no-alternative title

ក្រុមហ៊ុន Nike បញ្ចេញខ្សែរនាឡិកា Apple Watch ស៊េរីថ្មី សម្រាប់អ្នកដែលចូលចិត្តលេងកីឡា

ក្រោយការបញ្ចេញនូវខ្សែនាឡិកា limited edition NikeLab សម្រាប់នាឡិកាស្មាតវ៉ច Apple Watch កាលពីខែមុននេះ នៅថ្ងៃនេះ ក្រុមហ៊ុន Nike បានបញ្ចេញនូវខ្សែនាឡិកាដៃចំនួន 4 ខ្សែដ៏ស្រស់ស្អាតបន្ថែមទៀត សម្រាប់អ្នកប្រើប្រាស់ដែលចូលចិត្តលេងកីឡា។ ខ្សែដៃនេះ ត្រូវបានក្រុមហ៊ុនរចនាឡើងអោយស៊ីគ្នាជាមួយនឹងស្បែកជើងកីឡារបស់លោកអ្នកជាពិសេសស្បែកជើងកីឡាម៉ាក Nike Air VaporMax Flyknit "Day to Night" collection។

ពណ៌ររបស់ខ្សែនាឡិកាស្មាតវ៉ចស៊េរីថ្មីនេះ គឺមើលទោពិតជាសស៊ីគ្នាជាមួយនឹងពណ៌ស្បែកជើងដែលលោកអ្នកបានជ្រើសរើស (ដូចអ្វីដែលលោកអ្នកមើលឃើញនៅក្នុងរូបភាព)។ ក្រុមហ៊ុន Nike និយាយថា ពណ៌ទាំង 4 នេះ ពិតជាស្រស់ស្អាតឡូយគ្រប់កាលៈទេសៈពីព្រលឹមទល់ព្រលប់។ គ្រប់ខ្សែនាឡិកាទាំង 4 ថ្មីនេះ ផលិតឡើងពីសារធាតុ fluoroelastomer ដែលមានភាពរឹងម៉ាំ ពន្លឺភ្លឺរលើបរលោង ហើយវាថែមទាំងមានប្រឡោះសម្រាប់ខ្យល់ចេញចូលនៅពេលបែកញើសទៀតផង។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ខ្សែនាឡិកាដៃស្មាតវ៉ច Apple Watch នេះ មានតម្លៃ 49 ដុល្លារអាមេរិចហើយវានឹងដាក់លក់នៅថ្ងៃទី 1 ខែមិថុនា នៅលើហាងទំនិញអនឡាញរបស់ក្រុមហ៊ុន Nike និងហាងលក់រាយជាច្រើនទៀត។ លោកអ្នកក៏អាចរកទិញនូវខ្សែនាឡិកាថ្មីទាំង 4 នេះ នៅលើគេហទំព័រ Apple.com, Apple Stores និងហាងផ្តល់សិទ្ធិលក់បន្តជាច្រើននៅដើមខែមិថុនាខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន