no-alternative title

Samsung បង្ហាញស្មាតហ្វូន Galaxy S8+ ពណ៌ផ្កាឈូកដ៏ស្រស់ឆើតឆាយ ទាក់ទាញបំផុត

នៅក្នុងកំឡុងពេលដែលទីផ្សារស្មាតហ្វូនកំពុងតែមានការចង្អៀតខ្លាំង តើក្រុមហ៊ុនជាច្រើន គួរតែបន្តជ្រើសរើសប្រើប្រាស់នូវពណ៌ដដែលៗ សម្រាប់ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន? ហេតុអ្វីបានជាក្រុមហ៊ុនទាំងនេះ មិនព្រមគិតគូរ អំពីការរចនារូបរាងរបស់វាទៅវិញនោះ? រហូតមកដល់ពលនេះ ក្រុមហ៊ុនស្មាតហ្វូនធំៗចំនួន 2 បោះជំហានបន្តរទៀតក្នុងការបន្ថែមពណ៌ថ្មី សម្រាប់ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននោះគឺ HTC និង Huawei ហើយឥលូវនេះក្រុមហ៊ុន Samsung ក៏បានចាប់ផ្តើមបន្ថែមពណ៌ថ្មីៗ សម្រាប់ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនផងដែរ។ 

លោកអ្នកប្រហែលជា បានឃើញរួចមកហើយនូវស្មាតហ្វូន Galaxy S8 ស៊េរីថ្មី ដែលពិតជាមានការរចនារូបរាងស្រស់ស្អាតទាក់ទាញ ពីព្រោះថា ក្រុមហ៊ុន Samsung បន្ថែមពណ៌ថ្មី គឺពណ៌មាស ពណ៌ទឹកសមុទ្រស្រាល និងពណ៌ Orchid Grey។ ទោះបីជាយ៉ាងណាក៏ដោយ ស្មាតហ្វូនស៊េរីថ្មី Galaxy S8 ពណ៌ថ្មីចុងក្រោយគេ នៅតែជាទីចាប់អារម្មណ៍របស់អ្នកប្រើប្រាស់។ ពណ៌ថ្មីចុងក្រោយពណ៌ផ្កាឈូក (Rose Pink) គឺពិតជាមានភាពទាក់ទាញខ្លាំងណាស់ដោយសារតែវាមានរូបរាងស្រស់ឆើតឆាយ ហើយពណ៌ថ្មីនេះមានគោលដៅសម្រាប់សុភាពនារី។ សម្រាប់ស្មាតហ្វូនពណ៌ថ្មីនេះ នឹងដាក់លក់តែនៅក្នុងទីផ្សាររបស់តៃវ៉ាន់ប៉ុណ្ណោះ។ ពណ៌ថ្មីនេះ មិនមែនសម្រាប់ស្មាតហ្វូន Galaxy S8 នោះទេ ប៉ុន្តែវាសម្រាប់តែស្មាតហ្វូន Galaxy S8+ ប៉ុណ្ណោះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្វីដែលគួរអោយកត់សម្គាល់នោះគឺថា នេះមិនមែនជាលើកទីមួយនោះទេ ដែលក្រុមហ៊ុន Samsung បន្ថែមនូវពណ៌ផ្កាឈូកសម្រាប់ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននោះ កាលពីឆ្នាំមុន យើងឃើញពណ៌ឈូកសម្រាប់ស្មាតហ្វូន Galaxy S7 ដែលដាក់លក់តែនៅក្នុងទីផ្សាររបស់ប្រទេសកូរ៉េខាងត្បូងផងដែរ។ ប៉ុន្តែប្រសិនបើពណ៌ថ្មីនេះ មានការពេញនិយមខ្លាំងនោះ ក្រុមហ៊ុន Samsung ពិតជាបន្តរចែកចាយស្មាតហ្វូន Galaxy S8+ ពណ៌ថ្មីនេះ ទៅកាន់ទីផ្សារជាច្រើនទៀតនៅជុំវិញពិភពលោកជាក់ជាមិនខាន ជាពិសេសគឺតំបន់អាស៊ានតែម្តង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន