no-alternative title

Asus ZenPad Z8 2017 បានបង្ហាញខ្លួននៅលើអនឡាញជាមួយនិងស្លាក Logo ក្រុមហ៊ុន Verizon!

ថ្ងៃនេះ មានការបែកធ្្លាយរូបភាពថេប្លេតស៊េរីថ្មី Asus ZenPad Z8 ស៊េរីឆ្នាំ 2017 ត្រៀមខ្លួននឹងដាក់លក់នៅក្នុងទឹកដីសហរដ្ឋអាមេរិចជាមួយក្រុមហ៊ុន Verizon ដែលជាក្រុមហ៊ុនចែកចាយផលិតផលនេះ បើទោះបីជាក្រុមហ៊ុន Asus ខ្លួនេង នៅមិនទាន់បង្ហាញពីការលក់ថេប្លេតស៊េរីថ្មី ZenPad Z8 2017 ជាផ្លូវការក៏ដោយ។ ថេប្លេតថ្មីនេះ ត្រូវបានគេទម្លាយនៅលើអនឡាញជាបណ្តោះអាសន្ននៅលើ Verizonរ។ តែទោះជាយ៉ាងណា វាមិនមានភ្ជាប់មកជាមួយនឹងព័ត៌មានលម្អិតអំពីលក្ខណៈសម្បត្តិរបស់ថេប្លេតនេះនោះទេ ប៉ុន្តែមនុស្សជាច្រើនប្រហែលជាដឹងរួចមកហើយអំពីថេប្លេត ZenPad Z8 ដែលបានប្រកាសបង្ហាញវត្តមានជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ Computex កាលពីខែមុននេះ។ 

គួរបញ្ជាក់ថា Asus ZenPad Z8 ស៊េរីឆ្នាំ 2017 ថេប្លេតស៊េរីថ្មីនេះ ធ្លាប់បានបង្ហាញខ្លួនជាផ្លូវការមានរយៈពេលមួយខែកន្លងមកហើយ ដោយនៅលើថេប្លេតនេះ គឺភ្ជាប់ជាមួយនឹងបន្ទះឈីប quad-core Qualcomm Snapdragon 652 រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 3GB/4GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB/64GB អេក្រង់ទំហំ 8 អ៊ីងកម្រិតភាពច្បាស់ 2048x1536 ភិចសែល នឹងដំណើរការប្រព័ន្ធប្រតិបត្តិការ Android 7.1Nougat ភ្ជាប់ជាមួយ ZenUI នៅផ្នែកខាងលើថែមទៀតផង។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Verizon មិនមែន ជាក្រុមហ៊ុនចែកចាយផ្តាច់មុខតែមួយគត់នៅសហរដ្ឋអាមេរិច ទៅលើផលិតផលថេប្លេត ZenPad Z8 2017 នោះទេ៕

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន