no-alternative title

ពិតជាមិនគួរអោយជឿទេថា ក្រុមហ៊ុន Vivo អាចបង្កើតបច្ចេកវិទ្យាស្កែនក្រយ៉ៅដៃបង្កប់ក្រោមអេក្រង់បានមុន Apple

ថ្មីៗនេះ មានពាក្យចចាមអារ៉ាមជាច្រើន ដែលនិយាយពីការបង្កើតនូវបច្ចេកវិទ្យាស្កែនក្រយ៉ៅដៃបង្កប់ក្រោមអេក្រង់របស់ក្រុមហ៊ុន Apple ប៉ុន្តែលោកអ្នកប្រហែលជាមិននឹកស្មានដល់នោះទេថា បច្ចេកវិទ្យាស្កែនក្រយ៉ៅដៃក្រោមអេក្រង់នេះ បាន បង្ហាញមុនគេដោយក្រុមហ៊ុន Vivo នោះទេ។ សំរាប់ព្រឹត្តិការណ៍ MWC 2017 នៅសៀងហៃ នាពេលដ៏ខ្លីខាងមុនេះ ក្រុមហ៊ុន Qualcomm និងបង្ហាញអំពីបច្ចេកវិទ្យា ultrasonic fingerprint នេះ សម្រាប់ដោះស្រាយទៅលើការស្កែនក្រោមអេក្រង់ ហើយក្រុមហ៊ុន ក៏បង្ហាញអំពីការប្រើប្រាស់បច្ចេកវិទ្យាស្កែនក្រយ៉ៅដៃក្រោមអេក្រង់ទៅលើកញ្ចក់ OLED (មានកម្រាស់ដល់ទៅ 1.2mm) ផងដែរ។ លក្ខណះពិសេសនៃបច្ចេកវិទ្យានេះ ខ្លាំងដោសារវាអាចដំណើរការទៅបាន បើទោះបីជាស្ថិតនៅក្រោមទឹកក៏ដោយ ហើយវាក៏អាចដំណើរការនៅក្រោមលោហៈធាតុ ឬកញ្ចក់បានផងដែរ ដោយគ្រាន់តែវា ត្រូវការកម្រាស់ 800um សម្រាប់កញ្ចក់ និងកម្រាស់ 650um សម្រាប់អាលុយមីញ៉ូម ដែលផ្ទុយពីកម្រាស់ពីមុនត្រឹមតែ 400um ប៉ុណ្ណោះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន ក៏និងប្រើប្រាស់ Ultrasonic នេះ ទៅលើផ្នែកខាងក្រោយនៃស្មាតហ្វូនដែលមានតួខ្លួនធ្វើពីលោហធាតុផងដែរ ហើយស្មាតហ្វូននេះ អាចធ្វើការដោះសោរបាននៅក្នុងទឹកថែមទៀតផង។ ការបង្កើតវិធីនៃការដោះសោរនេះ ពិតជាផ្តល់នូវភាពងាយស្រួលនៅក្នុងការថតរូបភាពក្រោមទឹកបានមិនចាំបាចៈបារម្ភទៀតទេ។  ក្រុមហ៊ុន vivo នៅមិនទាន់អាចផ្តល់នូវព័ត៌មានអំពីកាលបរិច្ឆេទដែលយើងនឹងឃើញបច្ចេកវិទ្យានេះនៅលើស្មាតហ្វូនរបស់ពួកគេនោះទេ ប៉ុន្តែយោងតាមការបញ្ជាក់របស់ក្រុមហ៊ុន Qualcomm ដំណោះស្រាយនេះនឹងមានពីរជំហានគឺ “Qualcomm Fingerprint Sensors សម្រាប់កញ្ចក់ និងលោហធាតុ” អាចប្រើប្រាស់បាននៅលើឧបករណ៍បច្ចេកវិទ្យាជាច្រើនដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 660 និង 630 ហើយវានឹងចាប់ផ្តើមដាក់ដំណើរការទៅកាន់ក្រុមហ៊ុនផលិតអេឡិចត្រូនិចនៅក្នុងខែនេះ៕

កន្លងមកក្រុមហ៊ុន Xiaomi បានប្រើប្រាស់បច្ចេកវិទ្យា "Sense ID" របស់ក្រុមហ៊ុន Qualcomm ទៅលើដំណោះស្រាយដូចគ្នាសម្រាប់ស្មាតហ្វូន Mi 5S របស់ខ្លួន តែពេលនេះ គឺដល់ពេលសម្រាប់ក្រុមហ៊ុន Vivo ធ្វើការនេះវិញម្តងហើយ។ នៅក្នុងស្តង់របស់ក្រុមហ៊ុន Vivo នៅលើ Xplay6 បានបំពាក់នូវប្រព័ន្ធស្កែនក្រយ៉ៅដៃបង្កប់ក្រោមអេក្រង់របស់ក្រុមហ៊ុន Qualcomm។ ហើយនៅក្នុងការបង្ហាញអំពីបច្ចេកវិទ្យាស្កែនក្រយ៉ៅដៃក្រោមអេក្រង់នេះ គឺវាស្ថិតនៅលើប៊ូតុង Home ហើយវាពិតជាដំណើរការបានយ៉ាងរលូនបំផុត។ មានការនិយាយថា ប្រព័ន្ធស្កែនក្រយ៉ៅដៃបង្កប់ក្រោមអេក្រង់ថ្មី មានល្បឿនយឺតបន្តិច នៅក្នុងការដោះសោរទៅលើស្មាតហ្វូន វាប្រើពេលវេលាប្រហែលជា 1 វិនាទីនៅក្នុងការចូលទៅកាន់ Home Screen។

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន