no-alternative title

ទូរទស្សន៍ Samsung QLED គឺជាការច្នៃប្រឌិតបែបសិល្បៈ បង្កើតឡើងដោយបច្ចេកវិទ្យាជំនាន់ថ្មី

បើសេិនជាយើងក្រឡេកមើលសកម្មភាពនានារបស់មនុស្សនៅជុំវិញខ្លួនយើង មិនថានៅកន្លែងធ្វើការ ឬនៅផ្ទះ នៅសតវត្សទី 21 នេះ គឺជីវិតរបស់មនុស្សយើងម្នាក់ៗ រុំព័ទ្ធទៅដោយបច្ចេកវិទ្យាព័ត៌មាន ដែលជំនួយដល់ការបំពេញនូវតំរូវការអារម្មណ៍ និងធ្វើឲ្យជីវិតរបស់យើងកាន់តែងាយស្រួល។ ប៉ុន្តែសម្រាប់មនុស្សភាគច្រើន គឺចូលចិត្តជីវិតសាមញ្ញ និងមានរបៀប។ ភាគច្រើននៃជិវិតសាមញ្ញ គឺចង់រីករាយជាមួយបរិយាកាសមួយដែល ស្រស់ស្រាយគួរឲ្យចង់សម្រាក មានពណ៌និងរូបភាពស្រស់ស្អាតត្រជាក់ភ្នែក។ យ៉ាងហោចណាស់ ក៏ចង់លម្ហែអារម្មណ៍មើលទូរទស្សន៍ជាមួយក្រុមគ្រួសារយ៉ាងរីករាយនៅផ្ទះ បន្ទាប់ពីធ្វើការហត់ពេញមួយថ្ងៃ។ 

ពេលនេះ ក្រុមហ៊ុន Samsung មានដំណោះស្រាយដើម្បីដាក់ទូរទស្សន៍នៅក្នុងផ្ទះរបស់អ្នក ឲ្យមើលទៅឃើញស្អាតទាន់សម័យ បំពាក់ដោយបច្ចេកវិទ្យាទំនើប និងតំណភ្ជាប់ប្រព័ន្ធ ដែលមិនមែនត្រឹមតែជាម៉ាស៊ីនធំមួយ ។ នេះគឺជាការច្នៃប្រឌិតថ្មីនៃ ទូរទស្សន៍ Samsung QLED។ ទូរទស្សន៍ស៊េរីថ្មីនេះ ស្ថិតនៅក្នុងចំណោមទូរទស្សន៍អេក្រង់ធំជាងគេនៅក្នុងទីផ្សារ មិនថាតែអេក្រង់រាបស្មើ ឬអេក្រង់កោងឡើយ និងមានជម្រើសទំហំចាប់ពី 55 អ៊ីញឡើងទៅ។ ទោះបីយ៉ាងណា របៀបដែលអ្នករចនាម៉ូត ប្រើក្នុងការអភិវឌ្ឍទូរទស្សន៍ជំនាន់ថ្មី ត្រូវបានចាត់ទុកថាជម្រើសរវាងភាពស្រស់ស្អាតបែប អេក្រង់កោង និង អេក្រង់រាបស្មើ ដែលហាក់ដូចជាស័ក្តិសមសម្រាប់បរិយាកាសក្នុងផ្ទះបែបសម័យ។  

រូបភាពពាណិជ្ជកម្ម
no-alternative title

លក្ខណៈពិសេសនៃទូរទស្សន៍ Samsung QLED គឺជារូបភាព ស្តាយ៍ និងការរចនា Q (Q Picture, Q Style and Q Design)។ ជាមួយប្រព័ន្ធអុបទិក ដែលគ្មានខ្សែរញ៉េរញ៉ៃ ជួយបន្ធូរភាពតានតឹងពីរឿងខ្សែរប៉ាត់រប៉ាយ និងអាច តុបតែងបន្ទប់ទទួលភ្ញៀវរបស់អ្នកឲ្យបានស្រស់ស្អាត។ ប្រព័ន្ធអុបទិកនេះ អាចតភ្ជាប់គ្រប់ឧបករណ៍ទាំងអស់ ទៅនឹងទូរទស្សន៍តាមរយៈ One Connect ដែលធ្វើឲ្យអ្នកកាន់តែងាយស្រួល ក្នុងការភ្ជាប់ឧបករណ៍ហ្គេម និង ឧបករណ៍ផ្សេងៗទៀត ជាមួយទូរទស្សន៍។  Samsung QLED TV ទាំងអស់ បង្ហាញពីការរួមបញ្ចូលឥតខ្ចោះនៃការរចនា និងបច្ចេកវិទ្យាទំនើប ចុងក្រោយបង្អស់របស់សាមសុង។ នៅពេលដែលអ្នកបើកមើល អ្នកនឹងមើលឃើញពណ៌ដ៏ស្រស់ស្អាតលើ អេក្រង់ទូរទស្សន៍ ដោយសារតែវាបំពាក់នូវ HDR ដែលជួយបង្កើនកម្រិតពន្លឺ ជួយឲ្យអ្នកប្រើប្រាស់មើលបាន ច្បាស់ល្អ។ មិនតែប៉ុណ្ណោះទូរទស្សន៍សាមសុង QLED TV ផ្តល់ជូននូវពន្លឺភ្លឺល្អដែលមានកម្រិតរវាង HDR1500 និង 2000 ងាយស្រួលទស្សនា មិនបង្កឲ្យឈឺភ្នែក។ ការរួមបញ្ចូលពន្លឺពណ៌ និងបច្ចេកវិទ្យាពណ៌ធ្វើឲ្យបទពិសោធន៍ ទស្សនារបស់អ្នកកាន់តែល្អទ្វេដង។ 

ក្នុងការប្រារព្ធការឈ្នះពានរង្វាន់ QLED របស់យើង និងការទទួលស្គាល់ជាវិជ្ជមានទូទាំងទ្វីបអឺរ៉ុប និងកន្លែងផ្សេងៗ ទៀតក្នុងពិភពលោក យើងបានផ្តល់ជូនឧបករណ៍បំពងសម្លេង Sound Bar (HW-MS6501/XT)  និងជើងទម្រ  សម្រាប់អតិថិជនទាំងទ្បាយណាដែលជាវម៉ូដែលទូរទស្សន៍ដូចជា៖ Q8C (curved) 75 អ៊ីញ Q8C 65 អ៊ីញ និង Q7F (flat) 55 អ៊ីញ ។ ការបន្ថែមជូននេះមាននៅតាមហាងទំនើប Samsung មួយចំនួនតែប៉ុណ្ណោះ ហើយមានសុពលភាពចាប់ពីថ្ងៃទី 01  ដល់ 30 មិថុនា 2017។

ស៊េរីទូរទស្សន៍ Samsung ទាំងអស់មានដាក់លក់តាមបណ្តាហាងលក់រាយនានា រួមមានទាំងផ្សារទំនើបអ៊ីអន និង ហាងទំនើបសាមសុងទូទាំងប្រទេសកម្ពុជា។ អញ្ជើញមកទស្សនាឥទ្បូវនេះ ដើម្បីដឹងថាអេក្រង់ទូរទស្សន៍នេះ មានពណ៌ច្បាស់ល្អកម្រិតណា។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់សេវាបម្រើអតិថិជនសាមសុង តាមរយៈលេខ 023-99-3232 ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន