no-alternative title

បែកធ្លាយលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនស៊េរីថ្មី Sony Xperia XZ1, XZ1 Compact និង X1

យោងទៅតាមរបាយការណ៍ថ្មីមួយបង្ហាញថា ក្រុមហ៊ុនបច្ចេកវិទ្យា Sony នឹងប្រកាសបង្ហាញស្មាតហ្វូនស៊េរីថ្មីចំនួន 3 ស៊េរីម៉ូដែលក្នុងឆ្នាំនេះក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ IFA។ ស្មាតហ្វូនទាំងបីស៊េរីម៉ូដែលនេះគឺ Xperia XZ1, XZ1 Compact និង X1។ របាយការណ៍នេះក៏ទម្លាយអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូន Xperia XZ1 នឹងដំណើរការជាមួយបន្ទះឈីប Snapdragon 835 chipset រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 4GB ថាមពលថ្ម 3000mAh និងអេក្រង់ទំហំ 5.2 អ៊ីងកម្រិត Full HD ។ ចំនែកស្មាតហ្វូន XZ1 Compact នឹងដំណើរការបន្ទះឈីប Snapdragon 835 SoC រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 4GB ថាមពលថ្ម 2800mAh និងអេក្រង់ទំហំ 4.6 អ៊ីងកម្រិត HD។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Xperia X1 នឹងដំណើរការជាមួយបន្ទះឈីប Snapdragon 660 chipset រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 4GB ថាមពលថ្ម 2800mAh និងអេក្រង់ទំហំ 5.0 អ៊ីងកម្រិត Full HD ។ ស្មាតហ្វូនទាំង 3 ស៊េរីនេះនឹងបំពាក់បច្ចេកវិទ្យាប្រព័ន្ធកាមេរ៉ាភ្លោះថ្មីថែមទៀតផងហៅថា “Full Pixel Continuous និង Shoot” ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន