no-alternative title

ក្រុមហ៊ុន Vivo បង្ហាញស្មាតហ្វូនដំបូងបំផុត ដែលបំពាក់នូវប្រព័ន្ធស្កែនក្រយ៉ៅដៃបង្កប់ក្រោមអេក្រង់

រហូតមកទល់ពេលនេះ លោកអ្នកប្រហែលជាលឺដំណឹងពាក្យចចាមអារ៉ាមជាច្រើន អំពីប្រព័ន្ធស្កែនក្រយ៉ៅដៃ (Fingerprint Scanner) របស់ទូរស័ព្ទស៊េរីថ្មី iPhone 8 ដែលក្រុមហ៊ុន Apple អាចនឹងបំពាក់នូវប្រព័ន្ធស្កែនក្រយ៉ៅដៃនេះបង្កប់នៅក្រោមអេក្រង់ ជាជាងការប្រើប្រាស់វានៅលើប៊ូតុង Home Key របស់ខ្លួន។ តែពេលនេះ ក្រុមហ៊ុន Vivo របស់ចិនប្រហែលជាធ្វើរឿងនេះ មុនក្រុមហ៊ុន Apple ហើយទៅលើប្រព័ន្ធស្កែនក្រយ៉ោដៃបង្កប់ក្រោមអេក្រង់នេះ។ Vivo គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន OnePlus ។  Vivo នៅក្នុងប្រទេសចិន គឺទទួលបានការពេញនិយមខ្លាំង ហើយក្រុមហ៊ុននេះ បានកាន់កាប់ ចំណែកទីផ្សារស្មាតហ្វូនដល់ទៅ 17% ថែមទៀត។ Vivo មិនផ្តោទៅលើការផលិតស្មាតហ្វូនថ្នាក់ខ្ពស់នោះទេ ប៉ុន្តែក្រុមហ៊ុនផ្តោតទៅលើការផលិតស្មាតហ្វូនថ្នាក់កណ្តាល ដែលបំពាក់នូវលក្ខណៈសម្បត្តិមិនធម្មតា ការរចនារូបរាងកាន់តែស្រស់ស្អាត និងតម្លៃសមរម្យថែមទៀត។

អ្វីៗអាចនឹងមានការផ្លាស់ប្តូរ ហើយគេរំពឹងថា ក្រុមហ៊ុន Vivo ពិតជាបង្ហាញនូវវត្តមានស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនបំពាក់នូវប្រព័ន្ធស្កែនក្រយ៉ៅដៃបង្កប់ក្រោមអេក្រង់នៅសប្តាហ៍ក្រោយនេះ។ មានព័ត៌មានមួយបានបញ្ចេញ Teaser ផ្លូវការរបស់ក្រុមហ៊ុន Vivo ដោយបង្ហាញថា នៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ Mobile World Congress ឆ្នាំនេះនៅសៀងហៃ នឹងចាប់ផ្តើមនៅថ្ងៃទី 28 ខែមិថុនា (វានៅមានព្រឹត្តិការណ៍តាំងពិពរណ៍ MWC ជាច្រើនទៀត) ។ នៅក្នុងរូបភាព Teaser នេះ យើងអាចមើលឃើញអំពីប្រព័ន្ធស្កែនក្រយ៉ៅដៃកាត់នូវអេក្រង់រួមជាមួយនឹងពាក្យថា “Unlock the future” ជាភាសាចិន និងអង់គ្លេស។

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័តមានខាងលើ អាចនិងមានន័យផ្សេងទៀតទៅលើពាក្យនេះ ហើយក៏ប្រហែលជាមិនទាក់ទងទៅនិងប្រព័ន្ធស្កែនក្រយ៉ៅដៃបង្កប់ក្រោមអេក្រង់ផងដែរ ប៉ុន្តែ កាលពីសប្តាហ៍មុននេះ មានវីដេអូមួយបង្ហាញនៅលើបណ្តាញសង្គម Weibo នៅក្នុងប្រទេសចិនថា ស្មាតហ្វូនស៊េរីថ្មីនេះ និងភ្ជាប់ជាមួយបច្ចេកវិទ្យាថ្មីនេះ ហើយវានៅសល់ពេលមិនយូរប៉ុន្មានទេ ដែលស្មាតហ្វូនស៊េរីថ្មីនេះ និងបង្ហាញវត្តមាននៅសប្តាហ៍ក្រោយនោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន