no-alternative title

ក្រុមហ៊ុន LG Innotek នឹងផលិតសៀគ្គីអេក្រង់ប្រភេទ Flexible Printed Circuit Board ក្នុងឆ្នាំ 2018 សម្រាប់ប្រើនៅលើ iPhone 9

នៅមិនដល់បីខែទៀតទេក្រុមហ៊ុន Apple នឹងប្រារព្ធខូបដប់ឆ្នាំនៃការបង្ហាញវត្តមានទូរស័ព្ទ iPhone ហើយយើងក៏រំពឹងទុកថា iPhone 8 ក៏នឹងមកដល់នៅក្នុងព្រឹត្តិការណ៍ 10 ឆ្នាំនេះផងដែរ។ ចឹងយើងសាកស្រមៃបន្តិចមើលថាតើរូបរាងរបស់ iPhone 8 នឹងមានការផ្លាស់ប្តូរទំរងបែបណា ប្រើប្រាស់អេក្រង់ bezel less ដែលអត់ និងបំបាត់ប៊ូតុងហូមដូច Samsung បានធ្វើលើ Galaxy S8/8+ ដែររឺទេខណះដែលព័ត៌មានមួយចំនួន បានលើកឡើងថាក្រុមហ៊ុន Apple នៅតែព្យាយាមប្រើប្រាស់ប៊ូតុង Touch ID នៅលើស្មាតហ្វូនជំនាន់ថ្មីនេះ ដដែល។ ស្របពេលជាមួយគ្នានេះដែរ ក៏មានលេចលឺព័ត៌មានថ្មីមួយទៀតថាក្រុមហ៊ុន LG Innotek ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន LG Electronics គ្រោងផលិតបន្ធះសៀគ្វីដែលអាចបត់បាន (Flexible Printed Circuit Board) ក្នុងឆ្នាំ 2018 សម្រាប់ប្រើនៅលើ iPhone 9។ 

របាយការណ៍មួយចេញពីកូរ៉េខាងត្បូងនៅថ្ងៃនេះ បាននិយាយថា LG នឹងចាប់ផ្តើមបោះទីតាំងគ្រឹះមួយក្នុងការផលិតបន្ទះសៀគ្គីថ្មីនេះនៅពាក់កណ្តាលឆ្នាំនេះតែម្តង។ ចឹងច្បាស់ហើយថាទូរស័ព្ទ iPhone ជំនាន់ក្រោយៗទៀតនឹងប្រើប្រាស់បន្ទះកញ្ចក់អេក្រង់កោងជាជាងប្រើកញ្ចក់អេក្រង់ធម្មតា។ នៅកូរ៉េខាងត្បូង Samsung បាននាំមុខគេលើវិស័យផលិតបន្ទះសៀគ្គីដែលអាចបត់បានប្រភេទ  Samsung Electro Mechanics Flexible Board ដែលពួកវាត្រួវបានប្រើនៅលើទូរស័ព្ទ Samsung Galaxy S6 Edge កាលពីឆ្នាំ 2015។ ហើយកញ្ចក់អេក្រង់កោង Flexible OLED ដែលផលិតឡើងដោយ Samsung ត្រូវបានប្រើនៅលើម៉ូដែលនេះជាលើដំបូងហើយក៏ប្រើបន្ទះសៀគ្គីប្រភេទ Flexible Printed Circuit Board នេះតែម្តង។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ចំពោះក្រុមហ៊ុន Apple វិញ ត្រូវបានគេរាយការណ៍ថា នឹងធ្វើប្តូរទៅប្រើបន្ទះអេក្រង់កោង Flexible OLED សម្រាប់ iPhone 8 នៅឆ្នាំនេះ ដូច្នេះមានន័យថាក្រុមហ៊ុនមួយនេះត្រូវតែប្រើបន្ទះសៀគ្គីប្រភេទ Flexible Printed Circuit Board ទើបវាអាចដំណើរការបាន ព្រោះ បន្ទះសៀគ្គី PCBs ធម្មតាមិនអាចដំណើរការបាននោះទេជាមួយអេក្រង់ប្រភេទកោងនេះ។ ក្រៅតែពីព័ត៌មានចចាមអារ៉ាមដែលថាក្រុមហ៊ុន Apple និងប្រើប្រាស់សៀគ្គីអេក្រង់ប្រភេទ FPCB របស់ LG Innotek នៅឆ្នាំក្រោយក៏មានសេចក្តីរាយការណ៍ផ្សេងទៀតថាទូរស័ព្ទម៉ូដែល iPhone 8 ដែលត្រៀមបង្ហាញខ្លួនក្នុងឆ្នាំនេះនឹងប្រើប្រាស់បន្ទះកញ្ចក់អេក្រង់ប្រភេទ AMOLED ដែលមានម៉ូដែលទំហំអេក្រង់ 5.28 អ៊ីង និង 6.46 អ៊ីងទៀងផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន