no-alternative title

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy Note 8 អាចនឹងបំពាក់នូវប្រព័ន្ធស្កែនក្រយ៉ៅដៃ (Fingerprint Scanner) នៅផ្នែកខាងក្រោយ

រូបភាពថ្មីៗជាច្រើនរបស់ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy Note 8 បានបង្ហោះចូលទៅក្នុងប្លុកបណ្តាញសង្គម Weibo នៅក្នុងប្រទេសចិន។ វីដេអូរបស់ស្មាតហ្វូនស៊េរីថ្មី Galaxy Note 8 ក៏ទើបតែបង្ហោះនៅលើបណ្តាញសង្គមដែលបង្ហាញអំពីរូបរាងរបស់វាតូចជាងទំហំរបស់ស្មាតហ្វូន Samsung Galaxy S7 edge ។ តាមរយៈរូបភាពនៅក្នុងវីដេអូនេះ យើងអាចមើលឃើញយ៉ាងច្បាស់ថា ស្មាតហ្វូននេះនឹងមានប្រព័ន្ធកាមេរ៉ាភ្លោះបញ្ឈរនៅផ្នែកខាងក្រោយ ហើយវាភ្ជាប់ជាមួយនឹងភ្លើង LED Flash ភ្លោះនៅក្រោមថែមទៀត។

អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ ប្រព័ន្ធស្កែនក្រយ៉ៅដៃ (Fingerprint Scanner) ប្រហែលជាប្តូរទៅដាក់នៅផ្នែកខាងក្រោយ ឬនៅផ្នែកខាងមុខដែរ។ នេះមានន័យថា ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ក៏បានជុសជុលទៅលើបញ្ហាមួយចំនួនដើម្បីធ្វើយ៉ាងណាអាចអោយប្រព័ន្ធស្កែនក្រយ៉ៅដៃនេះស្ថិតនៅក្រោមកញ្ចក់អេក្រង់បាន។ សម្រាប់ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S8/Galaxy S8+ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បំពាក់នូវប្រព័ន្ធស្កែនក្រយ៉ៅដៃ (Fingerprint Scanner) ស្ថិតនៅផ្នែកខាងក្រោយជាប់កាមេរ៉ាខាងក្រោយតែម្តង ដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យា Samsung នៅមិនទាន់អាចបង្កប់នូវប្រព័ន្ធស្កែនក្រយ៉ៅដៃក្រោមអេក្រង់បាន។

រូបភាពពាណិជ្ជកម្ម
no-alternative title

គេរំពឹងថា ស្មាតហ្វូន Galaxy Note 8 នឹងមានអេក្រង់ទំហំ 6.3 អ៊ីងដំណើរការជាមួយបន្ទះឈីប Snapdragon 835 នៅក្នុងសហរដ្ឋអាមេរិច និងបន្ទះឈីប Exynos 8895 SoC នៅគ្រប់ទីផ្សារជាច្រើនទៀត។ ជាក់ស្តែង ស្មាតហ្វូននេះក៏ភ្ជាប់ជាមួយនឹងប៊ិក S Pen ផងដែរ។ Galaxy Note 8 នឹងមានថាមពលថ្មទំហំ 3700mAh ហើយវាអាចនឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី 1 ដល់ទី 6 ក្នុងខែកញ្ញាក្នុងព្រឹត្តិការណ៍ 2017 IFA show ក្នុងទីក្រុង Berlin ។ នៅដើមឆ្នាំនេះ វាមានពាក្យចចាមអារ៉ាមជាច្រើនអំពីស្មាតហ្វូនជំនាន់ថ្មី Galaxy Note 8 ដែលជាស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុន Samsung ដែលបំពាក់ប្រព័ន្ធកាមេរ៉ាភ្លោះនោះ។ ប៉ុន្តែថ្មីៗនេះ ស្មាតហ្វូនជំនាន់ថ្មីដែលនឹងដំណើរការប្រព័ន្ធកាមេរ៉ាភ្លោះនោះគឺ Samsung Galaxy C10 ។ វត្តមានរបស់ស្មាតហ្វូន Galaxy C10 នឹងបង្ហាញខ្លួនមុនការសម្ពោធស្មាតហ្វូន Galaxy Note 8 ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន