no-alternative title

តើក្រុមហ៊ុន SONY អាចនិងខ្លាំងជាងក្រុមហ៊ុន Samsung ដែរឬទេ ទៅលើបច្ចេកវិទ្យាស្កែនមុខ 3D Facial Recognition?

បើគិតមកដល់ពេលននេះ ការដោះសោរទៅលើស្មាតហ្វូនរបស់លោកអ្នក គឺពិតជាមានជម្រើសច្រើនយ៉ាង នៅក្នុងនោះ រួមមានដូចជា ការប្រើប្រាស់នូវ PIN កូដ ឬការប្រើប្រាស់ប្រព័ន្ធស្កែនក្រយ៉ៅដៃ (Fingerprint Scanner) ជាដើម ប៉ុន្តែអ្វីដែលថ្មី និងមានការចាប់អារម្មណ៍នោះ គឺបច្ចេកវិទ្យាស្កែនមុខ 2D ដែលយើងធ្លាប់បានឃើញរួចមកហើយនៅលើស្មាតហ្វូនជាច្រើនស៊េរី ផងដែរ ប៉ុន្តែ ទាំងអស់នេះ វានៅមិនទាន់មានសុវត្ថិភាពនោះទេ ដោយសារតែអាចដោះសោរបានដោយប្រើប្រាស់ត្រឹមតែរូបភាពនោះ។ 

ពេលនេះ ក្រុមហ៊ុន SONY បានបង្ហាញនូវគំរោងចង់ពង្រឹងទៅលើបច្ចេកវិទ្យានេះ ជាបន្តទៀត ហើយក្រុមហ៊ុន នឹងប្រើប្រាស់នូវបច្ចេកវិទ្យាស្កែនមុខ 3D Facial Recognitions ទៅលើស្មាតហ្វូន Xperia ស៊េរីថ្មី របស់ខ្លួនដើម្បីដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ Mobile World Congress ក្នុងទីក្រុងសៀងហៃនៅសប្តាហ៍នេះ។ ស្មាតហ្វូនដែលប្រើប្រាស់នូវបច្ចេកវិទ្យាសែនស័រ 3D គឺជារបស់ក្រុមហ៊ុន SoftKinect ដែលគ្រប់គ្រងដោយក្រុមហ៊ុន SONY ហើយកម្មវិធីគ្រប់គ្រងទៅលើបច្ចេកវិទ្យាស្កែនមុខនេះ គឺបង្កើតឡើងដោយក្រុមហ៊ុន KeyLemon ដែលមានមូលដ្ឋាននៅប្រទេសស្វីស។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន SONY បានអះអាងថា បច្ចេកវិទ្យាថ្មីនេះ គឺមានសុវត្ថិភាពខ្ពស់ជាងការប្រើប្រាស់ការស្កែនមុខ 2D។ ក្រុមហ៊ុននៅមិនទាន់ ប្រកាសអំពីកាលបរិច្ឆេទនៃការបង្ហាញស្មាតហ្វូនដំបូងបំផុតរបស់ខ្លួន ដែលប្រើប្រាស់បច្ចេកវិទ្យាស្កែនមុខ (3D Facial Recognition) នេះនោះទេ ប៉ុន្តែយើងសង្ឃឹមថា ព័ត៌មានអំពីរឿងនេះ នឹងមានប្រកាសនៅប៉ុន្មានថ្ងៃទៀតនេះ។ ប្រសិនបើបច្ចេកវិទ្យានេះ ពិតជាវាយលុកចូលទៅក្នុងទីផ្សារមែននោះ វាពិតជាបង្ហាញនៅលើស្មាតហ្វូនស៊េរីណាមួយរបស់ក្រុមហ៊ុន SONY ជាក់ជាមិនខាន។ រហូតមកដល់ពេលនេះ ក្រុមហ៊ុន SONY បានផ្តោតខ្លាំងទៅលើការបំពាក់នូវមុខងារសំខាន់ៗ ដើម្បីធ្វើយ៉ាងណាអាចប្រកួតប្រជែងជាមួយក្រុមហ៊ុន Samsung ដែលមានចំណែកទីផ្សារធំបំផុតលើពិភពលោក៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន