no-alternative title

ក្រុមហ៊ុន HTC បានបញ្ចេញរបកគំហើញថ្មីរបស់ខ្លួនតាំងពី 20 ឆ្នាំមុនមកដល់ពេលបច្ចុប្បន្ននេះ

ក្រុមហ៊ុនគ្រឿងអេឡិចត្រូនិកតៃវ៉ាន់ បានរៀបចំព្រឹត្តិការណ៍ខួបលើកទី 20 របស់ខ្លួន ហើយក្រុមហ៊ុន HTC ក៏ទើបតែបញ្ចេញវីដេអូនិយាយអំពីរបកគំហើញបច្ចេកវិទ្យារបស់ខ្លួនដែលឆ្លងកាត់រយៈពេល 20 ឆ្នាំនេះ ផងដែរ។ ក្រុមហ៊ុន HTC បញ្ចេញនូវស្មាតហ្វូនស៊េរីថ្មី HTC U11 ដែលទទួលបានពិន្ទុខ្ពស់ទៅលើប្រព័ន្ធកាមេរ៉ារបស់វានៅលើ DxOMark និងការប្រើប្រាស់មុខងារ Shortcut របស់វាផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យា HTC របស់តៃវ៉ាន់នេះ តែងតែនាំយកនូវបច្ចេកវិទ្យាឈានមុខគេនៅក្នុងពិភព Android ហើយនៅក្នុងខួបលើកទី 20 របស់ក្រុមហ៊ុន HTC ក៏បញ្ចេញនូវវីដេអូដែលបង្ហាញអំពីវត្តមានរបស់ស្មាតហ្វូនដំបូង និងការវិវត្តន៍របស់វានៅក្នុងរយៈពេល 20 ឆ្នាំនេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា ក្រុមហ៊ុន HTC គឺជាក្រុមហ៊ុនដំបូងបំផុតដែលនាំយកស្មាតហ្វូន 3G ចូលទៅក្នុងទីផ្សារ ហើយក្រុមហ៊ុននេះក៏នាំយកនូវស្មាតហ្វូនមុនគេបំផុតដំណើរការប្រព័ន្ធប្រតិបត្តិការ GPS ។ ស្មាតហ្វូនទាំងនេះ ប្រើប្រាស់ Windows OS ជាក់ស្តែងនៅក្នុងឆ្នាំ 2008 ក្រុមហ៊ុន HTC នាំយកនូវស្មាតហ្វូនមុនគេបំផុតដំណើរការប្រព័ន្ធប្រតិបត្តិការ Android ឈ្មោះថា HTC Dream ដែលនៅអាមេរិចគេហៅថា T-Mobile G1 ។ វត្តមានជាបន្តទៀតរបស់ស្មាតហ្វូននេះគឺ HTC One ដែលមានការរចនារូបរាងពិតជាស្រស់ស្អាតមែនទែន។

ប៉ុន្តែចូលមកដល់ឆ្នាំ 2013 ក្រុមហ៊ុន HTC ចាប់ផ្តើមប្រកួតប្រជែងនៅលើទីផ្សារ និងការច្នៃប្រឌិតខ្ពស់ទៅលើស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនក្នុងរបត់ទីផ្សារ Android ។ ក្រុមហ៊ុនចាប់ផ្តើមផលិតនូវឧបករណ៍ HTC Vive សម្រាប់ប្រើប្រាស់បច្ចេកវិទ្យាថ្មីនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីអាចនាំមុខក្រុមហ៊ុន Samsung, Apple និងក្រុមហ៊ុនជាច្រើនទៀតនៅចិន។ យ៉ាងណាមិញ នៅក្នុងវីដេអូនេះក្រុមហ៊ុន HTC និយាយថា “យើងនៅតែច្នៃប្រឌិតបន្តទៀត យើងមិនមែននៅស្ងៀមស្ងាត់ យើងមានការប្រកួតប្រជែងខ្លាំង យើងគឺមានវត្តមានពិតមែន។ យើងនៅតែរក្សានូវរបកគំហើញថ្មីរបស់យើងជានិច្ច។”

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន