no-alternative title

Huawei Mate 9 មានពណ៌ចំនួនពីរបន្ថែមទៀតហើយ គឺក្រហម និងខៀវទឹកសមុទ្រ

ដើម្បីធ្វើការប្រគូតប្រជែងជាមួយក្រុមហ៊ុនផលិតស្មាតហ្វូនដទៃទៀត និងដើម្បីផ្គាប់ចិត្តអតិថិជនរបស់ខ្លួនពេលនេះ ក្រុមហ៊ុន Huawei បានបន្ថែមពណ៌ចំនួនពីរទៀតសម្រាប់គ្រួសារស្មាតហ្វូនប្រភេទហ្វាប់ប្លែត Huawei Mate 9 គឺពណ៌ក្រហម (Red Agate) និងខៀវទឹកសមុទ្រ (Blue Topaz)។ ដែលពីមុនហា្វប់ប្លែត Huawei Mate 9 នេះគឺមានចេញលក់តែពណ៌ស (Ceramic White),  ទឹកមាស (Champagne Gold), ពណ៌ត្នោត (Mocha Brown), ទឹកប្រាក់ (Moonlight Silver), ខ្មៅ (Obsidian Black) និងប្រផេះ (Space Gray) តែប៉ុណ្ណោះ។ ហើយចំពោះពណ៌ថ្មីទាំងពីរនេះគឺមានតែសម្រាប់ម៉ូដែលបំពាក់រ៉េមទំហំ 4GB និងម៉េមូរីម៉ាស៊ីន 64GB តែប៉ុណ្ណោះ។ 

Mate 9 ពណ៌ក្រហម និងខៀវទឹកសមុទ្រនេះ គឺប្រកាសដាក់លក់នៅថ្ងៃទី 14 ឧសភា កាលពីចុងសប្តាហ៍នេះ នៅក្នុងទីផ្សារប្រទេសចិនជាមួយតម្លៃប្រមាណ 3,899 យ័នឬប្រហែល 564 ដុល្លារអាមេរិក។ ទោះជាយ៉ាងណា គេនៅមិនមានព័ត៌មានផ្លូវការណ៍ណាមួយបញ្ជាក់ថាហ្វាប់ប្លែត Mate 9 ពណ៌ថ្មីទាំងពីរនេះ អាចនឹងពាំនាំចេញដាក់លក់ក្នុងទីផ្សារពិភពលោក ឬក៏អត់ទេ ឬក៏ប្រហែលមានលក់សម្រាប់តែទីផ្សារប្រទេសចិនតែមួយប៉ុណ្ណោះឡើយ។ ក៏ប៉ុន្តែសំរាប់ពណ៌ក្រហមនេះ ត្រូវបានប្រជាជន ចិនចាត់ទុកថា ជាពណ៌នាំលាភនាំសំណាងល្អសម្រាប់ពួកគេ។ មួយវិញទៀតសម្រាប់ពណ៌ថ្មីរបស់ Mate 9 នេះ ត្រូវបានគេជឿជាក់ថា វានឹងជួយជម្រុញការលក់ស្មាតហ្វូនដែលមានអាយុកាលជិត 6 ខែមួយនេះ មានសន្ទុះ កើនឡើងសម្រាប់ទីផ្សារដើមកំណើតរបស់វាថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន