no-alternative title

HUAWEI P10 និង P10 PLUS ឈ្នះពានរង្វាន់ TIPA AWARD 2017 ដែលជាស្មាតហ្វូនមានសមត្ថភាពថតរូបល្អស្រស់ស្អាតបំផុត

ថ្មីៗនេះ ក្រុមហ៊ុន Huawei Consumer Business Group បានប្រកាសថា កំពូលអធិរាជស្មាតហ្វូន HUAWEI P10 និង P10 Plus បានឈ្នះពានរង្វាន់ Technical Image Press Association (TIPA) Award សម្រាប់ការថតរូបស្រស់ស្អាត ល្អលើសគេ (Best Photo Smartphone)។ ក្រោយការទទួលបានជោគជ័យទាំងផ្នែកបច្ចេកទេស និងផ្នែកពាណិជ្ជកម្មសម្រាប់កំពូលស្មាតហ្វូន HUAWEI P9 (ដែលលក់បានលើស 12 លានគ្រឿងនៅជុំវិញពិភពលោក) កំពូលអធិរាជស្មាតហ្វូន HUAWEI P10 ក៏នៅតែបន្តប្រើប្រាស់នូវបច្ចេកវិទ្យាកាមេរ៉ាជំនាន់ថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា LEICA ក្នុងភាពជាដៃគូដោយនាំយកនូវាកាមេរ៉ាភ្លោះ Leica Dual-Camera 2.0 និង Leica Dual-Camera 2.0 Pro Edition ដែលធ្វើឱ្យ TIPA ចាត់ទុកថាកំពូលស្មាតហ្វូននេះថតរូបភាពបានល្អជាងគេបំផុតសម្រាប់ឆ្នាំ 2017 នេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កំពូលស្មាតហ្វូន HUAWEI P10 និង P10 Plus បានផ្តោតសំខាន់ទៅលើសិល្បៈនៃការថតរូបទាំងផ្នែកខាងក្នុង និងខាងក្រៅ។ ជាមួយនឹងកាមេរ៉ាមុខ LEICA 8 មេហ្គាភិចសែលដំបូងបំផុត នៅក្នុងលោកអាចផ្តិតយករូបភាពបានលឿនច្បាស់ និងស្រស់ស្អាតបំផុតនៅក្នុងរចនាបទថ្មីនៃ LEICA Image Style។ លក្ខណៈពិសេសកាន់តែអស្ចារ្យជាងនេះទៀតនោះគឺមុខងារ Recognition ដែលប្រើប្រាស់នូវបច្ចេកវិទ្យា 3D facial detection technology ដែលធ្វើឱ្យរូបភាពមើលទៅមានលក្ខណៈធម្មជាតិពិតៗដែលនេះគឺជាមុខងារដែលនិយមប្រើប្រាស់នៅក្នុងស្ទីឌីយ៉ោ ហើយជាពិសេសទៀតមុខងារលំដាប់ Professional ជាច្រើនទៀតដូចជា Dynamic Illumination ក៏បំពាក់នៅលើកំពូលអធិរាជស្មាតហ្វូនទាំងពីរនេះផងដែរ។

 

សំរាប់ប្រព័ន្ធកាមេរ៉ាភ្លោះ Leica Dual-Camera 2.0 របស់កំពូលអធិរាជស្មាតហ្វូន HUAWEI P10 និង P10 Plus អនុញ្ញាតឱ្យថតរូបជា Wide Aperture ជាមួយនឹងការប្រើប្រាស់នូវ bokeh effect កម្រិតធម្មជាតិពិតៗ រួមជាមួយនឹងកាមេរ៉ាខាងមុខដែលអាចប្រើប្រាស់នូវមុខងារ Wide-Angle Mode ដោយស្វ័យប្រវត្តិនៅពេលដែលលោកអ្នកផ្តោតទៅលើផ្ទៃទូលាយនោះ។ ទន្ទឹមនឹងនេះផងដែរ មុខងារ Hybrid Zoom ក៏អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចផ្តោត (Focus) ទៅលើកន្លែងជាក់លាក់ណាមួយនៃរូបភាពនេះបានដោយរក្សានូវកម្រិតគុណភាពរូបភាពច្បាស់ និងស្រស់ស្អាតដដែល។ ជាមួយនឹងការបំពាក់នូវប្រព័ន្ធ Hardware និង Software កម្រិតជំនាញខ្ពស់ទាំងអស់នេះនៅក្នុងប្រព័ន្ធកាមេរ៉ារបស់អធិរាជស្មាតហ្វូននេះធ្វើឱ្យការរចនាម៉ូដែលទៅលើរូបរាងរបស់វាតូចល្មម និងស្រស់ស្អាតគ្មានគូប្រៀបនោះទេ។

 

បន្ទាប់ពីការធ្វើតេស្តយ៉ាងម៉ត់ចត់ និងការវាយតម្លៃរួចមក ពានរង្វាន់ TIPA Award ដែលត្រូវបានទទួលស្គាល់ជាសកលលោកត្រូវផ្តោតសំខាន់ទៅលើគុណភាពខ្ពស់នៃកាមេរ៉ា Lenses គ្រឿង Accessories និងដំណើរការនៃការផលិតរូបភាពស្រស់ស្អាត។ គណៈកម្មាធិការជាច្រើនពោរពេញដោយជំនាញវិជ្ជាជីវៈ អ្នកស្ម័គ្រចិត្ត និងទស្សនាវដ្តីសរុបចំនួន 27 នាក់មកពីអាស៊ី ប្រទេសអូស្រ្តាលី ទ្វីបអ៊ឺរ៉ុប អាមេរិចខាងជើង និងអាមេរិចខាងត្បូងបោះឆ្នោតគាំទ្រទៅលើការប្រគល់ពានរង្វាន់ជាច្រើនក្នុងឆ្នាំនេះ។ ក្រុមអ្នកជំនាញចាត់ទុកថា ពានរង្វាន់ណាមួយក៏ដោយរបស់ TIPA award គឺផ្តោតសំខាន់ទៅលើគុណភាពល្អផ្តាច់គេ និងរួមចំណែកក្នុងការទទួលខុសត្រូវទៅលើជម្រើសនៃការទិញកាមេរ៉ា Lenses និងគ្រឿង Accessories ។

 

ក្នុងការបង្ហាញអំពីការរចនារូបរាង និងការបំពាក់នូវប្រព័ន្ធកាមេរ៉ាល្អលើសគេសម្រាប់កំពូលអធិរាជស្មាតហ្វូន HUAWEI P10 និង P10 Plus គឺដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei ចំណាត់ថ្នាក់លេខ 3 ពិភពលោកបានសហការគ្នាក្នុងភាពជាដៃគូជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា LEICA រួមទាំងស្ថាប័នសិល្បៈសាលវិចិត្រ Saatchi Gallery ដើម្បីផលិតបានជារូបភាពល្អឥតខ្ចោះដែលទទួលស្គាល់គុណភាពពីកំពូលអ្នកជំនាញរូបថតជាច្រើនដូចជា Chris Levine, Berndnaut Smilde និង Manfred Baumann ដោយផ្អែកទៅលើមូលដ្ឋាននៃ Themes និងសិល្បៈថ្មីនៃការថតរូបភាពនេះ (New Aesthetic) ។ 

 

ស្នាដៃសិល្បៈទាំងនេះក៏ដាក់បង្ហាញយ៉ាងពិសេសនៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ Mobile World Congress ក្នុងទីក្រុងបាសេឡូណានៅចំពេលនៃការសម្ភោធន៍វត្តមានរបស់កំពូលអធិរាជស្មាតហ្វូនទាំងពីរម៉ូដែលនេះផងដែរ ហើយស្នាដៃមួយចំនួនទៀតក៏ដាក់បង្ហាញនៅក្នុងកម្មវិធី Selfie to Self-Expression ដែលជាពិពរណ៍តំបូងបំផុតក្នុងពិភពលោកនៃការថតរូប Selfie តាំងពីសម័យរបស់ Velazquez រហូតមកដល់ពេលបច្ចុប្បន្ននៅក្នុងសាលវិចិត្រ Saatchi Gallery ។ កម្មវិធីតាំងពិពរណ៍ Selfie to Self-Expression នឹងធ្វើឡើងរហូតមកដល់ថ្ងៃទី 30 ខែឧសភា ឆ្នាំ 2017 នេះ។

 

លោក Richard Yu អគ្គនាយករបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei Consumer Business Group ថ្លែងថា “វាគឺជារង្វាន់សម្រាប់សមត្ថភាពនៃការថតរូបរបស់កំពូលស្មាតហ្វូន HUAWEI P10 និង  P10 Plus ដែលត្រូវបានទទួលស្គាល់ដោយអ្នកជំនាញនៅក្នុងវិស័យនេះ។ យើងទទួលបានពានរង្វាន់នេះជាមួយនឹងការដឹងគុណរួមទាំងការជឿជាក់ និងឆន្ទះរបស់យើងក្នុងការនាំយកបច្ចេកវិទ្យានៃការថតរូបភាពនៅលើស្មាតហ្វូននេះទៅកាន់ជំហានមួយខ្ពស់ជាងនេះតទៅទៀត។ ពានរង្វាន់នេះបញ្ជាក់យ៉ាងច្បាស់ថា យើងកំពុងតែសម្រេចបាននូវអ្វីដែលយើងបានកំណត់ទុក ហើយយើងនឹងបន្តព្យាយាមទៅមុខជាបន្តទៀត។”

 

ទន្ទឹមនឹងនេះផងដែរ លោក Thomas Gerwers អគ្គនាយករបស់ពានរង្វាន់ TIPA និយាយថា “កំពូលស្មាតហ្វូន P10 និង  P10 Plus ទទួលបានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលខ្លាំងពីគណៈកម្មាធិការបច្ចេកទេស (Technical Committee) និងសមាជិករបស់ TIPA ដោយសារតែរបកគំហើញនៃបច្ចេកវិទ្យាថ្មី រួមជាមួយនឹងការរចនារូបរាងយ៉ាងស្រស់ស្អាតដែលអាចផ្តិតយករូបភាពបានច្បាស់ស្រស់ស្អាតល្អផ្តាច់គេទោះបីជាស្ថិតនៅក្នុងស្ថានភាពងងឹតក៏ដោយ។ ការសហការជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា LEICA ក្នុងការបំពាក់នូវប្រព័ន្ធកាមេរ៉ាភ្លោះនៅលើស្មាតហ្វូន P10 និង  P10 Plus ពិតជាការច្នៃប្រឌិតថ្មីដែលលើកកម្ពស់ទៅលើគុណភាពនៃការថតរូបល្អបំផុតនៅលើស្មាតហ្វូន៕”

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន