no-alternative title

តើលោកអ្នកដឹងទេថា នៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ CES 2017 កន្លងទៅ ក្រុមហ៊ុនហ្គេមកុំព្យូទ័រ MSI បានបង្ហាញអ្វីខ្លះ?

MSI ដែលជាក្រុមហ៊ុនឈានមុខគេនៅក្នុងឧស្សាហកម្ម Hardware សម្រាប់ហ្គេមប្រកាសបង្ហាញនូវកុំព្យូទ័រលេងហ្គេម ដែលពោរពេញដោយអានុភាពខ្លាំងក្លាជាច្រើនស៊េរីដ៏ថ្មីស្រឡាងរបស់ខ្លួននៅក្នុងព្រឹតិ្តការណ៍តាំងពិពរណ៍ CES 2107 ។ កុំព្យូទ័រស៊េរីថ្មីទាំងនេះបានបំពាក់នូវបន្ទឈីប CPUs ជំនាន់ទី 7 ចុងក្រោយបំផុត និងក្រាហ្វិកកាតប្រភេទ NVIDIA® GeForce® GTX 10 GPUs ហើយក្រុមហ៊ុនបច្ចេកវិទ្យា MSI អះអាងថា ខ្លួននឹងនាំយកនូវឧបករណ៍ Hardware ដែលឈានមុខគេសម្រាប់អ្នកដែលចូលចិត្តលេងហ្គេមទាំងអស់នៅលើពិភពលោកអោយទទួលបាននូវបច្ចេកវិទ្យាថ្មីចុងក្រោយបំផុតនៅលើកុំព្យូទ័ររបស់ពួកគេ។ កុំព្យូទ័រ VR Ready Gaming laptops, Gaming motherboards ដែលមានការរចនារូបរាងថ្មីស្រឡាង សមត្ថភាពខ្លាំង, ក្រាហ្វិក Gaming graphics cards ថ្មីភ្ជាប់ជាមួយប្រព័ន្ធ TWIN FROZR VI ពិសេសគឺកុំព្យូទ័រ Gaming desktop PCs និងឧបករណ៍ Gaming Gear ដែលពិតជាទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រផលិតផលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ។ អ្វីដែលកាន់តែអស្ចារ្យជាងនេះទៀតនោះ នៅក្នុងព្រឹត្តិការណ៍ CES 2017 ក៏មានការបង្ហាញវត្តមានរបស់កុំព្យូទ័រ VR One backpack PC, GS63VR Stealth Pro Gaming laptop PC និង Z270 GAMING M7 motherboard ដែលពិតជាធ្វើអោយអ្នកលេងហ្គេមទាំងអស់នៅលើពិភពលោករំជួលចិត្តជាក់ជាមិនខាន។

នៅក្នុងព្រឹត្តិការណ៍នៃការតាំងពិពរណ៍នេះ រូបភាពឡូហ្គោរបស់ក្រុមហ៊ុនហ្គេម MSI ត្រូវរចនាភ្ជាប់ជាមួយនឹងបន្ទះឈីប Intel® និង NVIDIA® ។ លោក Eric Kuo អនុប្រធានផ្នែកទីផ្សារ និងលក់ក្នុងពិភពលោកនិយាយថា “ក្រុមហ៊ុន MSI ពង្រឹងទៅលើបច្ចេកវិទ្យានៃវិស័យហ្គេម និងទទួលស្គាល់គុណភាពដោយអ្នកលេងហ្គេម និងក្រុម eSports នៅជុំវិញពិភពលោកអំពីគុណភាពរបស់យើង។ វាពិតជាឱកាសដ៏ពិសេសអស្ចារ្យមែនទែនក្នុងការប្រកាសបង្ហាញនូវផលិតផល Gaming ជាច្រើនដែលបំពាក់នូវបន្ទះឈីប Intel® និង NVIDIA® ចុងក្រោយបំផុត។ រូបឡូហ្គោ នៅលើផលិតផលហ្គេមរបស់យើង គឺជាសញ្ញានៃកិច្ចខិតខំប្រឹងប្រែង និងការធានាទៅលើសមត្ថភាព និងបទពិសោធន៍កម្រិតខ្ពស់បំផុតនៃការលេងហ្គេម។” នៅក្នុងស្តង់ដាក់បង្ហាញផលិតផលថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា MSI អ្នកចូលរួមអាចចូលទៅកាន់ VR Zone ដើម្បីទទួលបានបទពិសោធន៍ថ្មីនៃការលេងហ្គេម VR តាមរយៈឧបករណ៍ Nahimic និង HTC VIVE។ ឧបករណ៍ថ្មីនេះបំពាក់នូវមុខងាររបកគំហើញថ្មីៗ និងប្រព័ន្ធសំឡេងកម្រិតខ្ពស់សម្រាប់បច្ចេកវិទ្យា VR ដើម្បីផ្តល់បទពិសោធន៍ថ្មីនៅក្នុងជីវិតរបស់លោកអ្នក។

រូបភាពពាណិជ្ជកម្ម
no-alternative title

កុំព្យូទ័រ MSI Gaming Laptops ពិតជាអស្ចារ្យទៅលើកម្លាំងម៉ាស៊ីនខ្លាំង កម្រិតភាពច្បាស់ និងការប្រើប្រាស់

ជាមួយការបំពាក់បន្ទះឈីប Intel® ជំនាន់ទី 7 កុំព្យូទ័រ MSI Gaming laptops ទាំងអស់នេះមានសមត្ថភាពខ្លាំងក្លាជាងមុនដល់ទៅ 15% ទៅ 25% នៅលើល្បឿនដំណើរការ CPU ។ បន្ថែមពីនេះទៀត កុំព្យូទ័រស៊េរីថ្មីនេះក៏បំពាក់នូវក្រាហ្វិកកាត NVIDIA® GeForce® GTX1050 Ti & GTX1050 ដែលផ្តល់នូវល្បឿនដំណើរការលឿន និងល្អឥតខ្ចោះសម្រាប់បច្ចេកវិទ្យា VR ទៅកាន់អ្នកលេងហ្គេម។ បន្ថែមពីនេះទៀតនោះ កុំព្យូទ័រនេះមានកម្រិតភាពច្បាស់ដល់ទៅ 4K និងកម្លាំងម៉ាស៊ីនខ្លាំងដែលអាចប្រតិបត្តិកិច្ចការងារបានច្រើនក្នុងពេលតែមួយដែលនេះពិតជាល្អមែនទែនសម្រាប់អ្នកលេងហ្គេម។ កុំព្យូទ័រលេងហ្គេមស៊េរី GT83VR, GT73VR, GT72VR, GT62VR, GS73VR, GS63VR, GS43VR, GE72VR, GE62VR, GP62VR, GP72VR, GP62MVR, GP72/GP62 និង GL72/GL62 សុទ្ធតែប្រើប្រាស់នូវបន្ទះឈីប Intel® និងក្រាហ្វិកកាត NVIDIA® ស៊េរីថ្មីដែលផ្តល់នូវលក្ខណៈពិសេសកាន់តែប្រសើរសម្រាប់បទពិសោធន៍ VR ការទ្រទ្រង់វីដេអូកម្រិត 4K និងបទពិសោធន៍ថ្មីនៃការលេងហ្គេមថែមទៀត។

អ្វីដែលកាន់តែអស្ចារ្យជាងនេះទៀតនោះ ក្រុមហ៊ុន MSI ក៏ពង្រឹងទៅលើបទពិសោធន៍ថ្មីនៃប្រព័ន្ធសំឡេងដោយប្រើប្រាស់នូវបច្ចេកវិទ្យា  ESS SABRE HiFi thecnology ដែលទទួលបានវិញ្ញាប័ណ្ណបត្រពី Hi-Res Audio ផងដែរ។ ឥឡូវនេះ កុំព្យូទ័រ MSI GT83VR, GT73VR, GS73VR, GS63VR និង GS43VR បំពាក់នូវបច្ចេកវិទ្យាប្រព័ន្ធសំឡេងកម្រិតខ្ពស់នេះហើយ ពិសេសលោកអ្នកអាចស្តាប់កម្រិតសំឡេង SABRE HiFi DAC  តាមរយៈកាសស្តាប់បានយ៉ាងងាយស្រួល។

 

បច្ចេកវិទ្យា Nahimic VR ដំបូងបំផុតលើលោកនៅក្នុងកុំព្យូទ័រ MSI Gaming : ក្រុមហ៊ុន MSI មិនមែនផ្តោតសំខាន់តែទៅលើហ្គេមនោះទេ ប៉ុន្តែក៏ផ្តោតទៅលើបច្ចេកវិទ្យា VR ផងដែរ។ បច្ចេកវិទ្យា Nahimic VR ដំបូងបំផុតលើលោកជាមួយនឹងកម្រិតសំឡេង 7.1 ពេលនេះត្រូវបានបំពាក់ទៅលើកុំព្យូទ័រលេងហ្គេម MSI gaming notebooks ដែលរឹតតែបង្កើនប្រសិទ្ធិភាពខ្លាំងក្លាទៅលើប្រព័ន្ធសំឡេង និងបច្ចេកវិទ្យា VR កម្រិតខ្ពស់។

MSI GAMING Motherboards – ការរៀបចំនូវការលេងហ្គេមរបស់លោកអ្នកជាមួយនឹង RGB Mystic Light :  ក្រុមហ៊ុន MSI បង្ហាញអំពីអនាគតនៃបច្ចេកវិទ្យាសម្រាប់កុំព្យូទ័រលេងហ្គេមផ្អែកទៅលើបន្ទះឈីប Intel® ចុងក្រោយបំផុតជំនាន់ទី 7 ។ ម៉ូដែលជាង 30 នៅក្នុងផ្នែកធំៗចំនួន 4 នឹងបង្ហាញនៅក្នុងព្រឹត្តិការណ៍ CES 2017 នេះ។ MSI GAMING motherboards នឹងបំពាក់នូវមុខងារសំខាន់ៗដូចជា M.2 Shield សម្រាប់ការពារប្រឆាំងទៅនឹងកម្តៅ និងការប្រើប្រាស់ M.2 SSDs និង VR Boost ដើម្បីចែកចាយនូវបទពិសោធន៍កាន់តែអស្ចារ្យសម្រាប់បទពិសោធន៍ VR ។ Z270 GAMING M7 gaming motherboard ក៏ឈ្នះពានរង្វាន់ CES Innovation Honorees 2017 ក៏ជាឧបករណ៍ដ៏ល្អឥតខ្ចោះសម្រាប់ការលេងហ្គេមដែរ។ វាភ្ជាប់ជាមួយនឹង Audio Boost 4 PRO, Nahimic 2 ដែលផ្តល់នូវបទពិសោធន៍អស្ចារ្យបំផុតទៅលើប្រព័ន្ធសំឡេងទៅកាន់អ្នកលេងហ្គេម និងការប្រកួតដ៏អស្ចារ្យនៅក្នុងសមរភូមិហ្គេម។ Z270 GAMING M7 motherboard ភ្ជាប់ជាមួយនឹង RGB Mystic Light ដែលលោកអ្នកអាចផ្លាស់ប្តូរពណ៌ និង Effects ជាច្រើនបានតាមរយៈការបញ្ជានៅលើ Mouse ។

Z270 GAMING PRO CARBON motherboard :  នឹងផ្តល់នូវបទពិសោធន៍ពិតៗនៃការរៀបចំទៅលើ RGB Mystic Light សម្រាប់អ្នកលេងហ្គេមទាំងអស់។ ការប្រើប្រាស់នូវ Gaming App អ្នកលេងហ្គេមទាំងអស់អាចគ្រប់គ្រងទៅលើ LEDs តាមរយៈស្មាតហ្វូនបាន។ Mystic Light Sync ក៏ធានាទៅលើការបន្ថែមនូវ LEDs, keyboard ឬ accessories ផ្សេងទៀតដើម្បីធ្វើការផ្លាស់ប្តូរទៅលើពណ៌ និង Effects របស់វា។ 

Z270 TOMAHAWK gaming motherboard : បង្កើតឡើងដើម្បីធានាទៅលើប្រព័ន្ធដំណើរការល្អឥតខ្ចោះនៅក្នុងការប្រកួតហ្គេមដែលមានរយៈពេលវែងដោយវាភ្ជាប់ជាមួយនឹង Turbo M.2 ភ្លោះ, GAMING LAN និង Audio Boost ។

កុំព្យូទ័រ Gaming Desktop PCs ពោរពេញដោយអានុភាព– Aegis, Nightblade និង Trident Series

ក្រុមហ៊ុន MSI មិនត្រឹមតែផ្តោតទៅលើប្រព័ន្ធដំណើរការ និងការរចនារូបរាងដ៏ល្អឥតខ្ចោះនោះទេ កុំព្យូទ័រស៊េរី Aegis Series ជាកុំព្យូទ័រលើតុដ៏កំពូលរបស់ក្រុមហ៊ុន។ កុំព្យូទ័រម៉ូដែល Nightblade gaming desktop series ក៏មានការពង្រឹងទៅលើការរចនារូបរាងខាងក្រៅ និងខាងក្នុងរបស់វាផងដែរ។ ចំនែកកុំព្យូទ័រ Trident series ត្រូវចាត់ទុកថាជាកុំព្យូទ័រ VR Ready PC ដែលមានរូបរាងតូចបំផុតក្នុងលោក។ កុំព្យូទ័រនេះភ្ជាប់ជាមួយនឹងបន្ទះឈីប CPU Intel® ស៊េរីថ្មីជំនាន់ទី 7 ថែមទៀត។

MSI GAMING Graphics Card Series - ការលេងកាន់តែខ្លាំងក្លា សំឡេងកាន់តែស្ងាត់ : ភាពល្បីឈ្មោះរបស់កុំព្យូទ័រ MSI GAMING series គឺការប្រើប្រាស់នូវក្រាហ្វិកកាតប្រភេទ GeForce® GTX 1080 GAMING Z & X 8G  ដែលផ្តល់នូវល្បឿនក្រាហ្វិកល្អឥតខ្ចោះនឹងភ្ជាប់ជាមួយ Twin Frozr VI ថែមទៀត។ ក្រាហ្វិក GeForce® GTX 1070 Quick Silver 8G ផ្តល់នូវកម្លាំងប្រតិបត្តិការ និងកម្លាំងម៉ាស៊ីនខ្លាំងគ្មានគូប្រៀបនោះទេ។ សម្រាប់ម៉ូដែល Limited Edition ក្រុមហ៊ុន MSI ក៏ផ្តល់នូវក្រាហ្វិកប្រភេទ GeForce® GTX 1080 ដែលពិតជាមានការរចនារូបរាងមិនធម្មតានោះទេ។

បន្ថែមពីនេះទៀត វាប្រើប្រាស់នូវបច្ចេកវិទ្យាល្អបំផុត TWIN FROZR VI ហើយ Core Frozr នេះគឺជាជម្រើសល្អបំផុតសម្រាប់អ្នកលេងហ្គេមដែលស្វែងរកនូវល្បឿនក្រាហ្វិកកាតខ្លាំងក្លានោះ។ សម្រាប់លោកអ្នកដែលស្វែងរកនូវក្រាហ្វិកដែលពោរពេញដោយអានុភាពនោះ MSI GUS (Graphics Upgrade Solution) គឺជាដំណោះស្រាយដ៏ល្អបំផុតដើម្បីពង្រឹងទៅលើល្បឿនដំណើរការ។ បន្ថែមពីនេះទៀតវាប្រើប្រាស់ Thunderbolt interface ភ្ជាប់ជាមួយនឹងក្រាហ្វិកកាត NVIDIA® GeForce® និង AMD® Radeon™ ជំនាន់ចុងក្រោយបំផុតថែមទៀត។ 

ឧបករណ៍លេងហ្គេមកម្រិតខ្ពស់:  Gaming Gear - GH70 GAMING Headset, Clutch GM70 GAMING Mouse, Vigor GK80 និង GK70 GAMING Keyboards : សម្រាប់ឧបករណ៍កម្រិត Hi-Fi Sound នៅក្នុងវិស័យហ្គេមនេះគឺ GH70 GAMING Headset ដែលទទួលបាននូវ Hi-Res drivers ភ្ជាប់ជាមួយនឹង Virtual 7.1 Surround sound និងពណ៌ Color Effects តាមរយៈ MSI Mystic Light Sync ។ ឧបករណ៍ Clutch GM70 GAMING mouse ភ្ជាប់ជាមួយនឹង 18000 DPI optical sensor ដ៏អស្ចារ្យ និង RGB Mystic Light ដែលអាចប្រើប្រាស់តាមខ្សែ ឬប្រព័ន្ធ Wireless ។ អ្វីដែលគួរអោយទាក់ទាញជាងនេះទៀតនោះ gaming keyboards ចំនួន 2 បំពាក់នូវមុខងារ Cherry MX Switches, RGB Mystic Light និង hotkeys ជាច្រើនទៀត។ Vigor GK80 និង GK70 GAMING Keyboards មានការរចនារូបរាងយ៉ាងល្អឥតខ្ចោះ និង Tools ល្អបំផុតសម្រាប់តម្រូវការអ្នកលេងហ្គេម៕

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន