no-alternative title

ក្រុមហ៊ុនបច្ចេកវិទ្យា MSI ឈ្នះពានរង្វាន់ COMPUTEX Best Choice Award 2017 បំបែកឯតទគ្គកម្មទៅលើ 5 ផលិតផលបច្ចេកវិទ្យាផ្សេងៗគ្នា

COMPUTEX TAIPEI 2017 គឺជាព្រឹត្តិការណ៍តាំងពិពរណ៍ B2B PC ធំបំផុតលំដាប់ទីពីរនៅលើពិភពលោកចាប់ផ្តើមពីថ្ងៃទី 30 ខែឧសភារហូតដល់ថ្ងៃទី 3 ខែមិថុនាខាងមុខនេះ។ នៅថ្ងៃនេះ ការប្រកាសពានរង្វាន់ COMPUTEX Best Choice Awards ក៏បានប្រកាសរកឃើញអ្នកឈ្នះផងដែរ។ កុំព្យូទ័រយួរដៃ MSI GT83VR TITAN SLI សម្រាប់ការលេងហ្គេមក្រោមការប្រកួតប្រជែងច្រើនជាង 300 ឈ្នះពានរង្វាន់ Golden Award នៅក្នុងផ្នែក Gaming & Entertainment Category ចំនែកកុំព្យូទ័រ MSI VR ONE gaming backpack ក៏ទទួលបានពានរង្វាន់នៃការរចនារូបរាងល្អផ្តាច់គេ Best Design Award ផងដែរ។ កុំព្យូទ័រលេងហ្គេមលើតុ MSI Vortex G25VR ទទួលបានពានរង្វាន់ Category Award រួមជាមួយនឹងឧបករណ៍ MSI X1000 Network Security Gateway ក៏ទទួលបានពានរង្វាន់ Category Award ផងដែរ។ ពានរង្វាន់ទី 5 ឈ្មោះថា Jury's Special Award ក៏បានឈ្នះទៅលើឧបករណ៍ MSI Telematics Solution for Commercial Vehicles ថែមទៀត។ សរុបមក ផលិតផលបច្ចេកវិទ្យាទាំង 5 នេះ បានធ្វើឱ្យក្រុមហ៊ុនបច្ចេកវិទ្យា MSI ក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងពិភពលោកផ្នែក Gaming និង eSports ។ 

លោក Eric Kuo អនុប្រធានផ្នែកលក់ និងទីផ្សារជាសកលរបស់ក្រុមហ៊ុន MSI និយាយថា “ក្នុងឆ្នាំនេះ ក្រុមហ៊ុន MSI បំបែកកំណត់ត្រាដោយឈ្នះបានពានរង្វាន់ Best Choice Awards ចំនួន 5 ពី COMPUTEX ។ វាពិតជាកិត្តិយសដ៏អស្ចារ្យមួយទៀត និងជាការលើកទឹកចិត្តសម្រាប់ការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនបច្ចេកវិទ្យា MSI ។ ក្រុមហ៊ុន MSI ក៏ថ្លែងអំណរគុណសម្រាប់ការជឿជាក់ទៅលើផលិតផលបច្ចេកវិទ្យាថ្មីរបស់ខ្លួនផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យា MSI នឹងនៅតែបន្តការអភិវឌ្ឍ និងឈរនៅលើគោលការណ៍នៃការរចនារូបរាងកាន់តែស្រស់ស្អាតបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតសម្រាប់ផលិតផលបច្ចេកវិទ្យារបស់ខ្លួនអោយកាន់តែអស្ចារ្យមួយកម្រិតទៀតដើម្បីនាំយកនូវផលិតផលបច្ចេកវិទ្យាលេងហ្គេមដែលអស្ចារ្យបំផុតទៅកាន់អ្នកលេងហ្គេមទាំងអស់នៅជុំវិញពិភពលោក ហើយផលិតផលបច្ចេកវិទ្យាថ្មីៗទាំងអស់នេះពិតជាឈានទៅកាន់ការវិវត្តន៍នៃរបកគំហើញនៃបច្ចេកវិទ្យាអស្ចារ្យមួយកម្រិតទៀតជាក់ជាមិនខាន។”

រូបភាពពាណិជ្ជកម្ម
no-alternative title

1.ពានរង្វាន់ Golden Award: GT83VR TITAN SLI

កុំព្យូទ័រលេងហ្គេមជំនាន់ថ្មីនេះបំពាក់នូវក្រាហ្វិកកាត GeForce® GTX 1080 និង 1070 SLI dual graphics ។ បន្ថែមពីនេះទៀត កុំព្យូទ័រ GT83VR TITAN SLI ក៏បំពាក់នូវប្រព័ន្ធ System កំពូលសម្រាប់គ្រប់បច្ចេកវិទ្យា VR gears ទាំងអស់នៅលើទីផ្សារ។ GT83VR TITAN SLI បំពាក់ជាមួយនឹងក្តារចុច Keyboard មេកានិចប្រភេទ Cherry MX Silver រួមជាមួយនឹងភ្លើង Per-Key RGB backlighting រួមជាមួយនឹង SteelSeries Engine 3 សម្រាប់ការតម្លើងនៅលើ Macro Keys ថែមទៀត។ អ្វីដែលកាន់តែពិសេសទៀតនោះ កុំព្យូទ័រនេះប្រើប្រាស់នូវ ESS Sabre Hi-Fi DAC, Dynaudio speakers និង Nahimic 2+ software ដែលផ្តល់នូវគុណភាពសំឡេងល្អផ្តាច់គេ។ ក្រុមហ៊ុនបច្ចេកវិទ្យា MSI មិនត្រឹមតែផ្តោតទៅលើវិស័យហ្គេមនោះទេ ប៉ុន្តែក្រុមហ៊ុននេះក៏ផ្តោតទៅលើវិស័យបច្ចេកវិទ្យា VR ថែមទៀតផង។ Nahimic VR ភ្ជាប់ជាមួយនឹងកម្រិតសំឡេង 7.1 sounds ពេលនេះអាចដំណើរការប្រើប្រាស់បាននៅលើកុំព្យូទ័រលេងហ្គេមមួយចំនួនរបស់ក្រុមហ៊ុន MSI និងការពង្រឹងទៅលើគុណភាពសំឡេងសម្រាប់បច្ចេកវិទ្យា VR ។ អ្វីដែលកាន់តែអស្ចារ្យជាងនេះទៀតនោះ កុំព្យូទ័រនេះទ្រទ្រង់នូវហ្គេមកម្រិត 4K ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា VR Ready ដែលធ្វើឱ្យកុំព្យូទ័រនេះអស្ចារ្យសមត្ថភាពខ្លាំងលើសគេ។

2.ពានរង្វាន់ Best Design Award: VR ONE

VR ONE backpack PC គឺជាកុំព្យូទ័រលេងហ្គេមដែលមានកម្រាស់ស្តើងបំផុត និងស្រាលបំផុតនៅលើពិភពលោកហើយវាមានទម្ងន់ត្រឹមតែ 3.6 គីឡូក្រាមតែប៉ុណ្ណោះ វាមានន័យថា VR One នេះមានភាពងាយស្រួលក្នុងការយកតាមខ្លួន។ ការរចនារូបរាងរបស់វាពិតជាប្រកបដោយអំណាច និងងាយស្រួលក្នុងការចល័តបានគ្រប់ទីកន្លែង។ កុំព្យូទ័រនេះបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយគេបំផុតនៅក្នុងវិស័យហ្គេម ហើយវាក៏ភ្ជាប់ជាមួយប្រព័ន្ធត្រជាក់ cooling system ជំនួយពង្រឹងបន្ថែមទៅដល់ការលេងហ្គេមផងដែរ។ អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ  VR ONE backpack PC ភ្ជាប់ជាមួយនឹងថាមពលថ្មដែលអាចដោះដូរបានយ៉ាងងាយស្រួល ហើយវាមិនមានខ្សែ Cables រញ៉េរញ៉ៃច្រើននោះទេដោយសារតែកុំព្យូទ័រនេះប្រើប្រាស់នូវ wireless VR ។ ការលេងហ្គេមនៅលើកុំព្យូទ័រនេះពិតជាអស្ចារ្យ ហើយ VR ONE មិនត្រឹមតែជាជម្រើសល្អសម្រាប់ការលេងហ្គេមនោះទេ ប៉ុន្តែក៏អាចជំនួសនូវ PC Platform បានផងដែរ។

3.ពានរង្វាន់ Category Award: Vortex G25VR

Vortex G25VR មានរូបរាងតូច ងាយស្រួលក្នុងការយួរតាមខ្លួន និងអាចដាក់ប្រើប្រាស់បាននៅកន្លែងដែលមានទំហំតូចយ៉ាងងាយស្រួល។ អ្វីដែលកានតែពិសេសជាងនេះទៀតនោះ វារួមបញ្ចូលនូវ VR arcade machine ប្រព័ន្ធកង្ហារភ្លោះ និងរន្ធបញ្ចេញខ្យល់ចំនួន 8 ដើម្បីធ្វើយ៉ាងណាកុំឱ្យម៉ាស៊ីនឡើងកម្តៅខ្លាំង។ ក្រៅពីនេះទៀត Vortex G25VR បំពាក់ជាមួយនឹងសំឡេង Hi-Res Audio/ Nahimic 2+/ VR ផ្តល់នូវគុណភាពសំឡេងពិរោះរងំ រណ្តំចិត្ត និងបទពិសោធន៍នៃបច្ចេកវិទ្យា  VR Gaming ផ្តល់នូវសំឡេងពិរោះគ្រប់ជ្រុងទាំងអស់នៅក្នុងបន្ទប់ដែលអ្នកដាក់ឧបករណ៍នេះ ហើយវាពិតជាឡូយអស្ចារ្យបំផុតសម្រាប់អ្នកលេងហ្គេម។ Vortex G25VR មិនត្រឹមតែរចនាឡើងសម្រាប់ការលេងហ្គេមតែមួយមុខនោះទេ ប៉ុន្តែវាក៏ប្រើប្រាស់សម្រាប់ផ្ទះឆ្លាតវៃ (Smart Home) នាពេលអនាគតផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យា MSI ពិតជាមានគំនិតច្នៃប្រឌិតខ្ពស់ទៅលើហ្គេម Desktop ជាមួយនឹងការរចនារូបរាងតូច និងស្រស់ស្អាតដែលនឹកស្មានមិនដល់នោះទេ។

4.ពានរង្វាន់ Category Award: X1000 Network Security Gateway

X1000 Network Security Gateway មានការរចនារូបរាងស្រស់ស្អាត រឹងម៉ាំ និងប្រកបដោយភាពទាន់សម័យជាទីបំផុត។ ឧបករណ៍បច្ចេកវិទ្យានេះមានការរចនាច្នៃប្រឌិតខ្ពស់ទៅលើប្រព័ន្ធត្រជាក់សម្រាប់ថែរក្សាភាពត្រជាក់ និងតុល្យភាពនៃកម្តៅនៅក្នុងម៉ាស៊ីនបានយ៉ាងល្អ។ ផ្នែកខាងក្រៅរបស់វាមានការរចនាជាមួយនឹងលោហធាតុ nano-carbon ធន់ជាមួយនឹងកម្តៅបានយ៉ាងល្អប្រសើរ។ កាន់តែពិសេសជាងនេះទៀត X1000 Network Security Gateway មានបង្ហូរផ្នែកកណ្តាលសម្រាប់បង្ហូរទឹកចេញក្រៅថែមទៀត។ សរុបមក សោភ័ណ្ឌភាព និងមុខងាររបស់ឧបករណ៍នេះពិតជាសក្តិសមទៅនឹងឈ្មោះរបស់ឧបករណ៍នេះពិតប្រាកដមែន។

5.ពានរង្វាន់ Jury's Special Award: Telematics Solution for Commercial Vehicles

ឧបករណ៍បច្ចេកវិទ្យាថ្មីចុងក្រោយនេះត្រូវបានរចនាយ៉ាងពិសេសសម្រាប់ប្រើប្រាស់ទៅលើរថយន្តជាច្រើន ហើយវាអាចប្រើប្រាស់បានយ៉ាងទូលំទូលាយនៅលើរថយន្តក្រុង រថយន្តដឹកទំនិញក្នុងក្រុង រថយន្តដឹកជញ្ជូន និងរថយន្តវិជ្ជាជីវៈជាច្រើនទៀត។ ជាមួយនឹងការធ្វើសមាហរណកម្មទៅលើការគ្រប់គ្រង ប្រព័ន្ធដំណើរការសម្រាប់អ្នកបើកបរ ប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធ Multimedia វាគឺជាដំណោះស្រាយដ៏ឆ្លាតវៃ និងទូលំទូលាយបំផុតសម្រាប់ជួយប្រតិបត្តិករបង្កើននូវប្រសិទ្ធិភាពកាន់តែអស្ចារ្យសម្រាប់អ្នកបើកបរ រួមទាំងការបង្កើនប្រព័ន្ធសុវត្ថិភាពនៅលើទំនិញថែមទៀត។ ជាក់ស្តែង ផលិតផលបច្ចេកវិទ្យានេះត្រូវបានអនុម័ត និងទទួលយកដោយក្រុមហ៊ុនបច្ចេកវិទ្យាផលិតរថយន្តជាច្រើនរួមទាំងក្រុមហ៊ុនម៉ាកយីហោនាំមុខ ADAS ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន