no-alternative title

Samsung បានរំកិលខ្លួនមកឈរលើក្រុមហ៊ុន Fitbit ជាលើកដំបូងលើការលក់នាឡិកាឆ្លាតវៃស្មាតវ៉ច

យោងតាមទិន្នន័យចុងក្រោយបំផុតរបស់ Strategy Analytics បង្ហាញនៅថ្ងៃទី 25 ខែមិថុនា កន្លងទៅនេះ បានអោយដឹងថា ក្រុមហ៊ុន Samsung Electronics ទទួលបានចំណាត់ថ្នាក់លេខ 2 នៅក្នុងទីផ្សារនាឡិកាឆ្លាតវៃស្មាតវ៉ចនៅទូទាំងពិភពលោកនៅក្នុងត្រីមាសទី 1 ឆ្នាំនេះ ហើយតំណែងនេះ ធ្វើអោយក្រុមហ៊ុន Samsung យកឈ្នះក្រុមហ៊ុន Fitbit ជាលើកដំបូងបំផុត ក្រោយពេលដែលភាគជោគជ័យនេះគឺដោយសារតែវត្តមានរបស់ស្មាតវ៉ច Gear S3។ ក្រុមហ៊ុន Samsung ចាប់យកចំណែកទីផ្សារបានរហូតដល់ទៅ 12.8% នៃការលក់ទាំងអស់នៅលើពិភពលោកយកឈ្នះក្រុមហ៊ុន Fitbit ដែលមានចំណែកទីផ្សារ 12.1% ។ ក្រុមហ៊ុនបច្ចេកវិទ្យា Apple នៅតែឈានមុខគេទៅលើចំណែកទីផ្សារស្មាតវ៉ចដែលមានរហូតដល់ទៅ 53% ។

អ្នកតាមដានឧស្សាហកម្មនេះ បាននិយាយថា ក្រុមហ៊ុន Fitbit បានបាត់បង់ដំណែងរបស់ខ្លួនចាញ់ក្រុមហ៊ុន Samsung នេោពេលនេះ គឺដោយសារតែការធ្លាក់ចុះនៃតម្រូវការរបស់ស្មាតវ៉ចនេះ និងការយឺតយ៉ាវចូលទៅក្នុងទីផ្សារស្មាតវ៉ច។ ភាពជោគជ័យរបស់នាឡិកាស្មាតវ៉ច Gear S3 ធ្វើអោយក្រុមហ៊ុន Samsung នឹងពង្រីកនូវវិសាលភាពរបស់ខ្លួនជាបន្តទៀតក្នុងពេលអនាគត។ ចាប់តាំងពីការចាប់ផ្តើមដាក់លក់ស្មាតវ៉ចនេះ កាលពីខែវិច្ឆិកា នាឡិកាស្មាតវ៉ច Samsung Gear S3 ទទួលបានការពេញនិយមខ្លាំងដោយសារតែវាប្រើប្រាស់នូវមុខងារសេវាទូទាត់តាមទូរស័ព្ទ (mobile payment function) ថាមពលថ្មប្រើប្រាស់បានយូរ និងការភ្ជាប់ជាមួយប្រព័ន្ធ GPS មានសមត្ថភាពសម្រាប់ការខល ឬការផ្ញើរសារបន្ទាន់ៗថែមទៀត។

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ចំនួនសរុបនៃការនាំចេញតាមរយៈទិន្នន័យបំបែកគ្នារបស់អ្នកឃ្លាំមើលឧស្សាហកម្មនេះ បាននិយាយថា ក្រុមហ៊ុន Apple នៅតែឈរ នៅចំណាត់ថ្នាក់កំពូលជាមួយនឹងចំណែកទីផ្សារដល់ទៅ 16% តាមពីក្រោយដោយក្រុមហ៊ុន Xiaomi របស់ចិនដែលមានចំណែកទីផ្សារ 15.5% និងក្រុមហ៊ុន Fitbit ដែលមានចំណែកទីផ្សារ 12.3% ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន