no-alternative title

ក្រុមហ៊ុន Samsung និង LG បានប្រើប្រាស់យុទ្ធសាស្រ្តពីរផ្សេងគ្នា នៅក្នុងការពង្រីកទីផ្សារទូរទស្សន៍ UHD TV របស់ខ្លួន

ក្រុមហ៊ុនបច្ចេកវិទ្យាអេឡិចត្រូនិកយក្សចំនួនពីរ នៅក្នុងប្រទេសកូរ៉េខាងត្បូងក្រុមហ៊ុន Samsung និងក្រុមហ៊ុន LG មានគោលដៅក្នុងការប្រើប្រាស់យុទ្ធសាស្រ្តផ្សេងៗពីគ្នា នៅក្នុងការលក់ទូរទស្សន៍ឆ្លាតវៃ UHD TV នៅក្នុងទីផ្សារក្នុងឆ្នាំនេះ។ ក្រុមហ៊ុន Samsung បានពង្រីកនូវការលក់ទូរទស្សន៍ Ultra-Premium QLED ជាមួយនឹងបន្ទះអេក្រង់ទំហំ 88 អ៊ីញ ខណៈពេលដែលក្រុមហ៊ុន LG ផ្តោតទៅលើការលក់ទូរទស្សន៍ស៊េរីថ្មីកម្រិត 4K ចំនួន 3 ម៉ូដែល ហើយអ្វីដែលកាន់តែពិសេសនោះ នៅក្នុងឆមាសទី 2 នៃឆ្នាំនេះវាមានការទស្សន៍ទាយថា វាមានការប្រកួតប្រជែងចំណែកទីផ្សារខ្លាំងនៅលើទូរទស្សន៍ UHD TV ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

Samsung Q9 គឹជាទូរទស្សន៍ QLED TV ទំហំ 88 អ៊ីញ ត្រូវបានគេដឹងថា នឹងប្រកាសដាក់លក់នៅចុងខែសីហាខាងមុខនេះ។ សូមចងចាំផងដែរថា អេក្រង់ QLED ប្រើប្រាស់នូវបច្ចេកវិទ្យា quantum dot technology ដែលមានសមត្ថភាពក្នុងការបង្ហាញនូវពណ៌កូល័ររស់រវើក (vibrant Colors) និងកម្រិតពន្លឺភ្លឺច្បាស់បំផុត ខណៈពេលដែលទូរទស្សន៍ធម្មតាមានកម្រិតពន្លឺខ្ពស់ប៉ុន្តែមិនមានពណ៌កូល័រ (Vibrant Colors) នោះទេ។ នេះគឺជាអេក្រង់ទូរទស្សន៍ទំហំធំបំផុតរបស់ក្រុមហ៊ុន Samsung ដែលធ្លាប់ផលិតមក ខណៈពេលដែលអេក្រង់ធំបំផុតជំនាន់មុនរបស់ទូរទស្សន៍ UHD TV មានទំហំដល់ទៅ 75 អ៊ីញ។ 

ក្រុមហ៊ុន Samsung បានបញ្ជាក់ថា អតិថិជនជាច្រើនឥឡូវនេះ គឺកំពុងតែត្រូវការម៉ូដែលទូរទស្សន៍ដែលមានអេក្រង់ធំ និងមានច្រើនជម្រើសក្នុងការជ្រើសរើស។ លក្ខណៈស្ទាយ៍របស់ទូរទស្សន៍នេះគឺជាប្រភេទ Frame-Type TV ហើយតម្លៃរបស់វាគឺប្រហែលជា 1 លានវ៉ុនប្រហែលជា $13,366 ។ នៅក្នុងយុទ្ធសាស្រ្តផ្នែកទីផ្សារ ក្រុមហ៊ុន  LG ប្រកាសបង្ហាញនូវទូរទស្សន៍ម៉ូដែល 4K ចំនួន 3 ស៊េរីម៉ូដែលទៀតផងដែរគឺត្រកូល UJ6200 ដែលមានតម្លៃថោកជាងទូរទស្សន៍ UJ6600 គ្រោងនឹងប្រកាសបង្ហាញនៅដើមខែសីហាខាងមុខនេះ។ ទូរទស្សន៍នេះ មានអេក្រង់ទំហំ 43 អ៊ីញ 49 អ៊ីញ និង 55 អ៊ីញដែលទ្រទ្រង់កម្រិតភាពច្បាស់ 4K TV ។ សម្រាប់ទូរទស្សន៍អេក្រង់ 43 អ៊ីញមានតម្លៃតិចជាង 1 លានវ៉ុនប្រហែលជា $891 ។

អ្នកវិភាគម្នាក់និយាយថា ទីផ្សាររបស់ទូរទស្សន៍កំពុងតែឈានដល់ចំណុចកំពូល ដូចនេះ ក្រុមហ៊ុន Samsung និង LG គឺជាជម្រើសតែមួយគត់ដែលអ្នកប្រើប្រាស់អាចជ្រើសរើសបាន។ ក្រុមហ៊ុន Samsung កំពុងតែមានចំណែកទីផ្សារធំបំផុតឈានមុខគេផ្នែកទូរទស្សន៍នៅក្នុងពិភពលោកជាច្រើនឆ្នាំមកហើយ ឥឡូវនេះក្រុមហ៊ុន Samsung ក៏ប្រកាសបង្ហាញនូវទូរទស្សន៍ Samsung Q9 ដែលអាចប្រកួតប្រជែងជាមួយទូរទស្សន៍ LG Signature OLED TV W ទំហំ 77 អ៊ីញដែលប្រកាសដាក់លក់កាលពីខែមុននេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន