no-alternative title

Essential Phone មានសមត្ថភាព អាចប្រើប្រាស់នៅគ្រប់បណ្តាញ Network ធំៗទាំងអស់នៅសហរដ្ឋអាមេរិច

បន្ទាប់លោក Andy Rubin ស្ថាបនិក Android បានបង្ហាញស្មាតហ្វូនស៊េរីថ្មី Essential Phone កាលពីខែមុននេះ មនុស្សទាំងអស់គ្នា នៅមិនទាន់បានដឹងអំពីព័ត៌មានលម្អិតរបស់ស្មាតហ្វូនស៊េរីនេះ នៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ ស្មាតហ្វូននេះបានបង្ហាញខ្លួននៅលើគេហទំព័រ FCC ផ្តល់សញ្ញាថា ស្មាតហ្វូននេះ គ្រោងបង្ហាញនៅទឹកដីសហរដ្ឋអាមេរិច ក្នុងពេលឆាប់ៗនេះ។ FCC បានទម្លាយថា ស្មាតហ្វូន Essential Phone ថ្មីនេះ គឺអាច ដំណើរការទៅលើគ្រប់បណ្តាញ Network ធំៗទាំងអស់ នៅក្នុងសហរដ្ឋអាមរិច ហើយវា ក៏អាចប្រើប្រាស់នូវ CDMA Networks នេះបើយោងតាមការបញ្ជាក់របស់ Slash Gear។ ស្មាតហ្វូន Essential Phone នឹងលក់ផ្តាច់មុខនៅក្រុមហ៊ុន Sprint ប៉ុន្តែ វាពិតជាដំណឹងល្អបំផុត ដែលអាចទ្រទ្រង់បានគ្រប់បណ្តាញ Network ទាំងអស់។  

FCC នៅមិនទាន់ផ្តល់ព័ត៌មានថ្មីៗ ជាច្រើនទៀត អំពីស្មាតហ្វូន Essential Phone នោះទេ ប៉ុន្តែស្មាតហ្វូននេះ នឹងបង្ហាញខ្លួនទៅកាន់ដៃអតិថិជនក្នុងពេលឆាប់ៗនេះ។ ស្មាតហ្វូន Essential ចាប់ផ្តើមទទួលកក់ទិញនៅថ្ងៃទី 30 ខែឧសភា ហើយលោក Andy Rubin ធ្លាប់បញ្ជាក់ហើយថា “ស្មាតហ្វូនស៊េរីថ្មីនេះនឹងមិនទាន់ចាប់ផ្តើមដឹកជញ្ជូនភ្លាមៗនោះទេ យ៉ាងហោចណាស់ក៏រយៈពេល 30 ឆ្នាំដែរ។” FCC បង្ហាញទៀតថា ស្មាតហ្វូន Essential នឹងបំពាក់បន្ទះឈីប Snapdragon 835 processor ភ្ជាប់ជាមួយរ៉េម ទំហំ 4GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB និងអេក្រង់ទំហំ 5.7 អ៊ីងកម្រិតភាពច្បាស់ 2,560x1,312 ភិចសែល។ ស្មាតហ្វូនស៊េរីថ្មីនេះ ភ្ជាប់ជាមួយនឹងប្រព័ន្ធកាមេរ៉ាភ្លោះ ខាងក្រោយទំហំ 13MP និងកាមេរ៉ាខាងមុខទំហំ 8MP ។ វាក៏ភ្ជាប់ជាមួយប្រព័ន្ធ Fingerprint Scanner, USB Type C, Fast Charging ថាមពលថ្មខ្លាំង 3,040 mAh រន្ធដោតកាសស្តាប់ 3.5mm headphone jack និងប្រព័ន្ធប្រតិបត្តិការ Android 7.1.1 Nougat ថែមទៀត។

យើងនៅមិនទាន់ដឹងនោះទេថាតើ ស្មាតហ្វូនស៊េរីថ្មី Essential Phone និងភ្ជាប់ជាមួយនឹងប្រព័ន្ធការពារការជ្រាបទឹក (Water-resistant) ឬអត់នោះទេ។ តែក្រុមហ៊ុន Essential បានឆ្លើយ តបនៅលើបណ្តាញសង្គម Twitter ថា យើងកំពុងតែធ្វើតេស្ត៍ទៅលើរឿងនេះ ដើម្បីផ្ទៀតផ្ទាត់ទៅលើ IP Rating។ ស្មាតហ្វូន Essential Phone ត្រូវគេជឿជាក់ថា នឹងភ្ជាប់ជាមួយនឹង IP5x rating ដែលមានន័យថាវាអាចប្រើប្រាស់នៅក្រោមទឹកភ្លៀងបាន៕

រូបភាពពាណិជ្ជកម្ម
no-alternative title

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន