no-alternative title

Qualcomm ប្រកាសចេញបន្ទះឈីប Snapdragon 450 ខ្នាត 14 nm ដែលមានល្បឿនប្រតិបត្តិការលឿន និងមានប្រសិទ្ធិភាពខ្ពស់ជាងមុន

បន្ទះឈីបកម្រិតមធ្យមរបស់ Qualcomm ស៊េរី Snapdragon 435 និង Snapdragon 625 គឺវាមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ឲ្យយើងប្រើប្រាស់កម្មវិធីបានរលូនល្អនៅលើទូរស័ព្ទ និងឧបករណ៍ថាបប្លែតថ្នាក់មធ្យមដែលយើងកំពុងប្រើរាល់ថ្ងៃ ហើយនៅថ្ងៃនេះ ផ្ទាល់ក្រុមហ៊ុនដ៏មានឥទ្ធិពលលើវិស័យផលិតបន្ទះឈីបក្នុងពិភពលោកមួយនេះបានប្រកាសចេញឈីបស៊េរីថ្មីមួយទៀតក្នុងស្រឡាយ 4 Series របស់ខ្លួនគឺ Snapdragon 450។ ឈីបស៊េរីថ្មីនេះប្រើប្រាស់ CPU ប្រភេទ Cortex-A53 ដែលមាន 8-Core ល្បឿនប្រតិបត្តិការលឿនជាងស៊េរី Snapdragon 435 ប្រមាណ 25% និងប្រើប្រាស់ GPU ស៊េរី Adreno 506 ល្បឿនដំណើរការហ្គេមលឿនជាងមុន 25%។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

Snapdragon 450 គឺជាឈីបដំបូងក្នុងស្រឡាយរបស់វាដែលមានខ្នាតទំហំ 14 ណាណូម៉ែត្រ ប្រើប្រាស់ថាមពលថ្មតិចជាងមុខ 30% និងជួយបង្កើនថាមពលថ្មប្រើប្រាស់បានយូរជាងជំនាន់ Snapdragon 435 ប្រមាណ 4 ម៉ោង នេះ បើតាមការបញ្ជាក់ពីក្រុមហ៊ុនផ្ទាល់។ បន្ទះឈីបស៊េរីថ្មីនេះ មានលទ្ធភាពខ្ពស់អាចទ្រទ្រង់បានជាមួយប្រព័ន្ធកាមេរ៉ាភ្លោះដល់ទំហំ13MP+13MP, អាចថតវីដេអូកម្រិត 1080px ក្នុងល្បឿន 60fps, មានមុខងារ bokeh effects, អាចទ្រទ្រង់ការថតវីដេអូបានដល់កម្រិត 4K, ប្រើបានជាមួយរន្ធដោត USB ប្រភេទ USB Type-C និងទ្រទ្រង់បានជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿន Qualcomm Quick Charge 3.0 ដែលមានសមត្ថភាពសាកថាមពលថ្មពី 0 ទៅ 80% ប្រើពេលតែ 35 នាទី ហើយសម្រាប់សេវា Wi-Fi ក៏ចាប់បានខ្លាំង និងមានល្បឿនប្រើប្រាស់លឿនជាងជំនាន់មុខផងដែរ៕ ខាងក្រោមនេះគឺជាការប្រើធៀបគុណសម្បត្តិមួយចំនួនរបស់វាងបន្ទះឈីប Snapdragon 435, 450 និង 625។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន