no-alternative title

OnePlus 5 ត្រូវបានគេរកឃើញថា បានបន្លំបោកប្រាស់ទៅលើការដាក់ពិន្ទុ Multi-Core ដើម្បីឈរនៅចំណាត់ថ្នាក់កំពូល

ថ្មីៗនេះ ស្មាតហ្វូនស៊េរីថ្មី OnePlus 5 ត្រូវបានគេរកឃើញថា បានបន្លំបោកប្រាក់ទៅលើការដាក់ពិន្ទុនៅលើ Benchmarks ដើម្បីសម្រេចនូវការឈរនៅកំពូលតារាងនៃល្បឿនដំណើរការរបស់វា។ នៅក្នុងការស៊ើបអង្កេតលម្អិតមួយរបស់ XDA-Developers បានរកឃើញថា យន្តការនេះ គឺជាការបន្លំពិតប្រាកដមែន។ នៅពេលដែល Benchmark មួយត្រូវគេរកឃើញពាក់ព័ន្ធទៅនឹង Cluster តូចរបស់បន្ទះឈីប Snapdragon 835 ដែលមានកម្រិត Clockspeed ខ្ពស់រហូតដល់ទៅ 1.9GHz ។ នេះមិនមែនជាល្បឿនរបស់ Overclock នោះទេ ប៉ុន្តែ វាបិទដំណើរការទៅលើការបញ្ចេញកម្តៅ។ ចង្កោម Cluster ធំមិនមានរងប៉ះពាល់អ្វីនោះទេ។ 

ការធ្វើបែបនេះ គឺគ្រប់គ្រាន់សម្រាប់ជម្រុញនៃពិន្ទុរបស់ Multi-Core ខ្ពស់ទៅតាមអ្វីដែលខ្លួនចង់បាន ចំនែកពិន្ទុនៅក្នុង Single-Core ក៏មិនប្រែប្រួលផងដែរ (មនុស្សភាគច្រើន បានសម្លឹងមើលតែទៅលើពិន្ទុ Multi-Core តែប៉ុណ្ណោះ)។ នៅក្នុងការបន្លំបោកប្រាស់នេះ Cluster តូចចំណាយពេលត្រឹមតែ 1 ភាគ4 ប៉ុណ្ណោះ នៅក្នុងកម្រិតហ្វ្រកង់ខ្ពស់បំផុត ដូចនេះ ល្បឿនអតិបរមានរបស់វាក៏ស៊ីសង្វាក់គ្នាផងដែរ។ អ្វីដែលកាន់តែគួរអោយចាប់អារម្មណ៍ទៀតនោះ នៅក្នុងការដាក់ពិន្ទុទៅលើ CPU របស់ GeekBench ស្មាតហ្វូន OnePlus 5 មិនមានកើនឡើងកម្តៅលឿននោះទេ។ វាគឺនៅពេលដែល GPU Benchmarks ដំណើរការនោះកម្តៅ វានឹងកើនឡើងខ្លាំងដែលធ្វើអោយផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ មានកម្តៅដល់ទៅ 50 អង្សារសេ។ សូមចងចាំថា ល្បឿន GPU Clocks មិនមានការប្រែប្រួលអ្វីនោះទេ ប៉ុន្តែសម្រាប់ Cluster តូចនៅក្នុងល្បឿនអតិបរមានេះ ពិតជាអាចបញ្ចូនកម្តៅលើសដែនកំណត់របស់ខ្លួនបាន។

រូបភាពពាណិជ្ជកម្ម
no-alternative title

មិនមែនគ្រប់ Benchmarks ទាំងអស់សុទ្ធតែមានផលប៉ះពាល់នោះទេ ខាងក្រោមនេះគឺជាបញ្ជីរបស់ Benchmarks ដែលក្រុមហ៊ុន OnePlus បានធ្វើរួច។ 

AnTuTu (com.antutu.benchmark.full)

Androbench (com.andromeda.androbench2)

Geekbench 4 (com.primatelabs.geekbench)

GFXBench (com.glbenchmark.glbenchmark27)

Quadrant (com.aurorasoftworks.quadrant.ui.standard)

Nenamark 2 (se.nena.nenamark2)

Vellamo (com.quicinc.vellamo)

សេចក្តីថ្លែងការណ៍ផ្លូវការមួយរបស់ក្រុមហ៊ុន OnePlus បានអះអាងថា វិធីមួយនេះ គឺអាចបង្ហាញនូវអំពីឥទ្ធិពលនៃល្បឿនដំណើរការរបស់ស្មាតហ្វូន OnePlus 5 នៅក្នុងកម្រិតមួយល្អបំផុត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន