no-alternative title

Samsung គ្រោងបង្ហាញហ្វាប់ប្លេត Galaxy Note 8 របស់ខ្លួននៅថ្ងៃទី 26 ខែសីហាខាងមុខនេះ

ថ្មីនេះ មានការនិយាយតៗគ្នាថា ក្រុមហ៊ុន Samsung នឹងប្រកាសបង្ហាញវត្តមានរបស់ហ្វាប់ប្លេត Galaxy Note 8 នៅក្នុងព្រឹត្តិការណ៍ IFA 2017 នៅក្នុងទីក្រុង Berlin ប្រទេសអាឡឺម៉ង់។ តែពេលនេះ មានរបាយការណ៍ថ្មីមួយ ដែលដកស្រង់ចេញពីសារព័ត៌មាន Naver របស់កូរ៉េខាងត្បូង បានបញ្ជាក់ថា ក្រុមហ៊ុន Samsung  អាចនឹងប្រកាសបង្ហាញនូវស្មាតហ្វូនថ្មីនេះ នៅក្នុងព្រឹត្តិការណ៍មួយក្នុងទីក្រុងញ៉ូវយ៉កនៅថ្ងៃទី 26 ខែសីហាខាងមុខនេះទោវិញ។ ប្រសិនបើយើងប្រៀបធៀបជាមួយនឹងការបង្ហាញវត្តមានរបស់ហ្វាប់ប្លេត Galaxy Note 7 កាលពីឆ្នាំមុននេះ ហ្វាប់បេ្លតនេះ គឺបានសម្ពោធនៅថ្ងៃទី 2 ខែសីហា ឆ្នាំ 2016 ។ ដូចនេះការបបង្ហាញវត្តមានរបស់ហ្វាប់ប្លេត Galaxy Note 8 គឺមានការពន្យារពេលជិតមួយខែឯណោះ។

តែទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុន Samsung មិនអាចធ្វើអោយមានការធ្លោសធ្លោយនូវការបង្ហាញស្មាតហ្វូន Galaxy Note8 នោះទេ ពីព្រោះពេលនេះ ក្រុមហ៊ុន Apple ក៏គ្រោងប្រកាសបង្ហាញទូរស័ព្ទស៊េរីថ្មីរបស់ខ្លួន iPhone 7s ឬ iPhone 8 នៅក្នុងខែកញ្ញាខាងមុខនេះផងដែរ ដូចនេះក្រុមហ៊ុន Samsung អាចនិងង្ហាញហ្វាប់ប្លេតនេះ មុនពេលក្រុមហ៊ុន Apple យ៉ាងហោចណាស់ក៏មួយសប្តាហ៍ដែរ។ ទូរស័ព្ទ iPhone 8 និងស្មាតហ្វូន Galaxy Note 8 ត្រូវបានគេរំពឹងថា នឹងដាក់លក់មុនដាច់ឆ្នាំនេះដូចគ្នា។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងប្រព័ន្ធបោះពុម្ពផ្សាយនេះ បានរាយការណ៍ថា ហ្វាប់ប្លេត Galaxy Note 8 នឹងបំពាក់នូវអេក្រង់ទំហំ 6.3 អ៊ីងប្រភេទ Infinity Display ការប្រើប្រាស់ជាមួយប៊ិក S Pen ប្រព័ន្ធកាមេរ៉ាភ្លោះ ជំនួយការឆ្លាតវៃ Bixby និងប្រព័ន្ធស្កែនក្រយ៉ៅដៃ (Fingerprint Reader) ស្ថិតនៅផ្នែកខាងក្រោយនៃហ្វាប់ប្លេតនេះ ដែលស្រដៀងគ្នាទៅនឹងស្មាតហ្វូន Galaxy S8 និង Galaxy S8+ ។ យ៉ាងណាមិញ ទីតាំងសម្រាប់ប្រព័ន្ធស្កែនក្រយ៉ៅដៃត្រូវគេរាយការណ៍ថាផ្លាស់ប្តូរភ្លាមៗនៅពាក់កណ្តាលទីដោយសារតែវាពិបាកក្នុងការបង្កប់ក្រោមអេក្រង់ ដូចនេះ ប្រព័ន្ធស្កែនក្រយ៉ោដៃនេះពិតជាបំពាក់នៅជាប់កាមេរ៉ាខាងក្រោយជាក់ជាមិនខាន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន