no-alternative title

ក្រុមហ៊ុន Canon បាននាំយកនូវ EOS 6D Mark II ដែលជាប្រភេទកាមេរ៉ាថ្មីទៅកាន់ទីផ្សារប្រទេសឥណ្ឌា

កាលពីថ្ងៃចន្ទនេះ ក្រុមហ៊ុន Canon នៅក្នុងប្រទេសឥណ្ឌា បាននាំយកនូវកាមេរ៉ាស៊េរីថ្មី 'EOS 6D Mark II' ដែលជាប្រភេទកាមេរ៉ាថ្មីនៃគ្រួសារត្រកូល 'EOS full-frame DSLR' របស់ខ្លួនដ៏ទំនើបបំផុតចូលទៅកាន់ទីផ្សារប្រទេសឥណ្ឌា នៅក្នុងគោលដៅក្នុងការនាំយកនូវកាមេរ៉ាដែលបំពាក់នូវសែនស័រល្អឥតខ្ចោះក្នុងការថតរូប។ កាមេរ៉ាស៊េរីថ្មីនេះ គឺភ្ជាប់ជាមួយនឹងសែនស័រ 26.2 មេហ្គាភិចសែល ប្រភទេ Full Frame CMOS Sensor ដែលផ្តល់នូវរូបភាពភ្លឺច្បាស់ និងរឹតែពិសេស សំរាប់ការថតរូបភាពនៅកន្លែងដែលមានកម្រិតពន្លឺទាប ហើយបច្ចេកវិទ្យា 'Dual Pixel CMOS AF' របស់ កាមេរ៉ាថ្មីនេះ ក៏អាចផ្តល់នូវលក្ខណៈពិសេសនៅក្នុងការថតប្រភេទ 'Live View' mode ថែមទៀតផង។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាមេរ៉ា 'EOS 6D Mark II' ដាក់លក់នៅក្នុងតម្លៃ 132, 995  រ៉ូពី (Body) និងកែវម៉ាស៊ីនប្រភេទ 'EF 24-70mm f/4L IS USM' lens មានតម្លៃ 184,995 រ៉ូពី និង 'EF 24-105mm f/4L IS II USM' lens មានតម្លៃ 202,995 រ៉ូពី។ ក្រុមហ៊ុន Canon នៅក្នុងប្រទេសឥណ្ឌា បានបញ្ជាក់ថា កាមេរ៉ាស៊េរីថ្មីទំនើបមួយនេះ មានសមត្ថភាពអាចភ្ជាប់ជាមួយនឹងមុខងារពិសេសៗ ជាច្រើនសម្រាប់ការថតរូបភាពល្អឥតខ្ចោះ ជាមួយនឹងការប្រើប្រាស់មុខងាររបស់ full-frame DSLR functions ហើយវាមានទម្ងន់ស្រាលងាយស្រួលកាន់ថែមទៀតផង។

លោក Kazutada Kobayashi អគ្គនាយក និង CEO របស់ក្រុមហ៊ុនបច្ចេកវិទ្យា Canon នៅក្នុងប្រទេសឥណ្ឌានិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “នៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យា Canon យើងតែងតែផ្តោតសំខាន់ទៅលើការផ្តល់នូវបច្ចេកវិទ្យាចុងក្រោយបំផុតសម្រាប់អតិថិជនរបស់យើងាមួយនឹងរបកគំហើញថ្មីជាច្រើនដ៏អស្ចារ្យ។ ក្នុងការនាំយកនូវកាមេរ៉ាថ្មីបន្តពីកាមេរ៉ា EOS 6D វាគឺជាលើកតំបូងបំផុតដែលយើងបង្កើតនូវអេក្រង់ LCD នៅលើាកាមេរ៉ាប្រភេទ full-frame DSLR នោះ។ ជាមួយនឹងការចាប់ផ្តើមនៃរបកគំហើញផលិតផលជាច្រើន យើងព្យាករណ៍ថាការលក់កាមេរ៉ា DSLR នឹងមានការកើនឡើង 50% នៅចុងឆ្នាំនេះ។” កាមេរ៉ាថ្មីនេះភ្ជាប់ជាមួយនឹងអេក្រង់ទំហំ 3 អ៊ីងជាមួយនឹង touch-screen LCD monitor រួមនឹងសែនស័រ 7560 pixel (RGB+IR) និងមុខងារ colour detection AF ដែលផ្តល់ពន្លឺផ្សេងគ្នានៅក្នុងការថតរូប។ 

លោក Eddie Udagawa អនុប្រធានរបស់ផ្នែក Consumer Imaging and Information Centre នៃក្រុមហ៊ុន Canon ក្នុងប្រទេសឥណ្ឌា បាននិយាយទៅកាន់អ្នកសារព័ត៌មានថា “នៅក្នុងការប្រើប្រាស់ Full-Frame Sensor នេះ កាមេរ៉ា EOS 6D Mark II ភ្ជាប់ជាមួយនឹងមុខងារ Dual Pixel CMOS AF និង vari-angle touch panel នឹងផ្តល់នូវបទពិសោធន៍ថ្មីកម្រិត Full-Frame នៅក្នុងវិធីថ្មីមួយដែលគួរអោយចាប់អារម្មណ៍បំផុត។” ថាមពលថ្មរបស់កាមេរ៉ាថ្មីនេះអាចប្រើប្រាស់បានយូរច្រើនម៉ោងជាងដោយសារតែវាប្រើប្រាស់នូវថាមពលថ្មប្រភេទ LP-E6N ចំនួនពីរបន្ទះ។ កាមេរ៉ា 'EOS 6D Mark II' ទ្រទ្រង់នូវការប្រើប្រាស់ Wi-Fi និង NFC Connectivity សម្រាប់អ្នកប្រើប្រាស់ដើម្បីធ្វើការផ្ទេររូបភាព និងវីដេអូចេញពីកាមេរ៉ាទៅកាន់ឧបករណ៍ផ្សេងទៀត ឬធ្វើការ Uploads រូបភាពទាំងនោះទៅកាន់ 'Canon Image Gateway' បណ្តាញសង្គម ឬ Cloud Storage ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន