no-alternative title

ក្រុមហ៊ុនអាកាសចរណ៍ Vietjet និងក្រុមហ៊ុន Safran បានចុះកិច្ចព្រមព្រៀងទៅលើសេវាកម្ម SFCO2 សម្រាប់ដំណោះស្រាយប្រសិទ្ធិភាពប្រេងឥន្ធនៈ

នៅថ្ងៃទី 21 ខែមិថុនា ឆ្នាំ 2017 នៅក្នុងកម្មវិធី Paris Airshow 2017 ដែលបានប្រារព្វឡើងនៅទីក្រុងប៉ារីស ប្រទេសបាំរាំង ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង SFCO2 ជាមួយនឹងក្រុមហ៊ុន Safran សម្រាប់ដំណោះស្រាយប្រសិទ្ធិភាពប្រេងឥន្ធនៈ។ កិច្ចសន្យាសេវាកម្ម SFCO2 មានរយៈពេលចំនួន ៥ ឆ្នាំ គិតចាប់ពីឆ្នាំ 2017 និងគ្របដណ្តប់លើយន្តហោះទាំងអស់ របស់ក្រុមហ៊ុនអាកាសចរណ៍ដែលមានមូលដ្ឋាននៅទីក្រុងហូជីមិញ។ វានឹងជួយឱ្យក្រុមហ៊ុនអាកាសចរណ៍ Vietjet កែលម្អប្រសិទ្ធិភាពប្រតិបត្តិការរបស់វាខ្លួនដោយកាត់បន្ថយការប្រើប្រាស់ឧស្ម័ន និងការបញ្ចេញឧស្ម័ន CO2 ផងដែរ។ កិច្ចព្រមព្រៀងនេះផ្តល់ជូននូវអនុសាសន៍ប្រតិបតិ្តការ រួមជាមួយកម្មវិធី វិបសាយ  ពិសេស SFCO2 ដែលអាចឱ្យក្រុមហ៊ុនអាកាសចរណ៍តាមដានការរីកចម្រើន និងការសន្សំសំចៃប្រកបដោយសក្តានុពលរបស់ខ្លួន។ ដំណោះស្រាយ SFCO2 រួមបញ្ចូលគ្នានូវជំនាញរបស់ក្រុមហ៊ុន Safran Aircraft Engines ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនយន្តហោះឈានមុខគេមួយនៅលើពិភពលោកដោយមានបទពិសោធន៍ដ៏យូរអង្វែងពី Safran Electronics និង Defense ក្នុងការវិភាគទិន្នន័យយន្តហោះ។

លោក Dinh Viet Phuong ដែលជាអនុប្រធាន Vietjet បានមានប្រសាសន៍ថា៖ "ក្នុងនាមជាធាតុផ្សំដ៏សំខាន់នៃកម្មវិធីប្រសិទ្ធភាពប្រេងឥន្ធនៈ របស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet សេវាកម្ម SFCO2® របស់ក្រុមហ៊ុន Safran នឹងជួយឱ្យយើងបំពេញនូវប្រសិទ្ធភាពនៃការប្រើប្រាស់ប្រេងសាំងរបស់យើង។ លោក François Planaud  ដែលជាអនុប្រធានផ្នែកសេវាតំហែទាំការជួសជុល និងប្រតិបត្តិការមានប្រសាសន៍ក៏បានបញ្ជាក់ផងដែរថា ៖ "យើងមានមោទកភាពនៅក្នុងការទទួលបានកិច្ចសន្យានេះ ដើម្បីគាំទ្រដល់ការអនុវត្តប្រចាំថ្ងៃ និងការអភិវឌ្ឍន៍ប្រកបដោយថាមភាពរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក្នុងរយៈពេល 5 ឆ្នាំខាងមុខ។ ការជ្រើសរើសយកសេវាកម្មរបស់យើងខ្ញុំដោយក្រុមហ៊ុនអាកាសចរណ៍ Vietjet បានបញ្ជាក់ពីប្រសិទ្ធភាពនៃសេវាកម្មប្រេងឥន្ទនៈ SFCO2 របស់យើង ក៏ដូចជាផ្តល់ការទទួលស្គាល់បន្ថែមទៀតដល់អ្នកជំនាញជាសកលរបស់យើងក្នុងដំណោះស្រាយប្រសិទ្ធភាពប្រេងឥន្ធនៈ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ការអនុវត្តបច្ចេកវិជ្ជាកម្រិតខ្ពស់និងដំណោះស្រាយបរិស្ថានក្នុងប្រតិបត្តិការប្រចាំថ្ងៃ គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពកំពូលរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet ។ តាមរយៈការវិភាគទិដ្ឋភាពប្រតិបត្តិការ និងតំហែទាំសេវាកម្ម SFCO2® របស់ក្រុមហ៊ុន Safran បានបង្កើតនីតិវិធី និងបានផ្ដល់អនុសាសន៍ ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការប្រេងឥន្ធនៈដែលមានប្រសិទ្ធភាពខ្ពស់ជាងមុនដែលជួយកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈរបស់ក្រុមហ៊ុន Vietjet រហូតដល់5% ឯណោះ។ ហេតុនេះ គឺរំពឹងថា ការចំណាយលើប្រេងឥន្ធនៈជារៀងរាល់ឆ្នាំរបស់ក្រុមហ៊ុននេះ នឹងអាចសន្សំសំចៃបានរហូតដល់ជាង 10 លានដុល្លារអាមេរិក។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន