no-alternative title

របាយការណ៍ថ្មី៖ ក្រុមហ៊ុន Samsung នឹងផ្គត់ផ្គង់បន្ទះអេក្រង់ OLED ទ្វេរដងសម្រាប់ទូរស័ព្ទ iPhone 9

រហូតមកដល់ពេលនេះ នៅសល់តែរយៈពេលប្រមាណជា 4 ខែទៀតប៉ុណ្ណោះ មុនពេលដែលទូរស័ព្ទស៊េរីថ្មី iPhone  និងប្រកាសបង្ហាញខ្លួនក្នុងឆ្នាំនេះ។ ប៉ុន្តែអ្វីដែលគួរអោយចាបអារម្មណ៍នោះ គឺ ក្រុមហ៊ុន Apple បានបញ្ជាទិញបន្ទះអេក្រង់សម្រាប់ទូរស័ព្ទ iPhone ស៊េរីថ្មីរបស់ខ្លួនរួចរាល់ហើយ។ របាយការណ៍ក្តៅៗថ្មីមួយពី The Bell បានបញ្ជាក់ថា ក្រុមហ៊ុន Apple និង Samsung បានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងសម្រាប់ការនាំចេញនូវបន្ទះអេក្រង់ OLED ចំនួន 180 លាន បន្ទះសម្រាប់ប្រើប្រាស់នៅលើទូរស័ព្ទ iPhone ស៊េរីថ្មីរបស់ Apple ក្នុងឆ្នាំ 2018 នេះ ដែលមានឈ្មោះថា iPhone 9 ។ ចំនួននេះ គឺច្រើនជាងទ្វេរដង បើធៀបជាមួយនឹងបន្ទះអេក្រង់ដែលក្រុមហ៊ុន Samsung ផ្គត់ផ្គង់ទៅកាន់ក្រុមហ៊ុន Apple ក្នុងឆ្នាំ 2017 នេះ។ លោក Tim Cook ធ្លាប់និយាយថា ទូរស័ព្ទស៊េរីថ្មី iPhone អេក្រង់ OLED យ៉ាងតិចណាស់មួយម៉ូដែលនឹងបង្ហាញខ្លួននៅឆ្នាំនេះ។

យោងតាមព័តមានដដែលនេះ នៅតែបានអះអាងថា កិច្ចព្រមព្រៀងរយៈពេល 2 ឆ្នាំនៃក្រុមហ៊ុនទាំងពីរនេះ បានធ្វើឡើងរួចរាល់ហើយ។ យ៉ាងណាមិញ របាយការណ៍ជាច្រើនមុននេះ មិនទាន់បានបញ្ជាក់អំពីចំនួនជាក់លាក់នៃបន្ទះអេក្រង់ OLED ដែលក្រុមហ៊ុន Samsung យល់ព្រមក្នុងការផលិតសម្រាប់ទូរស័ព្ទ iPhone នៅក្នុងឆ្នាំ 2018 នេះទេ ដូចច្នេះ ពេលនេះ យើងបានដឹងអំពីចំនួនជាក់លាក់នៃកិច្ចព្រមព្រៀងនៃការផលិតនេះ។ ជាក់ស្តែង ទូរស័ព្ទ iPhone 9 ដែលត្រូវគេរំពឹងថា នឹងបង្ហាញខ្លួននៅឆ្នាំក្រោយនោះ ពិតជាមានអេក្រង់ OLED ពីរប្រភេទផ្សេងគ្នាគឺមួយទំហំ 5.28 អ៊ីង និងមួយទៀតទំហំ 6.46 អ៊ីង។ ប្រសិនបើក្រុមហ៊ុន Apple ពិតជាមានគម្រោងក្នុងការបញ្ឈប់ការប្រើប្រាស់អេក្រង់ LCD នៅលើទូរស័ព្ទរបស់ខ្លួនចាប់ពីឆ្នាំក្រោយពិតមែននោះ ចំនួននៃការកម្មង់ទិញពីក្រុមហ៊ុន Samsung ពិតជាអាចស៊ីគ្នាទៅនឹងចំនួននៃការលក់របស់ក្រុមហ៊ុនបច្ចេកវិទ្យា Apple ជាក់ជាមិនខាន។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ផងដែរថា នេះគ្រាន់តែជារបាយការណ៍ថ្មីតែប៉ុណ្ណោះពាក់ព័ន្ធទៅនឹងទូរស័ព្ទ iPhone 9 ដូចនេះ យើងត្រូវរង់ចាំមើលគម្រោងជាច្រើនទៀតរបស់ក្រុមហ៊ុន Apple ក្រោយការបញ្ចេញទូរស័ព្ទ iPhone ស៊េរីថ្មីនៅឆ្នាំនេះ។  ប្រព័ន្ធផ្សព្វផ្សាយនៅកូរ៉េដកស្រង់សម្តីចេញពីជនអនាមិក ដែលនិយាយនៅលើកិច្ចព្រមព្រៀងនេះ ថា “ក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងពីរពិតជាចុះកិច្ចព្រមព្រៀងគ្នាពិតមែនទៅលើអេក្រង់ និងលក្ខខ័ណ្ឌមួយចំនួន។ សម្រាប់ព័ត៌មានលម្អិតដូចជាការរចនាទៅលើអេក្រង់ និងមុខងារជាច្រើនទៀតអាចនឹងត្រូវផ្លាស់ប្តូរអាស្រ័យទៅលើការអភិវឌ្ឍទូរស័ព្ទជំនាន់ថ្មីនេះ៕”

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន