញផងដែរអំពីបច្ចេកវិទ្យាអេក្រង់ភ្លោះបញ្ឈររបស់ទូរស័ព្ទ iPhone 8 ។ ចំនែកកាមេរ៉ាភ្លោះរបស់ Apple iPhone 7s គឺនៅផ្តេកដដែលដូចអ្វីដែលលោកអ្នកធ្លាប់មើលឃើញនៅលើទូរស័ព្ទ iPhone 7 Plus រួចមកហើយ។ ទន្ទឹមនឹងនេះផងដែរ SlashLeaks ក៏បង្ហោះនូវរូបភាពផ្នែកខាងក្រោយមួយសន្លឹកទៀតរបស់ទូរស័ព្ទ iPhone 8 ហើយវាពិតជាមានកាមេរ៉ាភ្លោះបញ្ឈរពិតប្រាកដមែន។ យោងតាមការបញ្ជាក់របស់ Morgan Stanley ទូរស័ព្ទ iPhone 2017 ទាំងបីស៊េរីម៉ូដែលនេះ នឹងដាក់លក់នៅក្នុងពេលណាមួយចុងខែកញ្ញាឆ្នាំនេះ។ តម្លៃរបស់ទូរស័ព្ទ iPhone 8 គឺច្រើនជាង 1000 ដុល្លារអាមេរិច៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន