no-alternative title

Galaxy Note 8 បែកធ្លាយរូបភាព Renders ថ្មី ដែលមានការរចនារូបរាងប្លែកទាំងស្រុងពីម៉ូដែលកន្លងមក

ថ្ងៃនេះ ព័ត៌មានបែកធ្លាយរូបភាព Renders មួយ ដែលត្រូវបានអះអាងថា ជារូបភាពពិតប្រាកដរបស់ហ្វាប់ប្លេតស៊េរីថ្មី Samsung Galaxy Note 8។ គណនី @OnLeaks អ្នកទម្លាយព័ត៌មានរបស់ស្មាតហ្វូនស៊េរីថ្មីចុងក្រោយគេបំផុត និងជាអ្នកសហការជាមួយនឹង 91mobiles បានទម្លាយនូវរូបភាពជាច្រើនសន្លឹកដ៏ស្រស់ស្អាតរបស់ហ្វាប់ប្លេត Samsung Galaxy Note 8 ។ នៅក្នុងការបែកធ្លាយនេះ មានទាំងវីដេអូ និងរូបភាពរបស់ហ្វាប់ប្លេតស៊េរីថ្មីនេះ ដែលត្រូវបាន គេអះអាងថា ជា Samsung Galaxy Note 8 វាមានរូបរាង 3D Renders ផ្អែកទៅលើ CADs នេះ បើយោងតាមការទម្លាយរបស់ @OnLeak។

អ្វីដែលធ្វើអោយអ្នកគាំទ្រមានការចាប់អារម្មណ៍នោះ គឺការរចនារូបរាងរបស់វា ប្លែកទាំងស្រុងពីម៉ូដែលកន្លងមក ដែលមិនត្រឹមតែមានរូបរាងក្រាស់នោះទេ ថែមទាំងមានភាពខុសគ្នាតែម្តងបើធៀបជាមួយនឹងស្មាតហ្វូន Galaxy S8 ។ ចំនែកការរចនារូបរាងផ្នែកខាងក្រោយវិញ គឺពិតជាពិសេសបំផុត ដោយសារតែមានកាមេរ៉ាភ្លោះ កាត់ទទឹង អមមកជាមួយនិងប៊ូតុងស្កែនក្រយ៉ៅដៃ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

មានពាក្យចចាមអារ៉ាមបាននិយាយអំពីប្រព័ន្ធកាមេរ៉ាភ្លោះតាំងពីដើមរហូតមកទល់ពេលនេះ ហើយប្រព័ន្ធស្កែនក្រយ៉ៅដៃ វិញក៏ដូចគ្នាដែរ គឺនឹងបំពាក់នៅជាប់ប្រព័ន្ធកាមេរ៉ាអមជាមួយនឹងភ្លើងអំពូល LED Flash ។ ហ្វាប់ប្លេតនេះ អាចនឹងមានអេក្រង់ទំហំ 6.3 អ៊ីង បើធៀបជាមួយនឹងស្មាតហ្វូន Galaxy S8+ មានអេក្រង់ទំហំ 6.2 អ៊ីង។ តាមរយៈរូបភាព Render ថ្មីនេះ ប្រព័ន្ធស្កែនក្រយ៉ៅដៃអាច នឹងដាក់នៅផ្នែកខាងក្រោយ ហើយការរចនារូបរាងកាមេរ៉ាភ្លោះវិញ ពិតជាប្លែកពីដៃគូដទៃ។ មានការជឿជាក់ថា គំរូចុងក្រោយបំផុត របស់ហ្វាប់ប្លេត Galaxy Note 8 នឹងមិនមែនមានរូបរាងដូចទាំងស្រុងជាមួយរូបភាព Renders ថ្មីនេះនោះទេ វាអាចនិងមានការប្រែប្រួលខ្លះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន