no-alternative title

នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា OnePlus ឆ្លើយតបទៅកាន់ការរិះគន់ទៅលើស្មាតហ្វូនស៊េរីថ្មី OnePlus 5

រយៈពេលជិតមួយសប្តាហ៍មកហើយ ស្មាតហ្វូនស៊េរីថ្មី OnePlus 5 ត្រូវបានដាក់បង្ហាញ ប៉ុន្តែស្មាតហ្វូននេះមិនមែនទទួលបានការកោតសរសើរអបអរសារទរនោះទេ ប៉ុន្តែផ្ទុយទៅវិញស្មាតហ្វូននេះទទួលបានការរិះគន់ជាច្រើនទៅវិញពីអ្នកប្រើប្រាស់ នៅថ្ងៃនេះ លោក Pete Lau សហស្ថាបនិក និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុនបច្ចេកវិទ្យា OnePlus ឆ្លើយទៅនឹងបញ្ហាជាច្រើនដែលជាចំណុចសំខាន់នៃរឿងការរិះគន់នេះ។ ក្រឡេកមើលទៅការចាប់ផ្តើមរឿងរ៉ាវដែលថាស្មាតហ្វូនស៊េរីថ្មី OnePlus 5 ក្លែងបន្លំដើម្បីទទួលបានពិន្ទុខ្ពស់នៅលើ Benchmark នោះ។ លោក Lau ឆ្លើយតបទៅនឹងមតិយោបល់ជាច្រើនអំពីស្មាតហ្វូនស៊េរិថ្មី OnePlus 5 ដែលគេចោទរឿងទទួលបានពិន្ទុខ្ពស់នោះដោយគ្រាន់តែនិយាយថា “យើងគ្រាន់តែធ្វើតេស្តពេញលេញទៅលើកម្លាំងអានុភាពរបស់ CPU យើងមិនដឹងអំពីចំនួន Overclock នោះទេ។ ក្រុមហ៊ុនថ្លែងថា “ពិន្ទុគោលការណ៍នេះទទួលបានពិន្ទុល្អបំផុតទៅលើអេក្រង់ Displays ទៅលើសមត្ថភាពជាក់ស្តែងរបស់ស្មាតហ្វូន OnePlus 5 ។

សម្រាប់អតិថិជនដែលសម្រេចចិត្តទិញស្មាតហ្វូនស៊េរីថ្មីនោះ ភាគច្រើនពួកគេមើលទៅលើពិន្ទុល្បឿននៃស្មាតហ្វូននោះ ប្រសិនបើក្រុមហ៊ុន OnePlus ទទួលបានពិន្ទុល្អនោះ វាក៏ធ្វើអោយការលក់មានការកើនឡើងខ្លាំងផងដែរ។ រឿងមួយដែលធ្វើអោយអតិថិជនមានការឆ្ងល់ទៅនឹងស្មាតហ្វូនស៊េរីថ្មី OnePlus 5 នោះគឺការរចនារូបរាងស្រដៀងគ្នាទៅនឹងទូរស័ព្ទ Apple iPhone 7 Plus ។ ស្មាតហ្វូនទាំងពីរនេះមានរូបរាងដូចគ្នាដោយភ្ជាប់នូវប្រព័ន្ធកាមេរ៉ាភ្លោះនៅខាងក្រោយ ហើយបើក្រឡេកមើលមួយភ្លែតនោះវាពិតជាដូចគ្នាណាស់។ លោក Lau ឆ្លើយតបថា លោកធ្លាប់បានលឺមតិយោបល់នេះចាប់តាំងពីការប្រកាសសម្ភោធន៍ស្មាតហ្វូន OnePlus 5 មកម្ល៉េះ ប៉ុន្តែពេលវេលាពិតជាអាចបញ្ជាក់ថា វានឹងក្លាយជារឿងធម្មតាវិញ។ ការរិះគន់មួយទៀតគឺថា ស្មាតហ្វូន OnePlus 5 ប្រើប្រាស់នូវកម្រិតអេក្រង់ដូចគ្នាទៅនឹងកម្រិតភាពច្បាស់របស់ស្មាតហ្វូនជំនាន់មុន។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

មនុស្សជាច្រើនជឿជាក់ថា ការប្រើប្រាស់អេក្រង់ QHD គឺជារឿងសាមញ្ញទៅហើយ លោកអ្នកមិនអាចប្រាប់ពីលក្ខណៈប្លែកអ្វីបាននោះទេបើធៀបជាមួយស្មាតហ្វូន FHD ឬ QHD នោះ។ បើទោះបីជាលោកអ្នកអាចប្រាប់ពីភាពខាងផ្សេងគ្នារវាងអេក្រង់ 1440p ទៅនឹង 1080p ក្តី សំណួរដែលចោទសួរនោះគឺទៅលើការកើនឡើងតម្លៃ និងការស៊ីថាមពលថ្មខ្លាំងជាងមុនសម្រាប់អេក្រង់ QHD ។ សូមលោកអ្នកចងចាំថា ស្មាតហ្វូន BlackBerry KEYone និង Moto Z Play សុទ្ធតែបំពាក់អេក្រង់ FHD ។ ស្មាតហ្វូនទាំងពីរនេះភ្ជាប់ជាមួយនឹងថាមពលថ្មខ្លាំង។ ការប្រើប្រាស់ត្រឹមតែបន្ទះឈីប Snapdragon  625 chipset ជួយពង្រឹងទៅលើថាមពលថ្ម ប៉ុន្តែវាមិនអាចទប់ទល់ទៅនឹងអេក្រង់កម្រិត 1440x2560 ភិចសែលបាននោះទេ។

អ្វីដែលអស្ចារ្យនោះគឺថា ស្មាតហ្វន OnePlus មានតម្លៃថោកជាងបើធៀបជាមួយនឹងស្មាតហ្វូនដែលមានលក្ខណៈសម្បត្តិប្រហាក់ប្រហែលគ្នានោះ។ ប៉ុន្តែ ស្មាតហ្វូនស៊េរីថ្មី OnePlus 5 នេះភ្ជាប់ជាមួយនឹងលក្ខណៈសម្បត្តិសុទ្ធតែល្អៗ និងពោរពេញដោយសមត្ថភាព។ សម្រាប់ស្មាតហ្វូន OnePlus 5 បំពាក់រ៉េមទំហំ 8GB លោក Lau និយាយថា វាពិតជាមានតម្លៃថ្លៃ ហើយការលក់រាយនឹងមានតម្លៃកើនឡើងបន្តិចផងដែរនៅឆ្នាំនេះ។ សម្រាប់បញ្ហានៃការរិះគន់យ៉ាងច្រើនរបស់អ្នកប្រើប្រាស់ និងអ្នកសារព័ត៌មាននោះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុនបច្ចេកវិទ្យា OnePlus ឆ្លើយអំពីរឿងនេះហើយ ដូចនេះស្មាតហ្វូន OnePlus 5 អាចនឹងទទួលបានការចាប់អារម្មណ៍ខ្លាំងវិញជាក់ជាមិនខានពីអតិថិជនរបស់ខ្លួន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន