no-alternative title

ASUS ZenFone 4 Selfie បង្ហាញខ្លួននៅលើ GFXBench ដំណើរការប្រព័ន្ធប្រតិបត្តិការ Android Nougat

ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន ASUS ដែលមានឈ្មោះថា ZenFone 4 Selfie បង្ហាញខ្លួននៅលើគេហទំព័ររបស់ GFXBench ។ ជាក់ស្តែង ស្មាតហ្វូន  ZenFone 4 Selfie ក៏បង្ហាញខ្លួននៅលើបញ្ជីរបស់ Z01M ផងដែរ។ ការចុះបញ្ជីនៅលើ GFXBench ភាគច្រើន ផ្តោតទៅលើលក្ខណៈសម្បត្តិ Hardware របស់ស្មាតហ្វូន ហើយស្មាតហ្វូនស៊េរីថ្មីនេះដំណើរការប្រព័ន្ធប្រតិបត្តិការ Android Nougat 7.1.1 ហើយវាថែមទាំងដំណើរការជាមួយនឹង ZenUI ថែមទៀត។ ZenFone 4 Selfie នឹងមានអេក្រង់ទំហំ 5.5 អ៊ីង កម្រិតភាពច្បាស់ Full HD 1920x1080 ភិចសែល។ 

ស្មាតហ្វូនស៊េរីថ្មី ASUS ZenFone 4 Selfie បំពាក់នូវបន្ទះឈីប Qualcomm Snapdragon 625 SoC ដែលមានអង្គគណនាប្រភេទ Octa-Core ក្រាហ្វិកកាតប្រភេទ Adreno 506 GPU សម្រាប់ទ្រទ្រង់នូវកម្មវិធី ឬរ៉េមដែលមានក្រាហ្វិកធំៗ។ GFXBench ទម្លាយអោយដឹងទៀតថា ស្មាតហ្វូននេះនឹងប្រើប្រាស់រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើលោកអ្នកត្រូវការម៉េមូរីបន្ថែមនោះ ស្មាតហ្វូននេះ ក៏មានរន្ធដោត microSD កាតបានផងដែរ។ ASUS ZenFone 4 Selfie ភ្ជាប់ជាមួយកាមេរ៉ាខាងក្រោយទំហំ 16 មេហ្គាភិចសែល និងកាមេរ៉ាខាងមុខទំហំ 12 មេហ្គាភិចសែល ហើយកាមេរ៉ាទាំងពីរនេះអាចថតវីដេអូនៅក្នុងកម្រិត 4K ថែមទៀត។ ការប្រើប្រាស់ ASUS ZenFone 4 Selfie គឺជាភស្តុតាងដែលបង្ហាញថា ក្រុមហ៊ុនបច្ចេកវិទ្យានេះ ពិតជាផ្តោតខ្លាំងទៅលើបច្ចេកវិទ្យាកាមេរ៉ាថតរូប Selfies។

រូបភាពពាណិជ្ជកម្ម
no-alternative title

ទាំងអស់នេះ គឺជាព័ត៌មានដែលយើងប្រមូល បានពីបញ្ជីរបស់ GFXBench។ បើនិយាយអំពីរឿង Selfies នោះ ក្រុមហ៊ុនបច្ចេកវិទ្យារបស់តៃវ៉ាន់នេះប្រហែលជាព្យាយាមក្នុងការប្រើប្រាស់កាមេរ៉ា a.k.a Selfie ផងដែរ។ ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះ ទើបតែដាក់លក់ស្មាតហ្វូន ASUS ZenFone Live ដែលមានរូបរាងស្រស់ស្អាត និងមុខងារថតរូប Live Beautification Mode ផងដែរ។ Live Beautification Mode ពង្រឹងទៅលើការ Live Streams ទៅលើបណ្តាញសង្គម Facebook, Instagram, YouTube និងជាច្រើនទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន