no-alternative title

Galaxy S8 បំបែកកំណត់ត្រានៃលក់បានច្រើនជាង 1.3 លានគ្រឿងនៅកូរ៉េខាងត្បូង ដែលធ្វើអោយតម្លៃភាគហ៊ុន Samsung កើនឡើងដល់ទៅ 2123 ដុល្លារ

នេះពិតជាដំណឹងដ៏អស្ចារ្យបំផុតមួយដែលក្រុមហ៊ុន Samsung ដែលបានលក់ចេញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនបានច្រើនជាង 1.3 លានគ្រឿង នៅក្នុងប្រទេសកូរ៉េខាងត្បូង។ យោងតាមសារព័ត៌មានThe Investor រាយការណ៍ថា ការលក់របស់ស្មាតហ្វូន Galaxy S8 និង Galaxy S8+ បានបំបែកកំណត់ត្រានៅក្នុងប្រទេសកូរ៉េខាងត្បូង។ ជាមួយនិងរបាយកាណ៍ខាងលឿនេះ ត្រូវបានគេដាក់ការប៉ាន់ស្មានថា ស្មាតហ្វូនចំនួន 11000 ទៅ 12000 គ្រឿងរបស់ Galaxy S8/S8+ នេះ ត្រូវលក់ចេញជារៀងរាល់ថ្ងៃដែលចំនួននៃការលក់នេះ នៅមិនទាន់មានស្មាតហ្វូនស៊េរីថ្មីណាមួយរបស់ក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងធ្វើបាននៅឡើយទេក្នុងតំបន់អាស៊ីបូព៌ានេះ។ លទ្ធផលដ៏ខ្លាំងក្លានេះ បានធ្វើអោយតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Samsung Electronics កើនឡើងដល់ទៅ 2123 ដុល្លារអាមេរិចក្នុងមួយហ៊ុន កាលពីថ្ងៃច័ន្ទនេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ខណៈពេលដែលមិនទាន់មានអ្នកណាម្នាក់តវ៉ាទៅនឹងចំនួនតួរលេខនេះ នៃការលក់របស់ក្រុមហ៊ុន Samsung ដែលឈ្នះដាច់នៅក្នុងប្រទេសកូរ៉េខាងត្បូងនេះ ប៉ុន្តែវាប្រហែលជាមានភាពខុសគ្នាតិចតួចពីការលក់នៅលើទីផ្សារអន្តរជាតិ។ កាលពីខែមុននេះ ការលក់ទូទាំងពិភពលោករបស់ស្មាតហ្វូនស៊េរីថ្មីនេះត្រូវគេដឹងថា មានប្រមាណជា 5 លានគ្រឿងដែលចំនួននេះ នៅតិចជាងការលក់របស់ស្មាតហ្វូន Galaxy S7/S7 Edge នៅក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ 2016 ដែលលក់បានរហូតដល់ទៅ 7-9 លានគ្រឿង។ មួយវិញទៀត ក្រុមហ៊ុន Samsung មានរយៈពេលយូរទៀតក្នុងការលក់ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនរហូតទាល់តែដល់ចុងឆ្នាំនេះក្រុមហ៊ុននិងមិនបង្អង់ដៃនោះទេ ដោយនឹងបន្តរផ្តល់នូជម្រើស និងពណ៌ថ្មីៗបន្ថែមទៀតសម្រាប់ស្មាតហ្វូនត្រកូល Galaxy S របស់ខ្លួន។ បន្ថែមពីនេះទៀត យើងក៏ទំនងអាចនឹងឃើញវត្តមានរបស់ហ្វាប់ប្លេត Galaxy Note 7 ជំនាន់ថ្មី និងហ្វាប់ប្លេត Galaxy Note 8 នៅរយៈពេលប៉ុន្មានខែខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន