no-alternative title

Vivo X9s និង X9s Plus គ្រោងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 6 ខែកក្កដាខាងមុខនេះ

ក្រុមហ៊ុន Vivo កំពុងតែត្រៀមខ្លួនក្នុងការប្រកាសបង្ហាញស្មាតហ្វូនស៊េរីថ្មីចំនួន 2 ម៉ូដែលនៅក្នុងសប្តាហ៍ទី 1 នៃខែកក្កដាខាងមុខនេះ នោះគឺ Vivo X9s និង Vivo X9s Plus ។ ថ្មីៗនេះ ក្រុមហ៊ុន Vivo ក៏បង្ហាញនូវរូបភាព Teaser ថ្មីនៃ ការសម្ពោធស្មាតហ្វូនស៊េរីថ្មីនេះ ទៅកាន់អតិថិជនរបស់ខ្លួន ដើម្បីមកចូលរួមក្នុងព្រឹត្តិការណ៍ប្រកាសសម្ពោធស្មាតហ្វូននេះ នៅថ្ងៃទី 6 ខែកក្កដា តែទោះជាយ៉ាងណាក្រុមហ៊ុននេះ នៅមិនទាន់បញ្ជាក់អំពីកាលបរិច្ឆេទនៃការដាក់លក់ និងតម្លៃនៅឡើយទេ។ សម្រាប់លក្ខណៈសម្បត្តិ Hardware របស់ស្មាតហ្វូនស៊េរីថ្មី Vivo X9s នៅមិនទាន់ប្រកាសនៅឡើយទេ ប៉ុន្តែមុននេះរបាយការណ៍មួយបញ្ជាក់ថា ស្មាតហ្វូន Vivo X9s Plus ត្រូវបានទម្លាយលក្ខណៈសម្បត្តិនៅលើ TENAA របស់ប្រទេសចិន។ 

យោងតាមព័ត៌មានលម្អិតដែលទម្លាយដោយ TENAA កាលពីខែឧសភាបានអោយដឹងថា ស្មាតហ្វូនស៊េរីថ្មី Vivo X9s Plus ភ្ជាប់ជាមួយនឹងអេក្រង់ទំហំ 5.85 អ៊ីងកម្រិតភាពច្បាស់ 1920 x 1080 ភិចសែល ហើយល្បឿននៃបន្ទះឈីបរបស់វាគឺដល់ទៅ 1.95GHz ។ ស្មាតហ្វូននេះ បំពាក់នូវរ៉េមផ្ទុកទិន្នន័យទំហំ 4GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ប្រព័ន្ធកាមេរ៉ាភ្លោះខាងក្រោយទំហំ 20MP + 8MP ភ្ជាប់ជាមួយមុខងារ DoF (depth-of-field) effects កាមេរ៉ាខាងមុខទំហំ 16MP ថាមពលថ្មខ្លាំងកម្លាំង 3,920mAh ហើយថែមទាំងដំណើរការប្រព័ន្ធប្រតិបត្តិការ Android 7.1.1 Nougat ថែមទៀត។ បន្ថែមពីនេះទៀត ស្មាតហ្វូននេះទ្រទ្រង់នូវប្រព័ន្ធ VoLTE (Voice over LTE), TD-LTE និងការទ្រទ្រង់ FD-LTE support, Bluetooth connectivity ពិសេសការរចនារូបរាងស្រោបពីលោហធាតុថែមទៀត។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងពេលនេះ វានៅមិនទាន់ច្បាស់នោះទេដែលថាស្មាតហ្វូនស៊េរីថ្មី Vivo X9s នឹងផ្តល់នូវលក្ខណៈសម្បតិ្តអ្វីខ្លះបើធៀបជាមួយនឹងស្មាតហ្វូន X9s Plus ប៉ុន្តែយើងអាចប៉ាន់ស្មាតហ្វូនថាទំហំអេក្រង់របស់វានឹងតូចជាង X9s Plus ចំនែកបន្ទះឈីបក៏មានកម្លាំងខ្សោយ ហើយថាមពលថ្មក៏មានទំហំតូចជាងផងដែរ។ ប្រព័ន្ធកាមេរ៉ារបស់ស្មាតហ្វូន X9s អាចនឹងដូចគ្នាទៅនឹងស្មាតហ្វូន X9s Plus ដែរហើយប្រព័ន្ធប្រតិបត្តិការក៏ Android ជំនាន់ដូចគ្នាផងដែរ។ សម្រាប់ព័ត៌មានលម្អិតរបស់ស្មាតហ្វូនស៊េរីថ្មីទាំងពីរនេះនឹងបង្ហាញខ្លួននៅសប្តាហ៍ទីមួយក្នុងខែក្រោយនេះហើយ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន