no-alternative title

OnePlus 5 បង្ហាញខ្លួនជាផ្លូវការជាមួយនិងរូបរាងកាន់តែប្រណីត សមត្ថភាពកាមេរ៉ាច្បាស់ រីឯកំលាំងម៉ាស៊ីនវិញខ្លាំងកប់ហ្មង

កាលពីយប់មិញនេះក្រុមហ៊ុន OnePlus បានបើកព្រឹត្តិការដ៏អស្ចារ្យមួយ ដើម្បីដាក់សម្ពោធចេញជាផ្លូវការណ៍នូវទូរស័ព្ទជំនាន់ថ្មីជំនាន់ទីបួនរបស់ខ្លួនម៉ូដែល OnePlus 5 ដើម្បីបញ្ចប់ភាពមន្ទឹលសង្ស័យ និងព័ត៌មានចចាមអារ៉ាមដែលបានលេចលឺនាពេលកន្លងមក។ ស្មាតហ្វូនមួយនេះគឺជាអាវុធដ៏មានឥទ្ធិពលបំផុតរបស់ក្រុមហ៊ុនចិនមួយនេះដើម្បីប្រើប្រយុទ្ធតតាំងប្រជែងទីផ្សារជាមួយក្រុមហ៊ុនដទៃក្នុងឆ្នាំ 2017 នេះ។ បើយើងពិនិត្យមើលទៅលើគុណភាពផលិត រូបរាងរចនាបថ សមត្ថភាព បច្ចេកវិទ្យា កាមេរ៉ា និងតម្លៃរបស់ OnePlus5 គឺពិតជាអាចសម្លាប់ដៃគូប្រគូតរបស់ខ្លួនបាន។ ហើយខាងក្រោមនេះគឺជាគុណសម្បត្តិសំខាន់ទូទៅមួយចំនួនរបស់វា:

-ការរចនាឡើងកាន់តែមានភាពប្រណីត

រូបភាពពាណិជ្ជកម្ម
no-alternative title

យើងអាចគិតលេងៗបានថាតើ OnePlus ចម្លងរចនាបថពី iPhone 7 Plus ក៏យ៉ាងណាសម្រាប់រូបរាងរបស់ OnePlus 5 នេះ ព្រោះថាវាមានរាងស្រដៀងទៅនឹង iPhone 7 Plus ស្ទើរតែ 85% ទៅហើយ។ ដូចនេះយើងក៏មិនចាំបាច់ពណ៌នាអ្វីច្រើនដែលពីរូបរាងខាងក្រៅរបស់វា។ OnePlus បានតួរខ្លួនផលិតឡើងពីលោហះមានកម្រាស់ 7.3 មម និងទំងន់ 153 ក្រាម។ ខាងមុខក្រាលដោយកញ្ចក់អេក្រង់ទំហំ 5.5 អ៊ីងប្រភេទ Optic AMOLED ក្រាលការពារដោយកញ្ចក់ Corning Gorilla Glass 5 ជាមួយកម្រិតបង្ហាញ Full-HD មិនមែន Quad-HD ទេ។ ក្រោមកញ្ចក់មានបង្កប់នូវប៊ូតុងហូមមួយជាប្រភេទថាច់ដូច iPhone 7 ដែរ និងបានបង្កប់នូវទ្រនាប់ស្កែនក្រយ៉ៅម្រាមដៃផងដែរ។ OnePlus 5 ប្រើប្រាស់រន្ធដោត USB ប្រភេទ C ហើយ OnePlus នៅតែរក្សារន្ធដោតកាស 3.5 មមដដែល មិនបានលប់បំបាត់ចោលដូចព័ត៌មានចចាមអារ៉ាមមួយចំនួនដែលបានលើកឡើងនោះទេ។ ស្តាំដៃយើងឃើញមានប៊ូតុងបិទបើក-ចាក់សោរទូរស័ព្ទហើយលើបន្តិតជារន្ថដោតទ្រនាប់ស៊ីមកាតទាំងពីរ (អាចបន្ថែមម៉េមូរីកាតបានត្រង់ជើងស៊ីមទីពីរ)។ ងាកមកឆ្វេងដៃវិញមានប៊ូតុង Alert slider សម្រាប់ចាក់សោរសំឡេង និងប៊ូតុងកំនត់សំឡេង។ កាមេរ៉ាខាងក្រោយទាំងពីរគ្រាប់របស់វាស្ថិតនៅជិតចុងគែមខាងលើផ្នែកខាងឆ្វេង និងអំពូល LED Flash មួយគ្រាប់ដូចទៅនឹងកាមេរ៉ារបស់ iPhone 7 Plus ដែរ ហើយនៅចំកណ្តាលមានរំលេចដោយឡូហ្គោក្រុមហ៊ុន OnePlus។

-កាមេរ៉ាថតរូបច្បាស់បំផុត

កាមេរ៉ាថតរូបផ្នែកខាងក្រោយរបស់ OnePlus 5 ជាកាមេរ៉ាភ្លោះដែលប្រើប្រាស់កែវឡែនដូចគ្នាទៅនឹង iPhone 7 ដែរ។ មួយគ្រាប់ជាប្រទេស Telephoto Lens មានទំហំកាមេរ៉ា 16MP ជាមួយកម្រិត Aperture f/1.7 និងមួយគ្រាប់ទៀតជាប្រភេទ Wide-angle-Lens មានទំហំកាមេរ៉ា 20MP ជាមួយកម្រិត Aperture f/2.6។ កាមេរ៉ាទាំងពីរគ្រាប់របស់ OnePlus 5 ប្រើប្រាស់សែនស័រចាប់រូបភាពរបស់ក្រុមហ៊ុន SONY ដូចនេះវាពិតជាធ្វើការបានល្អមែនទែនក្នុងការផ្តិតយករូបភាពនៅទីដែលមានពន្លឺទាបជាមួយការកាត់បន្ថយគ្រាប់អ៊ុចៗ និងស្នាមព្រាលបានកាន់តែអស្ចារ្យបំផុត។ ហើយជាពិសេសកាមេរ៉ារបស់ OnePlus 5 ក៏មានមុខងារថតរូបព្រាលផ្ទៃខាងក្រោយ Portrait Mode ដូច iPhone 7 និង Huawei P10 និងមុខងារ Pro Mode ផងដែរ។ OnePlus បានឲ្យដឹងថា កាមេរ៉ា OnePlus5 មានសមត្ថភាពផ្តិតរូបភាពនៅទីដែលមានពន្លឺទាបបានច្បាស់ជាងកាមេរ៉ាជំនាន់ OnePlus 3T ប្រមាណ 34% និងល្បឿន Focus លឿនជាង 40%  នោះក៏ដោយសារតែកាមេរ៉ារបស់វាប្រើប្រាស់នូវ Aperture កម្រិតធំ f/1.7។ ចំពោះកាមេរ៉ាមុខវិញគឺមានទំហំ 16MP មានកម្រិត Aperture f/2.0 និងប្រើប្រាស់មុខងារ EIS ជាមួយមុខងារ Auto HDR។

-កំលាំងម៉ាស៊ីនខ្លាំងកប់

OnePlus មានពាក្យស្លោកផ្ទាល់ខ្លួនថា “Flagship Killer” ពាក្យស្លោកនេះចង់បង្ហាញថា ផលិតស្មាតហ្វូនកំពូលដែលមានសមត្ថភាពខ្លាំងដូចគេដូចឯងតែដាក់លក់ក្នុងតម្លៃធូរថ្លៃជាងគេ។ ងាកមកមើល OnePlus 5 ដែលជា Flagship Killer 2017 នេះវិញម្តងគឺវាពិតជាខ្លាំងមិនចាញ់ Galaxy S8/8 Plus របស់ Samsung  និង G6 របស់ LG និង P10/Mate 9 របស់ Huawei ឡើយគឺវាបានភ្ជាប់មកជាមួយកំលាំងម៉ាស៊ីនខ្លាំងកប់តែម្តងតែវានឹងដាក់លក់ក្នុងតម្លៃខ្ទង់ជាង $500 បន្តិចបន្ទួចប៉ុណ្ណោះ។ ដែលតម្លៃនេះពិតជាធូរថ្លៃជាងតម្លៃគូប្រគូតប្រមាណ 25% ទៅ 30%។ OnePlus 5 ប្រើប្រាស់បន្ទះឈីប Qualcomm Snapdragon 835 ដូច Samsung Galaxy S8/8 Plus ដែរ ហើយវាមានពីរម៉ូដែលគឺម៉ូដែល ROM 64GB/ 6GB RAM និងម៉ូដែល ROM 128GB/8GB RAM ជាមួយម៉េមូរីផ្ទុកប្រភេទ UFS2.1 ដែលមានល្បឿនផ្ទេរទិន្នន័យលឿងជាងជំនាន់ 3T ប្រមាណ 25%។

-កំលាំងថាមពលថ្ម

សម្រាប់ថ្មរបស់ OnePlus 5 មានទំហំ 3,300mAh តូចជាងថ្មរបស់ 3T ប្រមាណ 100mAh ប៉ុន្តែ ថ្មរបស់ OnePlus 5 មានលទ្ធភាពកាន់ថាមពលប្រើការបានយូរជាងថ្មរបស់ OnePlus 3T ប្រមាណ 20% និងមានលទ្ធភាពទប់ទល់រាល់ការប្រើប្រាស់មុខងារកម្សាន្តទូទៅបានលើសថ្ម 3T ជាង 6 ម៉ោង នេះបើតាមការអះអាងពីក្រុមហ៊ុនផ្ទាល់។ បន្ថែមពីនេះថ្មរបស់ OnePlus 5 ក៏ភ្ជាប់មកជាមួយបច្ចេកវិទ្យាសាកថាមពលល្បឿនលឿន Dash Charge ដែលសាកកន្លះម៉ោងអាចប្រើបានពេញមួយថ្ងៃតែម្តង។

-ប្រព័ន្ធប្រតិបត្តិការ

OnePlus 5 ដំណើរការដោយប្រតិបត្តិការ Oxygen OS ជំនាន់ចុងក្រោយរបស់ OnePlus ដែលមានការគាំទ្រដោយប្រតិបត្តិការ Android 7.1.1 Nougat។ ក្នុងនោះមុខងារថ្មីៗក៏មានច្រើនផងដែរសម្រាប់ប្រើប្រាស់ដូចជា reading mode, expanded screenshots, translucent, slide-up app drawer, auto night mode, off-screen gestures… ជាដើម ហើយមុខងារទាំងនេះខ្ញុំនឹងប្រាប់អ្នកនៅពេលខ្ញុំទទួលបានវាមកធ្វើបថបង្ហាញលម្អិតផ្ទាល់។

-តម្លៃ និងកាលបរិច្ឆេទចេញលក់

OnePlus នឹងពំានាំទូរស័ព្ទជំនាន់ថ្មីចុងក្រោយរបស់ខ្លួនមួយនេះទៅប្រកាសចេញលក់នៅបណ្តាប្រទេសមួយចំនួនដូចជាទីផ្សារអាមេរិកខាងជើង និងទីផ្សារប៉ែកខាងអឺរ៉ុបនៅថ្ងៃទី 27 ខែមិថុនានេះ ហើយ OnePlus 5 ក៏នឹងមានដាក់លក់ក្នុងទីផ្សារអាស៊ីដូចជាទីផ្សារប្រទេសចិន ហុងកុង និងឥណ្ឌា ក្នុងពេលដូចគ្នានេះផងដែរ។ OnePlus 5 មានតម្លៃប្រហែល $440 សម្រាប់ម៉ូដែល ROM 64GB/ 6GB RAM ថ្លៃជាង OnePlus 3T តែ $40 ប៉ុណ្ណោះ និងប្រហែល $540 សម្រាប់ម៉ូដែល ROM 128GB/8GB RAM។ ហើយតម្លៃនេះក៏នឹងមានការប្រែប្រួលទៅតាមទីផ្សារក្នុងតំបន់ និងប្រទេសនីមួយៗផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន