no-alternative title

Sharp នឹងចាប់ផ្តើមដំណើរការផលិតបន្ទះអេក្រង់ OLED TV នៅក្នុងប្រទេសជប៉ុន

ថ្មីៗនេះ មានរបាយការណ៍ថ្មីមួយនិយាយថា លោក Terry Gou អគ្គនាយកក្រុមហ៊ុន Foxconn បាននិងកំពុងតែចាប់យកក្រុមហ៊ុន Sharp Corp ក្នុងការផលិតបន្ទះកញ្ចក់ (OLED) សម្រាប់ទូរទស្សន៍។ Japan Times កាលពីថ្ងៃសុក្រ បានអោយដឹងថា ក្រុមហ៊ុន Sharp បញ្ជាក់ថា ខ្លួនអាចនឹងចាប់ផ្តើមផលិតបន្ទះអេក្រង់ OLED TV នៅក្នុងរោងចក្រ Sakai នៅក្នុងទីក្រុង Osaka ប្រទេសជប៉ុននៅក្នុងឆ្នាំនេះ។ បើនិយាយទៅពេលនេះ មានតែក្រុមហ៊ុន LG Display ប៉ុណ្ណោះ ដែលកំពុងផលិតបន្ទះអេក្រង់ OLED សម្រាប់ដំណើរការនៃការផលិតទូរទស្សន៍នោះ ហើយក្រុមហ៊ុនក៏លក់កញ្ចក់ OLED នោះទៅកាន់ក្រុមហ៊ុន Sony, Panasonic និងក្រុមហ៊ុនជាច្រើនទៀតដែលត្រូវការម៉ាកប្រភេទ 4K OLED TVs ។ បច្ចុប្បន្ន ទូរទស្សន៍ OLED TVs ដាក់លក់នៅក្នុងទីផ្សារជាច្រើននៅជុំវិញពិភពលោក។ ទូរទស្សន៍ OLED ហាក់ដូចជាមានចំនួនតូចនៅឡើយក្នុងចំណោមទូរទស្សន៍ទាំងអស់នៅលើពិភពលោក ដោយសារតែតម្លៃថ្លៃ ។ តំរូវការ OLED TV ត្រូវបានគេរំពឹងថា នឹងលើសចំនួន 2 លានគ្រឿងនៅក្នុងឆ្នាំ 2017 នេះ បើយោងតាមការប៉ាន់ប្រមាណនៃការស្រាវជ្រាវផ្នែកទីផ្សារ។

របាយការណ៍ពី Japan Times បន្ថែមទៀតថា ក្រុមហ៊ុន Sharp Corp នឹងចំណាយទឹកប្រាក់ប្រមាណជា 57.4 ពាន់លានយ៉េន (ប្រហែលជា 516 លានដុល្លារអាមេរិច) ក្នុងការសាងសង់រោងចក្រផលិតអេក្រង់ OLEDs នៅក្នុងទីក្រុង Sakai ឈ្មោះថា Osaka Prefecture និងទីក្រុង Taki ឈ្មោះថា Mie Prefecture។ Sharp គឺជាក្រុមហ៊ុនមួយនៅក្នុងចំណោមក្រុមហ៊ុនដំបូង ដែលចាប់ផ្តើមការផលិតអេក្រង់ LCD សម្រាប់ប្រើប្រាស់នៅលើទូរទស្សន៍។ ក្រុមហ៊ុន នៅតែបន្តការផលិតបន្ទះអេក្រង់ 4K Ultra HD LCD នៅក្នុងទីក្រុង Sakai ។ រោងចក្រ 10Gen LCD គឺជារោងចក្រកំពូលមួយនៅក្នុងពិភពលោក។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Foxconn ទិញយកក្រុមហ៊ុនបច្ចេកវិទ្យា Sharp នៅក្នុងខែមីនា ឆ្នាំ 2016 ផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រោយពេលដែលកាន់កាប់ក្រុមហ៊ុន Sharp Corp នាយកប្រតិបត្តិជាច្រើននាក់របស់ក្រុមហ៊ុន Foxconn បង្ហាញអំពីគោលបំណងយ៉ាងច្បាស់របស់ពួកគេ ក្នុងការប្រើប្រាស់ម៉ាកយីហោ Sharp ទៅក្នុងទីផ្សារទូរទស្សន៍ និងឧបករណ៍គ្រឿងអេឡិចត្រូនិច ទៅកាន់ពិភពលោកទាំងមូល។ កាលពីពេលមុននេះ ក្រុមហ៊ុន Sharp Corp ក៏ប្រកាសអំពីគម្រោងរបស់ខ្លួនក្នុងការចាប់ផ្តើមការផលិតបន្ទះអេក្រង់ OLED ពីតូចមកកម្រិតខ្នាតមធ្យមសម្រាប់ស្មាតហ្វូន និងកុំព្យូទ័រ ហើយពេលនេះ ក្រុមហ៊ុនក៏នឹងប្រើប្រាស់បន្ទះ OLEDs កាន់តែធំសម្រាប់ការផលិតទូរទស្សន៍ថែមទៀត។ ក្រុមហ៊ុន Sharp មានគម្រោងក្នុងការផលិតនូវបន្ទះអេក្រង់ OLED ខ្នាតតូចនេះ យ៉ាងយូរបំផុតត្រឹមចុងឆ្នាំនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន