no-alternative title

"Galaxy Note 8" អាចនិងបង្ហាញខ្លួន នៅខែក្រោយនេះហើយ បើតាមការបញ្ជាក់របស់ក្រុមហ៊ុន Samsung

ថ្ងៃនេះ សារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមហ៊ុន Samsung មានគម្រោងក្នុងការបង្ហាញនូវវត្តមានរបស់ហ្វាប់ប្លេត Galaxy Note ស៊េរីថ្មីនៅក្នុងព្រឹតិ្តការណ៍ពិសេសមួយនៅចុងខែសីហាខាងមុខនេះ។ ហ្វាប់ប្លេតស៊េរីថ្មីនេះ អាចនឹងមានរូបរាងស្រដៀងគ្នាទៅនឹងស្មាតហ្វូនស៊េរីថ្មី Galaxy S8 ដែរគ្រាន់តែទំហំរបស់វាខ្ពស់ជាងស្មាតហ្វូន Galaxy S8+ ដែលមានអេក្រង់ទំហំដល់ទៅ 6.2 អ៊ីងទៅហើយនោះ។ ហ្វាប់ប្លេត Galaxy Note ស៊េរីថ្មីនេះនឹងបំពាក់នូវប្រព័ន្ធកាមេរ៉ាភ្លោះដែលដូចគ្នា ទៅនឹងកាមេរ៉ាដែលលោកអ្នកធ្លាប់ឃើញនៅលើវត្តមានរបស់ទូរស័ព្ទ iPhone 7 Plus របស់ក្រុមហ៊ុនបច្ចេកវិទ្យា Apple និងស្មាតហ្វូនស៊េរីថ្មីជាច្រើនទៀត ដែលមានវត្តមាននៅលើទីផ្សារនោះ។ 

គួរបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មី Galaxy S8 ត្រូវបានក្រុមហ៊ុនបង្ហាញនៅក្នុងខែមិនា ដោយភ្ជាប់ជាមួយអេក្រង់ Infinity Display របស់ក្រុមហ៊ុន Samsung (អេក្រង់ថ្មីដែលស្ទើរតែមានទំហំពេញផ្ទៃខាងមុខរបស់ស្មាតហ្វូន) ដែលគឺជាលក្ខណៈពិសេសមួយ ដែលមានការទាក់ទាញរួមជាមួយនឹងការប្រើប្រាស់កញ្ចក់នៅខាងមុខ និងខាងក្រោយដែលគេរំពឹងថា ហ្វាប់ប្លេត Galaxy Note 8 នឹងប្រើប្រាស់ការរចនាកញ្ចក់អេក្រង់បែបនេះផងដែរ។ ការប្រើប្រាស់ឈ្មោះ "Galaxy Note 8" គឺបន្ទាប់ពីហ្វាប់ប្លេត Galaxy Note 7 ប្រកាសបង្ហាញខ្លួនកាលពីឆ្នាំមុនដែលទទួលរងនូវបញ្ហាផ្ទុះថ្មបណ្តាលអោយក្រុមហ៊ុន Samsung បានប្រកាសប្រមូលពីទីផ្សារពិភពលោកវិញដល់ទៅ 2 ដង។ វាគឺជាការខកចិត្តដ៏ធំមួយរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ព្រោះថាហ្វាប់ប្លេត Galaxy Note ទទួលបានការចាប់អារម្មណ៍ខ្លាំងមិនខុសពីស៊េរីត្រកូល Galaxy S នោះទេ។

រូបភាពពាណិជ្ជកម្ម
no-alternative title

រហូតមកដល់ពេលនេះ ក្រុមហ៊ុន Samsung នៅតែរក្សានូវម៉ាកយីហោឈ្មោះ Galaxy Note នេះដដែល ហើយកន្លងមកនេះ គឺមានរូបភាពជាច្រើនបង្ហោះដោយ The Leaker ដែលបានធ្វើការអះអាងថា ក្រុមហ៊ុន Samsung ពិតជាកំពុងតែធ្វើការទៅលើហ្វាប់ប្លេត Galaxy Note 8 ពិតប្រាកដមែន។ រូបភាពទាំងនោះ បានបង្ហាញថា ហ្វាប់ប្លេតនេះ ពិតជាមានរូបរាងដូចគ្នាបេះបិទទៅនឹងការរចនារូបរាងដូចទៅនឹង Galaxy S8 ប៉ុន្តែគ្រាន់តែវាមានប្រព័ន្ធកាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយប៉ុណ្ណោះ។ The Leaker បានរាយការណ៍បន្ថែមទៀតថា ក្រុមហ៊ុន Samsung ក៏អភិវឌ្ឍទៅលើបច្ចេកវិទ្យា advanced pressure-sensitive សម្រាប់អេក្រង់ OLED Displays របស់ខ្លួនផងដែរ ដូចនេះ យើងអាចនឹងទទួលបាននូវមុខងារ Force Touch (ដូចគ្នាទៅនឹងមុខងាររបស់ iPhone) នៅលើហ្វាប់ប្លេត Galaxy Note 8 ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន