no-alternative title

កាន់តែច្បាស់ហើយ! Samsung Galaxy Note8 នឹងមានរ៉េមទំហំ 6GB, មានកាមេរ៉ាភ្លោះ ហើយនិងប្រកាសចេញនៅខែកញ្ញាជាមួយតម្លៃ 999 អឺរ៉ូ

នៅប៉ុន្មានថ្ងៃមុននេះ មានព័ត៌មានបានចុះផ្សាយថា “Samsung នឹងដាក់បង្ហាញចេញកំពូលហ្វាប់ប្លែត Galaxy Note 8 នៅចុងខែសីហាមុនការមកដល់នៃ iPhone 8”។ ឥលូវនេះ មានរបាយការណ៍ថ្មីមួយទៀត ដែលបានបញ្ចេញដោយលោក Evan Blass ដែលជាម្ចាស់គណនីធ្វីស្ទ័រឈ្មោះថា a.k.a@evleaks បានអះអាងជាថ្មីថា “Samsung Galaxy Note 8 នឹងបង្ហាញខ្លួនជាផ្លូវការនៅពាក់កណ្តាលខែកញ្ញាមិនមែនក្នុងខែសីហាទេ”។ បើយោងទៅលើចង្អុលបង្ហាញពីបុគ្គលិកក្រុមហ៊ុនមួយរូបដែលធ្វើការក្នុងគម្រោងនេះ បានបង្ហើបថា “Galaxy Note8 នឹងក្លាយជាទូរស័ព្ទស្មាតហ្វូនដែលមានតម្លៃថ្លៃជាងគេបំផុតរបស់ Samsung ដែលវានឹងត្រូវចេញលក់ក្នុងតម្លៃប្រមាណ 999  អឺរ៉ូ(ប្រហែល $925) សម្រាប់ទីផ្សារប៉ែកអឺរ៉ុប ដែលតម្លៃនេះគឺថ្លៃជាត្រកូល S8 និងS8+”។ 

កាលដែល S8 និង S8+ ចាប់ផ្តើមចេញលក់ដំបូងពួកវា មានតម្លៃប្រមាណ 799 អឺរ៉ូ ($725) និង 899 អឺរ៉ូ($825)។ នៅក្នុងរបាយការណ៍ បាននិយាយថា Samsung Galaxy Note8 នឹងប្រើប្រាស់កញ្ចក់អេក្រង់ AMOLED ទំហំ 6.3 អ៊ីងជាមួយ aspect ratio 18.5:9 ធំជាងអេក្រង់របស់ S8+ ដែលមានទំហំ 6.2 អ៊ីង។ Note8 នឹងជាកំពូលទូរស័ព្ទស្មាតហ្វូនដំបូងរបស់ Samsung ដែលបំពាក់នូវប្រព័ន្ធកាមេរ៉ាភ្លោះនៅខាងក្រោយដែលមួយគ្រាប់មានទំហំ 12MP ព្រមជាមួយមុខងារ Optical Image Stabilization។ ប្រើប្រាស់កញ្ចក់លែនកាមេរ៉ាផ្តេកបណ្តោយតួរ មានអំពូលភ្លើង flash ស្ថិតនៅខាងឆ្វេងបង្កប់នូវមុខងារវាស់ចង្វាក់បេះដូង ហើយទ្រនាប់ស្កែនក្រយ៉ៅម្រាមដៃក៏ស្ថិតនៅផ្នែកខាងក្រោយផងដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ថែមពីនេះ Note8 ក៏នឹងប្រើប្រាស់បន្ទះឈីប  Exynos 8895 ឬ Snapdragon 835 ដូចជំនាន់ S8/S8+ ដែរគឺវាអាស្រ័យទៅតាមតម្រូវការទីផ្សារ។ ជាងនេះទៅទៀត Note8 ក៏នឹងប្រើប្រាស់រ៉េមទំហំ 6GB ផងដែរ។ សម្រាប់ថ្មរបស់វាវិញនឹងមានទំហំ 3,300mAh តូចជាងថ្មរបស់ Galaxy S8+។ កត្តានេះ ក៏ព្រោះតែ Note8 ត្រូវការកន្លែងទំនេរសម្រាប់ដាក់ប៊ិច S Pen។ បើនិយាយពីប៊ិច S Pen ត្រូវបានប្រភពដដែលឲ្យដឹងថា វានឹងធ្វើការកែប្រែឲ្យកាន់តែមានភាពទំនើបជាងមុនដោយមុខងារបកប្រែភាសាមានលទ្ធភាពអាចបកប្រែប្រយោគបាន មានមុខងារបំលែងរូបិយប័ណ្ឌ អាចសរសេរកំនត់ចំនាំសម្រាប់បង្ហាញនៅលើមុខងារ Always On Display ជាដើម។ Note 8 ក៏នឹងទ្រទ្រង់ជាមួយមុខងារ Samsung DeX ថែមទៀតផង។ Galaxy Note 8 អាចនឹងបង្ហាញវត្តមានជាមួយពណ៌ខ្មៅ ខៀវស្រាល និងទឹកមាសនៅថ្ងៃប្រកាសចេញ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន