no-alternative title

បែកធ្លាយគំរូរបស់ស្មាតហ្វូន Galaxy S8 មានកាមេរ៉ាភ្លោះ ដែលច្រឡំថាជា Galaxy Note 8?

រូបភាពរបស់ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S8 ដែលបពាក់នូវប្រព័ន្ធកាមេរ៉ាភ្លោះ ពិតជាបានបង្ហាញខ្លួនមែន តែវានៅមិនទាន់មានការបញ្ជាក់ណាមួយ ដែលថា ក្រុមហ៊ុន Samsung គ្រោងនិងបង្ហាញស្មាតហ្វូន Galaxy S8 ជំនាន់ពិសេស ដែលបំពាក់ប្រព័ន្ធកាមេរ៉ាភ្លោះនេះ នៅពេលណានោះទេ។ តែទោះជាយ៉ាងណាក៏ដោយ ព័តមាននេះ អាចជាសញ្ញាដ៏ល្អមួយដែលថា ក្រុមហ៊ុន Samsung កំពុងតែត្រៀមបំពាក់នូវប្រព័ន្ធកាមេរ៉ាភ្លោះសម្រាប់ហ្វាប់ប្លេត Galaxy Note 8 ផងដែរ។ មានរូបភាពគំរូជាច្រើនរបស់ស្មាតហ្វូន Galaxy S8 បំពាក់នូវប្រព័ន្ធកាមេរ៉ាភ្លោះ យើងនៅមិនទាន់ដឹងនៅឡើយទេថា ហេតុអ្វីបានជាក្រុមហ៊ុន Samsung សុខចិត្តបោះបង់ចោលនូវគំនិតក្នុងការបំពាក់ប្រព័ន្ធកាមេរ៉ាភ្លោះរបស់ខ្លួននៅលើស្មាតហ្វូន Galaxy S8 នោះទេ។ 

អ្នកប្រើប្រាស់ជាច្រើន បានដឹងថា ក្រុមហ៊ុន Samsung បានធ្វើការផ្លាស់ប្តូរការរចនារូបរាងស្មាតហ្វូនរបស់ស្មាតហ្វូនខ្លួន ប្រកបដោយភាពទាក់ទាញ និងការប្រើប្រាស់ប្រព័ន្ធស្កែនក្រយ៉ោដៃស្ថិតនៅផ្នែកខាងក្រោយផងដែរ។ ហើយរូបភាពដែលបែកធ្លាយប្រព័ន្ធកាមេរ៉ាភ្លោះ របស់ស្មាតហ្វូន Galaxy S8 នៅពេលនេះ គឺមិនមានភ្ជាប់នូវប្រព័ន្ធស្កែនក្រយ៉ៅដៃស្ថិតនៅផ្នែកខាងក្រោយនោះទេ។ មិនដឹងថា ហេតុអ្វីបានជាក្រុមហ៊ុន Samsung សុខចិត្តបោះបង់ចោលនូវគំនិតក្នុងការបំពាក់ប្រព័ន្ធស្កែនក្រយ៉ៅដៃបង្កប់ក្រោមអេក្រង់សម្រាប់ហ្វាប់ប្លេត Galaxy S8 នោះទេ។ ដូចអ្នកទាំងអស់គ្នាបានឃើញស្រាប់ហើយ ពេលនេះ Galaxy S8 គឺពិតជាមានប្រព័ន្ធស្កែនក្រយ៉ៅដៃស្ថិតនៅផ្នែកខាងក្រោយ។ តែកន្លងទៅថ្មីៗនេះ ក៏មានអ្នកប្រើប្រាស់មួយចំនួន បង្ហាញពីការរំខាន នៃការប្រើប្រាស់ប្រព័ន្ធស្កែនក្រយ៉ៅដៃជាប់ទៅនឹងកាមេរ៉ា នៅលើស្មាតហ្វូន Galaxy S8 ផងដែរ។  

រូបភាពពាណិជ្ជកម្ម
no-alternative title

និយាយពី Galaxy Note 8! តាមរយៈរូបភាពទម្លាយដោយ Slash Leaks បានបង្ហាញថា Samsung Galaxy Note 8 គឺពិតជាមានប្រព័ន្ធកាមេរ៉ាភ្លោះ នៅខាងក្រោយមែន ហើយនិងប្រព័ន្ធ ស្កែនក្រយ៉ៅដៃស្ថិតនៅក្រោមកាមេរ៉ា។ តែមានរូបភាពបែកធ្លាយមួយចំនួនទៀត នៅមិនទាន់បង្ហាញអំពីរូបភាពច្បាស់នៃផ្ទាំងខាងក្រោយរបស់ហ្វាប់ប្លេតនេះនៅឡើយទេ។ សំរាប់ព័តមានជាក់លាក់នោះ មានតែរង់ចាំតាមដានទាំងអស់គ្នា ពីព្រោះថា ព្រឹត្តិការណ៍នៃការបង្ហាញវត្តមានរបស់ហ្វាប់ប្លេត Galaxy Note 8 គឺអាចនឹងធ្វើឡើងនៅចន្លោះថ្ងៃទី 20 ខែសីហា និងថ្ងៃទី 26 ខែសីហាខាងមុខនេះហើយ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន