no-alternative title

ពិតជាមិនគួរអោយជឿ! មនុស្សជាច្រើនបានតំរង់ជួរចាំទិញស្មាតហ្វូនស៊េរីថ្មី OnePlus 5 នៅក្នុងទីក្រុងញ៉ូវយ៉ក

ដើម្បីអបអរនូវព្រឹត្តិការណ៍នៃការប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មីចុងក្រោយបំផុតរបស់ខ្លួននោះ ក្រុមហ៊ុន OnePlus បានប្រារព្ធធ្វើនូវព្រឹត្តិការណ៍ Pop-Up របស់ខ្លួនជាច្រើននៅជុំវិញពិភពលោក ដើម្បីផ្តល់ឱកាសអោយអ្នកគាំទ្ររបស់ខ្លួនទិញ យកនូវស្មាតហ្វូនស៊េរីថ្មី OnePlus 5 អោយបានមុនគេ។ ជាក់ស្តែង នេះមិនមែនជាយុទ្ធសាស្រ្តអ្វីដែលថ្មីនោះទេ ប៉ុន្តែវា គឺជាយុទ្ធសាស្ត្រមួយដែលពេញនិយមបំផុតសម្រាប់ធ្វើយ៉ាងណាអោយស្មាតហ្វូនស៊េរីថ្មីនេះ ទៅដល់ដៃអ្នកប្រើប្រាស់បានលឿនជាជាងការកម្មង់ទិញនៅលើអនឡាញ ហើយត្រូវរង់ចាំការដឹកជញ្ជូនទៀតនោះ។ សម្រាប់តម្លៃលក់របស់ស្មាតហ្វូន OnePlus 5 គឺភ្ជាប់ទៅនឹងប្រអប់ ហើយប្រសិនបើលោកអ្នកពិនិត្យមើលទៅលើលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ ពិតជាគួរអោយចាប់អារម្មណ៍ខ្លាំងមែនទែន។ 

ក្រុមហ៊ុន OnePlus ប្រារពន្ធនូវព្រឹត្តិការណ៍ Pop-Up នេះនៅក្នុងទីក្រុងញ៉ូវយ៉កស្ថិតនៅកន្លែងលក់ការ៉េមមួយ ។ មនុស្សដំបូងបំផុតដែលមកឈរតម្រង់ជួរនៅទីនេះមានឈ្មោះថា Christopher រស់នៅក្នុងទីក្រុងញ៉ូវយ៉ក បានប្រាប់ថា គាត់មកដល់ទីនេះ នៅវេលាម៉ោង 9:00AM ហើយគាត់ត្រូវរង់ចាំដោយសារតែព្រឹត្តិការណ៍នេះប្រារព្ធធ្វើឡើងជាផ្លូវការនៅវេលាម៉ោង 7:00 PM ។ វាពិតជាគួរអោយចាប់អារម្មណ៍ខ្លាំងមែនទែន នៅពេលដែលក្រុមហ៊ុន OnePlus អាចទាក់ទាញនូវមនុស្សជាច្រើនចូលរួមនៅក្នុងព្រឹត្តិការណ៍របស់ខ្លួនក្នុងទីក្រុងញ៉ូវយ៉កនេះ ហើយនឹងព្រឹត្តិការណ៍ Pop-Up ជាច្រើនទៀតនៅជុំវិញពិភពលោក នៅក្នុងការប្រកាសចេញស្មាតហ្វូនស៊េរីថ្មីចុងក្រោយនេះ។ ចាប់តាំងពីយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន OnePlus ផ្តោតទៅលើការលក់អនឡាញនោះ គេសង្កេតឃើញថា ស្មាតហ្វូនរបស់ក្រុមហ៊ុននេះ អាចរកទិញបាននៅតាមហាងលក់រាយជាច្រើនផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅពេលដែលហាងការ៉េម Magnum បើកទ្វារភ្លាម អតិថិជនចាប់ផ្តើមដើរចូលមកនឹងទទួលបានស្មាតហ្វូន OnePlus 5 ជាមួយនឹងកាបូបយួរខាងក្រោយដ៏ស្រស់ស្អាតជាកាដូផងដែរ។ បន្ថែមពីនេះទៀត អតិថិជនអាចញ៉ាំការ៉េមដែលពួកគេពេញចិត្តបាន។ នៅខាងក្នុងហាងការ៉េមនេះ អតិថិជនមានឱកាសធ្វើតេស្តទៅលើស្មាតហ្វូនស៊េរីថ្មីនេះសិន មុនពេលពួកគេសម្រេចចិត្តទិញស្មាតហ្វូនស៊េរីថ្មីនេះ។ ព្រឹត្តិការណ៍ Pop-up របស់ក្រុមហ៊ុន OnePlus ធ្វើនៅទីក្រុងសំខាន់ៗជាច្រើននៅជុំវិញពិភពលោកដែលពិតជាជួយពង្រីកនូវកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន OnePlus ។ តោះទស្សនាវីដេអូទាំងអស់គ្នា៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន