no-alternative title

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy J7 (2017) ពិតជាមានរូបរាងគួរឱ្យចាប់អារម្មណ៍ខ្លាំង និងពណ៌យ៉ាងទាក់ទាញ

Samsung កំពុងតែផលិតនូវស្មាតហ្វូនថ្នាក់កណ្តាលជាច្រើនស៊េរីពិសេសត្រកូល Galaxy A-Series 2017 ដែលមានតម្លៃសមរម្យ និងកំពុងតែមានការទទួលពេញនិយមខ្លាំងនៅលើទីផ្សារជាច្រើន។ ពេលនេះស្មាតហ្វូនជំនាន់ថ្មី Galaxy J7 (2017) បែកធ្លាយព័ត៌មានជាមួយនឹងរូបរាងប្លែកកាន់តែអស្ចារ្យ និងមានការពង្រឹងទៅលើផ្នែក Hardware របស់វាផងដែរ។ តាមរយៈការទម្លាយពី Roland Quandt នៅលើបណ្តាញសង្គម Twitter ចែករំលែកនូវរូបភាព Render ថ្មីរបស់ស្មាតហ្វូននេះមុនពេលដែលស្មាតហ្វូន Galaxy J7 (2017) បង្ហាញខ្លួនជាផ្លូវការ។ ប្រសិនបើរូបភាពបែកធ្លាយនេះជាការពិតនោះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ពិតជាមានការរចនារូបរាងថ្មីទៅលើស្មាតហ្វូន Galaxy J7 (2017) ស៊េរីថ្មីនេះ។

ខុសប្លែកពីស្មាតហ្វូនជំនាន់មុនៗ ស្មាតហ្វូននេះមានរូបរាងរៅគួរឱ្យចាប់អារម្មណ៍ខ្លាំង។ អ្វីដែលកាន់តែពិសេសនោះ ស្មាតហ្វូននេះមានពណ៌ទឹកសមុទ្រថ្មី “Light Blue Coral” រួមជាមួយនឹងពណ៌ផ្កាឈូក ពណ៌មាស និងពណ៌ខ្មៅ។ គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន Galaxy J7 (2017) អាចនឹងបង្ហាញខ្លួននៅក្នុងពេលណាមួយក្នុងខែមិថុនាខាងមុខនេះ ហើយអ្វីដែលកាន់តែពិសេសនោះស្មាតហ្វូន J7 V និង J7 Prime ក៏ទើបតែបង្ហាញខ្លួននៅសហរដ្ឋអាមេរិចផងដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើធៀបជាមួយនឹងស្មាតហ្វូនជំនាន់មុននេះ ស្មាតហ្វូន Galaxy J7 (2017) នឹងមានការពង្រឹងទៅលើលក្ខណៈសម្បត្តិរបស់ខ្លួនជាច្រើនទៀតផងដែរ។ ស្មាតហ្វូននេះមានរូបរាងស្រោបដោយលោហធាតុ ខណៈពេលដែលស្មាតហ្វូន Galaxy J7 2016 មានត្រឹមតែគែមស្រោបដោយលោហធាតុប៉ុណ្ណោះ។ ស្មាតហ្វូននេះអាចនឹងប្រើប្រាស់អេក្រង់ 1080p Full HD display កាមេរ៉ាខាងមុខថតរូប Selfie ទំហំ 13MP ប្រព័ន្ធស្កែនក្រយ៉ៅដៃ (Fingerprint Sensor) ប្រព័ន្ធ LTE ថាមពលថ្ម និងការពង្រឹងទៅលើរ៉េមផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន