no-alternative title

LG V30 នឹងបង្ហាញវត្តមានផ្លូវការណ៍នៅថ្ងៃទី 31 ខែសីហា ក្នុងព្រឹតិ្តការណ៍ IFA 2017 នៅទីក្រុងប៊ែកឡាំង

ឆ្នាំនេះ LG បានស្តារមុខមាត់ទីផ្សារស្មាតហ្វូនរបស់ខ្លួនឡើងវិញមានមួយកម្រិតក្រោយពីបានប្រកាសចេញកំពូលស្មាតហ្វូន LG G6 ដែលមានរចនាបថរូបរាងថ្មី ប្រើប្រាស់បច្ចេកវិទ្យាអេក្រង់ថ្មីដែលមានកម្រិត aspect ratio ខ្ពស់រហូតដល់ទៅ 18:9 និងជាស្មាតហ្វូនដំបូងគេរបស់ខ្លួនដែលបំពាក់មុខងារការពារជ្រាបទឹក។ ហើយថ្មីនេះៗក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ថ្នាក់ពិភពលោករបស់កូរ៉េខាងត្បូងមួយនេះបានប្រកាសចេញទូរស័ព្ទស្មាតហ្វូនធន់មធ្យមដែលមានការរចនារូបរាង និងប្រើប្រាស់បច្ចេកវិទ្យាអេក្រង់ស្រដៀងគ្នាទៅនឹង LG G6 ដែរនោះគឺ LG Q6 Series ដែលមានចំនួនដល់ទៅបីស៊េរី។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 យ៉ាងណាមិញក្នុងរយះពេលប៉ុន្មានខែមកនេះមានលេចលឺព័ត៌មានចចាមអារាមជាច្រើនបានចុះផ្សាយពីកំពូលទូរស័ព្ទជំនាន់ទីបីក្នុងស្រឡាយ LG V នោះគឺ LG V30 ដែលថាវានឹងបង្ហាញវត្តមាននៅឆ្នាំនេះ។ ឥលូវនេះព័ត៌មាននេះមានចេញពន្លឺពិតជាបណ្តើរៗហើយព្រោះថា LG ពិតជាបានត្រៀមប្រកាសចេញកំពូលទូរស័ព្ទស្មាតហ្វូនទីពីររបស់ខ្លួនក្នុងឆ្នាំ 2017 នេះមែន។ បើតាមលោក Evan Blass ដែលគេស្គាល់ច្បាស់ថាជាម្ចាស់គណនីធ្វីស្ទ័រឈ្មោះថា @evleaks បានបង្ហើបអោយដឹងថា LG នឹងប្រកាសចេញកំពូលស្មាតហ្វូន LG V30 នៅថ្ងៃទី 31 ខែសីហាក្នុងព្រឹត្តិការណ៍ពិពណ៌ផលិតផលបច្ចេកវិទ្យា IFA2017 នៅទីក្រុងប៉ែកឡាំងប្រទេសអាល្លឺម៉ង់។ 

 

ហើយបើយោងតាមរូប teaser ដែលបញ្ចេញដោយ LG សម្រាប់ការមកដល់នៃព្រឹតិ្តការណ៍នេះមិនបានបង្ហាញអ្វីច្រើននោះទេគ្រាន់តែនៅរូបភាពនេះយើងសង្កេតឃើញនៅខាងឆ្វេងគឺមាននិមិត្តសញ្ញាអក្សរ “V” ដែលបានបញ្ជាក់យ៉ាងច្បាស់ថា LG ពិតជាបង្ហាញចេញនូវកំពូលស្មាតហ្វូន LG V30 នេះប្រាកដមែន។ ក្នុងវេលានេះ LG មិនបានបង្ហាញអ្វីឡើយទាក់ទងនឹងកំពូលស្មាតហ្វូនអេក្រង់ពីរជំនាន់ទីបីរបស់ខ្លួន ក៏ប៉ុន្តែបើតាមការបែកធ្លាយព័ត៌មានមួយចំនួនបានបង្ហើបថា “LG V30 នឹងមិនដូចជំនាន់ LG V10 និងV20 នោះឡើយពោលគឺវានឹងមានការផ្លាស់ប្តូររចនាបថរូបរាង ហើយក៏អាចនិងបំបាត់អេក្រង់ទីពីរចោលផងដែរ។

 

ចំពោះអេក្រង់របស់វាអាចនឹងប្រើប្រាស់អេក្រង់ OLED ដែលមានទំហំ 6.0  អ៊ីងមានគែមអេក្រង់ស្តើងដូច G6, បំពាក់ប្រព័ន្ធកាមេរ៉ាក្រោយភ្លោះ, ប្រព័ន្ធស្កែនក្រយ៉ៅម្រាមដៃស្ថិតនៅខាងក្រោយ, ប្រើប្រាស់រន្ធដោត USB-C, រក្សារន្ធដោតកាសខ្នាត 3.5 មម ហើយក៏នឹងបំពាក់នៅបច្ចេកវិទ្យាការពារទឹកផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន