no-alternative title

ZTE បង្ហាញស្មាតហ្វូនស៊េរីថ្មី Small Fresh 5 ភ្ជាប់ជាមួយកាមេរ៉ាភ្លោះ និងពណ៌ដ៏ទាក់ទាញ

ថ្មីៗនេះ ក្រុមហ៊ុន ZTE ប្រកាសសម្ពោធស្មាតហ្វូនស៊េរីថ្មីចុងក្រោយបំផុតរបស់ខ្លួនឈ្មោះថា Small Fresh 5 ភ្ជាប់ជាមួយប្រព័ន្ធកាមេរ៉ាភ្លោះ នៅខាងក្រោយ និងមាន 4 ពណ៌សម្រាប់ជ្រើសរើស ថែមទៀតផង។ ស្មាតហ្វូនស៊េរីថ្មីនេះ បំពាក់នូវបន្ទះឈីបប្រភេទ Snapdragon 425 quad-core CPU អេក្រង់ទំហំ 5 អ៊ីង កម្រិតភាពច្បាស់ IPS 720x1280 ភិចសែល។ ស្មាតហ្វូននេះ មិនមានភ្ជាប់ប៊ូតុងអ្វីនៅផ្ទាំងខាងមុខនោះទេ ប៉ុន្តែនៅផ្នែកខាងក្រោយរបស់វា គេឃើញមានប៊ូតុងស្កែនក្រយ៉ៅដៃ (Fingerprint Scanner) ។

ផ្នែកខាងក្រោយរបស់ស្មាតហ្វូនស៊េរីថ្មីនេះ ភ្ជាប់ជាមួយប្រព័ន្ធកាមេរ៉ាភ្លោះ ហើយនៅចន្លោះកាមេរ៉ានេះ មានអំពូលភ្លើង LED Flash សម្រាប់ជំនួយដល់ការថតរូបនៅកន្លែងដែលមានពន្លឺទាប។ កាមេរ៉ាខាងក្រោយរបស់វាមានទំហំ 13 មេហ្គាភិចសែល និងកាមេរ៉ាមួយទៀតទំហំ 2 មេហ្គាភិចសែល ហើយវាថែមទាំងភ្ជាប់ជាមួយមុខងារ Bokeh Effects ថែមទៀត។ ចំនែកកាមេរ៉ាខាងមុខសម្រាប់ថតរូប Selfies និងវីដេអូខលវិញមានទំហំ 5 មេហ្គាភិចសែល។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនស៊េរីថ្មីនេះ ដំណើរការប្រព័ន្ធប្រតិបត្តិការ Android 7.1 Nougat អមជាមួយនឹងផ្ទាំង MiFavor UI នៅផ្នែកខាងលើ និងថាមពលថ្មខ្លាំងកម្លាំង 2500mAh។ លោកអ្នក អាចបន្ថែមនូវម៉េមូរីប្រភេទ microSD ពីខាងក្រៅបានទំហំដល់ទៅ 128GB ។ ស្មាតហ្វូននេះ ស្រោបដោយលោហធាតុស្ទើរតែទាំស្រុង ហើយអ្វីដែលកាន់តែទាក់ទាញនោះ គឺពណ៌ទាំង 4 របស់វាមានដូចជា ពណ៌ប្រផេះ ពណ៌មាស ពណ៌ខៀវ និងពណ៌បៃតង។ ស្មាតហ្វូន ZTE Small Fresh 5 មានពីរ ជម្រើសផ្សេងគ្នា គឺ 3GB RAM/ 16GB ម៉េមូរី និងដាក់លក់ក្នុងតម្លៃប្រហែលជា 146 ដុល្លារអាមេរិច ខណៈពេលដែល 4GB RAM / 32GB ម៉េមូរី និងដាក់លក់ក្នុងតម្លៃប្រហែលជា 204 ដុល្លារអាមេរិច៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន