no-alternative title

Nokia និង Apple ចុះកិច្ចព្រមព្រៀងបញ្ចប់ជម្លោះប៉ាតង់របស់ពួកគេជាលើកទី 2 បន្ទាប់ពីបានតស៊ូអស់ជិត 10 ឆ្នាំ

នៅចន្លោះឆ្នាំ 2009 ដល់ឆ្នាំ 2011 ក្រុមហ៊ុន Nokia និង Apple មានការតម្លើងសរសៃកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីក្រុមហ៊ុន Nokia បានប្តឹងក្រុមហ៊ុន Apple ថាពាក់ព័ន្ធទៅនឹងការរំលោភប៉ាតង់។ ជម្លោះពីរឆ្នាំនេះ បានបញ្ចប់ក្រោយពេលដែលក្រុមហ៊ុន Nokia ឈ្នះក្តី ហើយក្រុមហ៊ុន Apple ត្រូវសងទឹកប្រាក់នៃការលក់ទូរស័ព្ទ iPhone គ្រប់គ្រឿងនៅក្នុងចន្លោះឆ្នាំនេះ ទៅកាន់ក្រុមហ៊ុន Nokia។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលពីឆ្នាំមុន ក្រុមហ៊ុន Apple ដាក់ពាក្យបណ្តឹងប្រឆាំងទៅនឹងក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនដែលធ្វើសកម្មភាពក្នុងនាមជាក្រុមហ៊ុន Nokia ហើយក្រុមហ៊ុនហូឡង់មួយនេះ បានឆ្លើយថា បណ្តឹងផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន Nokia គឺប្រឆាំងផ្ទាល់ទៅនឹងក្រុមហ៊ុនប Apple ហើយក្រុមហ៊ុន Apple បានអះអាងថា ខ្លួនមានសិទ្ធិក្នុងការប្រើប្រាស់ប៉ាតង់របស់ក្រុមហ៊ុន Nokia ប៉ុន្តែក្រោយមកក្រុមហ៊ុនជាច្រើនទៀត ក៏បានចាប់ផ្តើមកកូរកកាយរឿងប៉ាតង់នេះ ដើម្បីទាមទារទឹកប្រាក់ពីការប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួន។ យោងតាមការបញ្ជាក់របស់លោក Tim Cook និងក្រុមហ៊ុន Apple នេះ គឺជាការរំលោភបំពានមួយ។ ចំនែកក្រុមហ៊ុន Nokia ក៏បានអះអាងត្រឡប់មកវិញថា ក្រុមហ៊ុន Apple នៅតែជំពាក់ក្រុមហ៊ុនរបស់ខ្លួន ដោយសារតែក្រុមហ៊ុននេះ នៅបន្តប្រើប្រាស់ប៉ាតង់របស់ខ្លួននៅលើផលិតផលជាច្រើនរបស់ក្រុមហ៊ុន Apple ។

 

ប៉ុន្តែនៅថ្ងៃនេះ ក្រុមហ៊ុន ទាំងពីរនេះ បានបញ្ចេញសេចក្តីថ្លែងការណ៍មួយនិយាយថា រាល់វិវាទទាំងអស់ត្រូវបានដោះស្រាយរួចរាល់ហើយ ជាពិសេសក្រុមហ៊ុនទាំងពីរនេះយល់ព្រមទៅលើអាជ្ញាប័ណ្ណប៉ាតង់របស់ពួកគេជាច្រើនឆ្នាំកន្លងទៅនេះ។ បន្ថែមពីនេះទៀត ក្រុមហ៊ុនបច្ចេកវិទ្យា Nokia នឹងផ្តល់នូវ “បណ្តាញហេដ្ឋារចនាសម្ព័ន្ធទៅលើផលិតផល និងសេវាកម្មជាច្រើន” ទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យា Apple នៅក្រោមកិច្ចព្រមព្រៀងនៃការសហការអាជីវកម្មថ្មី រវាងក្រុមហ៊ុនបច្ចេកវិទ្យាទាំងពីរនេះ។ ក្រុមហ៊ុន Apple នឹងបន្តការលក់ផលិតផលថែរក្សាសុខភាពរបស់ក្រុមហ៊ុន Nokia មានឈ្មោះថា Withings នៅក្នុងហាងលក់រាយរបស់ខ្លួន និងហាងលក់អនឡាញជាច្រើនរបស់ខ្លួន។

 

លោក Maria Varsellona ប្រធាននាយកប្រតិបត្តិនីតិកម្មរបស់ក្រុមហ៊ុន Nokia បានថ្លែងថា នេះគឺជាកិច្ចព្រមព្រៀងដ៏មានអត្ថន័យរវាងក្រុមហ៊ុន Nokia និងក្រុមហ៊ុន Apple ។ វាធ្វើឱ្យទំនាក់ទំងរបស់យើងជាមួយនឹងក្រុមហ៊ុន Apple ពីសត្រូវនៅក្នុងតុលាការក្លាយទៅជាដៃគូអាជីវកម្មដែលជាប្រយោជន៍ដ៏ធំធេងសម្រាប់អតិថិជន។ ចំនែកលោក Jeff Williams ដែលជា COO របស់ក្រុមហ៊ុន Apple បានអធិប្បាយនៅក្នុងរឿងនេះ ផងដែរថា យើងពិតជាមានសេចក្តីរីករាយណាស់ក្រោយពេលដែលយើងអាចរកដំណោះស្រាយបានទៅលើជម្លោះរបស់យើង ហើយយើងនឹងបន្តរពង្រីកទំនាក់ទំនងពាណិជ្ជកម្មរបស់យើងជាមួយនឹងក្រុមហ៊ុន Nokia។

 

សម្រាប់ព័ត៌មានលម្អិតនៃកិចព្រមព្រៀងនេះ ត្រូវរក្សាទុកជាការសម្ងាត់ ប៉ុន្តែនៅក្នុងសេចក្តីអត្ថាធិប្បាយនេះ បានបញ្ជាក់ថា Nokia និងទទួលបានការទូទាត់ជាសាច់ប្រាក់ពី Apple រួមជាមួយនឹងប្រាក់ចំណូលបន្ថែមទៀតនៅក្នុងរយៈពេលនៃកិច្ចព្រមព្រៀងនេះ។ តម្លៃនៃកិច្ចព្រមព្រៀងនេះឆ្លុះបញ្ចាំងអំពីការលក់សុទ្ធ (Net Sales) ទៅលើប៉ាតង់នៃបច្ចេកវិទ្យារបស់ក្រុមហ៊ុន Nokia រួមជាមួយនឹងការលក់សុទ្ធនៃក្នុងអាជីវកម្មផ្សេងទៀតរបស់ Nokia ។ ក្រុមហ៊ុន Nokia បានបញ្ជាក់ថា ក្រុមហ៊ុននឹងនៅតែបន្តក្នុងការបង្ហាញនូវប្រាក់ចំណូលរបស់ខ្លួននៅក្នុងការផ្តល់អាជ្ញាប័ណ្ណប៉ាតង់នៅក្នុងត្រីមាស ហើយប្រាក់ចំណូលនៃកិច្ចព្រមព្រៀងរបស់ខ្លួននឹងប្រកាសនៅក្នុងត្រីមាសទី 2 ក្នុងឆ្នាំ 2017 នេះ។ នៅក្នុងពេលនេះ យើងពិតជាសប្បាយចិ្តតដោយសារតែជម្លោះប៉ាតង់ជាលើកទី 2 របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងពីរនេះ បានបញ្ចប់លឿនជាងជម្លោះលើកទីមួយ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន