no-alternative title

ការតេស្តទៅលើល្បឿននៃថាមពលថ្មរបស់ស្មាតហ្វូន Galaxy S8 លឿនជាងទូរស័ព្ទ iPhone 7

ការប្រកួតប្រជែងគ្នាមិនមានថ្ងៃបញ្ចប់រវាងក្រុមហ៊ុនបច្ចេកវិទ្យា Apple និងក្រុមហ៊ុន Samsung តែងតែធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងទៅលើស្មាតហ្វូនស៊េរីថ្មីរបស់ពួកគេពីមួយជំនាន់ទៅមួយជំនាន់ទៀត បើទោះបីជាក្រុមហ៊ុនបច្ចេកវិទ្យាទាំងពីរនេះបញ្ចេញស្មាតហ្វូនស៊េរីថ្មីក្នុងរយៈពេលខុសគ្នាដល់ទៅកន្លះឆ្នាំក៏ដោយ។ ស្មាតហ្វូនស៊េរីថ្មី Galaxy S8 កំពុងតែដាក់លក់នៅលើទីផ្សារជាច្រើន ខណៈពេលនេះទូរស័ព្ទ iPhone 7 បានចែកចាយនៅគ្រប់ទីកន្លែងរួចជាយូរមកហើយ។ តើស្មាតហ្វូនស៊េរីថ្មី Galaxy S8 ពិតជាលឿនជាង iPhone 7 មែនទេ? តើបន្ទះឈីបថ្មី Qualcomm Snapdragon 835 ដែលផលិតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យា Samsung សម្រាប់ក្រុមហ៊ុន Qualcomm នេះពិតជាអាចដណ្តើមតំណែងរបស់បន្ទះឈីប Apple A10 Fusion មែនទេ? 

តាមរយៈគេហទំព័រ Geekbench, GFXbench និង AnTuTu វាមានការធ្វើតេស្តជាបន្តបន្ទាប់ដើម្បីវាស់ស្ទង់ទៅលើដំណើរការរបស់ស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាទាំងពីរនេះ។ ការវាស់ទៅលើល្បឿននៃ CPU និង GPU មិនអាចបញ្ជាក់អំពីអ្វីដែលជាបទពិសោធន៍របស់អ្នកប្រើប្រាស់ក្នុងកិច្ចការងារប្រចាំថ្ងៃរបស់ខ្លួននោះទេ។

ដូច្នេះ តើអ្វីទៅដែលជាកិច្ចការងារពិតប្រាកដរបស់អ្នកប្រើប្រាស់នោះ? នៅក្នុងការសាកល្បងចំនួន 5 ដំណាក់កាលរបស់ Tom’s Guide បង្ហាញអំពីល្បឿននៃដំណើរការនៅលើស្មាតហ្វូននេះ។ ការបើកកម្មវិធី Apps ចំនួន 15 ការកែប្រែទៅលើវីដេអូ 4K រយៈពេល 5 នាទី ការចាប់ផ្តើមដំណើរការកម្មវិធីកាមេរ៉ា ការវាស់ទៅលើល្បឿននៃប្រព័ន្ធ Wi-Fi និងការតេស្តទៅលើ Frame Rates របស់ហ្គេម។ នៅក្នុងការធ្វើតេស្តនេះ ស្មាតហ្វូន Galaxy S8 នាំមុខប្រព័ន្ធដំណើរការរបស់ទូរស័ព្ទ iPhone 7 ។

រឿងមួយនៅក្នុងការកែប្រែទៅលើវីដេអូខណៈពេលដែលទូរស័ព្ទ iPhone 7 ត្រូវធ្វើការបន្ថែមទៅលើ Filter និងការបម្លែងវីដេអូ 4K ទៅជាកម្រិត 720p នៅក្នុងរយៈពេល 1 នាទី 26 វិនាទី។ ម្យ៉ាងវិញទៀត ស្មាតហ្វូន Galaxy S8 បញ្ចប់នៅក្នុងរយៈពេល 8 នាទី 13 វិនាទី។ វាមានការពន្យល់នៅត្រង់ចំណុចនេះ។ គោលការណ៍ “Synthetic” benchmarks របស់ Geekbench បង្ហាញថា បន្ទះឈីប A10 Fusion មានសមត្ថភាពប្រសើរជាងសម្រាប់ single-core performance ប៉ុន្តែវាចាញ់ប្រៀបសម្រាប់បន្ទះឈីប Snapdragons នៅក្នុងការតេស្ត multi-core ។ សរុបមក Apple មានសមត្ថភាពខ្លាំងសម្រាប់ Single A10 Core ខណៈពេលដែលបន្ទះឈីប Snapdragon មានប្រសិទ្ធិភាពខ្លាំងនៅពេលដែល Core ទាំងអស់ដំណើរការ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Galaxy S8 អាចយកឈ្នះទូរស័ព្ទ iPhone 7 បាននៅក្នុងមុខងារមួយចំនួន។ កាមេរ៉ារបស់វាដំណើរការយឺតជាងកាមេរ៉ារបស់ទូរស័ព្ទ iPhone 7 ប៉ុន្តែមុខងារ Focuses របស់វាគឺលឿនជាង ជាពិសេសស្មាតហ្វូន Galaxy S8 មានសមត្ថភាពខ្លាំងទៅលើ GPU និង CPU ជាមួយនឹងល្បឿន Frame Rates នៃការលេងហ្គេមខ្លាំងក្លា។ យ៉ាងណាមិញ យើងនៅរង់ចាំមើលបន្តទៀតនៃវត្តមានរបស់បន្ទះឈីប Apple A11៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន