no-alternative title

ចង់ដឹងថាតើ ស្មាតហ្វូនស៊េរីថ្មី OUKITEL U22 ខ្លាំងប៉ុណ្ណា សូមទស្សនាវីដេអូនៃការធ្វើតេស្ត៍ហ្គេមទាំងអស់គ្នា

OUKITEL U22 គឺជាស្មាតហ្វូនស៊េរីថ្មីចុងក្រោយបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា OUKITEL ប៉ុន្តែស្មាតហ្វូនស៊េរីថ្មីនេះ នៅមិនទាន់ដាក់លក់នៅលើទីផ្សារនៅឡើយទេ។ អ្វីដែលកាន់តែច្បាស់នោះគឺថា ស្មាតហ្វូនថ្មីនេះ ផ្តោតសំខាន់ខ្លាំងទៅលើប្រព័ន្ធកាមេរ៉ារបស់វា។ នេះគឺដោយសារតែស្មាតហ្វូន OUKITEL U22 មិនមែនភ្ជាប់ជាមួយប្រព័ន្ធកាមេរ៉ាពីរ ឬ 3 នោះទេ ប៉ុន្តែស្មាតហ្វូននេះបំពាក់នូវប្រព័ន្ធកាមេរ៉ាដល់ទៅ 4 ។ ប្រព័ន្ធកាមេរ៉ាភ្លោះស្ថិតនៅផ្នែកខាងក្រោយគឺមានការពេញនិយមខ្លាំងនៅលើទីផ្សារ ហើយផ្នែកខាងមុខរបស់ស្មាតហ្វូននេះក៏ភ្ជាប់នូវប្រព័ន្ធកាមេរ៉ាភ្លោះផងដែរ។

ក្រៅពីប្រព័ន្ធកាមេរ៉ានេះ ក្រុមហ៊ុនOUKITEL ធានាដល់អតិថិជនទៀតថា ស្មាតហ្វូនស៊េរីថ្មីនេះ OUKITEL U22 គឺមានសមត្ថភាពលើសពីការថតរូប។ ថ្មីៗនេះ ក្រុមហ៊ុន OUKITEL បញ្ចេញនូវវីដេអូថ្មីមួយដែលផ្តល់នូវបទពិសោធន៍កាន់តែអស្ចារ្យសម្រាប់ការលេងហ្គេម។ នៅក្នុងការតេស្តទៅលើវីដេអូនេះ គេសង្កេតឃើញថាស្មាតហ្វូន OUKITEL U22 នេះ អាចដំណើរការហ្គេមធំៗបានដោយគ្មានបញ្ហារអាក់រអួល ឬយឺតយ៉ាវអ្វីនោះទេ។ ហ្គេមពីរដែលលេងនៅលើស្មាតហ្វូនស៊េរីថ្មីនេះ គឺហ្គេម KOF 97OL និងហ្គេម Clash of Clans ។ ហ្គេមទាំងពីរនេះ មានក្រាហ្វិកធំដែលត្រូវការកម្លាំង CPU និង GPU ខ្លាំង ប៉ុន្តែវាដំណើរការយ៉ាងរលូននៅលើស្មាតហ្វូននេះ។ ស្មាតហ្វូន OUKITEL U22 ភ្ជាប់ជាមួយរ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 2GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 16GB និងដំណរការដោយបន្ទះឈីប MediaTek MT6580A quad-core SoC ថែមទៀត។ បន្ថែមពីនេះទៀត ស្មាតហ្វូននេះ អាចភ្ជាប់ជាមួយម៉េមូរីខាងក្រៅប្រភេទ microSD បានទំហំដល់ទៅ 32GB ហើយវាប្រើប្រាស់ស៊ីមប្រភេទ 3G ទ្រទ្រង់នៅទ្វីបអ៊ឺរ៉ុប និងអាមេរិកថែមទៀត។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន OUKITEL U22 នឹងចាប់ផ្តើមការកម្មង់ទិញមុន (Pre-order) ចាប់ពីថ្ងៃទី 26 ខែមិថុនាខាងមុខនេះ។ ស្មាតហ្វូននេះ នឹងដាក់លក់នៅលើគេហទំព័រលក់រាយអនឡាញ ជាច្រើន ហើយក្រុមហ៊ុន OUKITEL ក៏នឹងធ្វើកម្មវិធី Flash SALE (ការលក់មុន) សម្រាប់ស្មាតហ្វូន OUKITEL U22 របស់ខ្លួននៅថ្ងៃកម្មង់ទិញមុននេះ ផងដែរ។ ក្រុមហ៊ុន OUKITEL នៅមិនទាន់ប្រកាសបង្ហាញអំពីតម្លៃរបស់ស្មាតហ្វូននេះ នៅឡើយទេ ប៉ុន្តែយើងសង្ឃឹមថាឆាប់ៗនេះ តម្លៃរបស់វា នឹងទម្លាយអោយដឹងជាក់ជាមិនខាន៕

សូមទស្សនាវីដេអូនៃការតេស្តហ្គេមនៅលើស្មាតហ្វូន OUKITEL U22 ទាំងអស់គ្នា៖

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន