no-alternative title

Samsung Galaxy S8 Arctic Silver អាច Pre-order បានហើយនៅថ្ងៃទី 23 ខែមិថុនាខាងមុខនេះ!

ថ្ងៃនេះ ក្រុមហ៊ុនបណ្តាញទូរស័ព្ទ EE របស់ចក្រភពអង់គ្លេស បានប្រកាសថា ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S8 និង Galaxy S8+ នឹងលក់ផ្តាច់មុខនូវស្មាតហ្វូនស៊េរីថ្មីនេះ ពណ៌ថ្មីគឺ Arctic Silver។ អតិថិជន អាចធ្វើការកម្មង់ទិញមុន (Pre-orders) ស្មាតហ្វូនពណ៍ថ្មីនេះ បានចាប់ពីថ្ងៃសុក្រ ទី 23 ខែមិថុនាខាងមុខនេះ។ រហូតមកដល់ពេលនេះ ស្មាតហ្វូនស៊េរីថ្មី Galaxy S8/S8+ ដាក់លក់ក្នុងចក្រភពអង់គ្លេសមាន 3 ពណ៌ហើយ គឺពណ៌ទឹកប្រាក់ (Arctic Silver) ពណ៌ខ្មៅ (Midnight Black) និងពណ៌ប្រផេះ (Orchid Grey) ។ ជាមួយនិងការប្រកាសនេះ ក្រុមហ៊ុន EE បានបង្ហាញនូវលក្ខខណ្ឌមួយចំនួនសម្រាប់ការកម្មង់ទិញមុន (Pre-orders) ទៅលើស្មាតហ្វូន Galaxy S8 ពណ៌ថ្មី Arctic Silver គឺ៖

-Galaxy S8 - ការកក់ទឹកប្រាក់ £9.99, ការបង់ £57.99 ក្នុងមួយខែសម្រាប់ការខល និងការផ្ញើរសារដោយសេរី និងទិន្នន័យ 25GB សម្រាប់គម្រោងនៃការប្រើប្រាស់រយៈពេល 24 ខែ

រូបភាពពាណិជ្ជកម្ម
no-alternative title

-Galaxy S8+ - ការកក់ទឹកប្រាក់ £49.99, ការបង់ £57.99 ក្នុងមួយខែសម្រាប់ការខល និងការផ្ញើរសារដោយសេរី និងទិន្នន័យ 25GB សម្រាប់គម្រោងនៃការប្រើប្រាស់រយៈពេល 24 ខែ

គម្រោងទាំងពីរនេះស្ថិតនៅក្នុងគម្រោង 4GEE Max អនុញ្ញាតអោយលោកអ្នកប្រើប្រាស់នូវស្មាតហ្វូននេះបានទៅកាន់ 50 ប្រទេសផ្សេងគ្នានៅលើពិភពលោក នៅក្នុងនោះមានអ្វីបអ៊ឺរ៉ុប សហរដ្ឋអាមេរិច កាណាដា ម៉ិចស៊ិចកូ អូស្រា្តលី និងញ៉ូវហ្សេឡែន។ លោកអ្នកក៏អាចប្រើប្រាស់កម្មវិធី BT Sport app ក៏រាប់បញ្ជូលនៅក្នុងគម្រោង 24 ខែផងដែរ។

លោក Connor Pierce អនុប្រធានរបស់ក្រុមហ៊ុន Samsung ផ្នែក IT & Mobile និយាយថា “យើងពិតជាសប្បាយចិត្តណាស់ក្នុងការសហការជាមួយក្រុមហ៊ុន EE ក្នុងការលក់ផ្តាច់មុខនូវស្មាតហ្វូនស៊េរីថ្មី Galaxy S8 និង Galaxy S8+ ពណ៌ថ្មី Arctic Silver នេះ។ ពណ៌ថ្មីនេះនឹងបង្ហាញខ្លួនដាក់លក់ជាមួយនឹងពណ៌ខ្មៅ (Midnight Black) និងពណ៌ប្រផេះ (Orchid Grey) ។ យើងពិតជាមានមោទនភាពណាស់ដែលផ្តល់ជូនទៅកាន់អតិថិជនរបស់ក្រុមហ៊ុន EE នូវជម្រើសពណ៌កាន់តែច្រើនសម្រាប់ជ្រើសរើសស្មាតហ្វូនដែលពួកគេពេញចិត្តដើម្បីយកទៅប្រើប្រាស់។ ពណ៌ថ្មី Artic Silver ពិតជាស្រស់ស្អាត ទាក់ទាញជាមួយនឹងអេក្រង់ Infinity Display ។ ខ្ញុំសង្ឃឹមថា អតិថិជនរបស់ក្រុមហ៊ុន EE នឹងពេញចិត្តជាមួយពណ៌ថ្មីនេះជាក់ជាមិនខាន៕”

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន