no-alternative title

ឥណ្ឌា បានក្លាយជាទីផ្សារដ៏ធំបំផុតរបស់ទូរស័ព្ទចិន បន្ទាប់ពីមានការវិនិយោគយ៉ាងសម្បើមពីក្រុមហ៊ុនធំៗជាច្រើន

ថ្មីៗនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិន Nubia បានចំណាយទឹកប្រាក់ 100 លានដុល្លារអាមេរិច នៅក្នុងការវិនិយោគទៅលើអាជីវកម្មស្មាតហ្វូននៅក្នុងប្រទេសឥណ្ឌា ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រីកនូវប្រតិបត្តិការយ៉ាងទំលំទូលាយនៅក្នុងប្រទេសឥណ្ឌា និងបង្កើនអតិថិជនកាន់តែច្រើនឡើង។ លោក Eric Hu អ្នកគ្រប់គ្រងក្រុមហ៊ុន Nubia ប្រចាំប្រទេសឥណ្ឌា ត្រូវបានដកស្រង់សម្តីចេញពី Indo-Asian News Service ដោយបញ្ជាក់ថា ការវិនិយោគដ៏ធំនេះ គឺជាសញ្ញានៃការបង្កើតរោងចក្រផលិតស្មាតហ្វូននៅក្នុងប្រទេសឥណ្ឌាខណៈពេលដែលក្រុមហ៊ុន Nubia ទើបតែឈរជើងកាលពីឆ្នាំមុននេះ។ ចំណែកនៃទឹកប្រាក់វិនិយោគនេះក៏ជាផ្នែកមួយនៃការកសាងម៉ាកយីហោក្រុមហ៊ុន Nubia នៅក្នុងប្រទេសនេះ នេះបើតាមការបញ្ជាក់របស់លោក Hu ។ បន្ថែមពីនេះទៀត ក្រុមហ៊ុន នេះមានគម្រោងក្នុងការស្វែងរកបណ្តាញចែកចាយជាច្រើននៅក្នុងប្រទេសឥណ្ឌា និងបង្កើតហាង E-Store ផ្ទាល់ខ្លួនជាកន្លែងដែលអតិថិជនអាចស្វែងរកស្មាតហ្វូន និង Accessories ជាច្រើននៅក្នុងប្រទេសនេះ។ លោក Hu និយាយថា ក្រុមហ៊ុនរំពឹងថា ហាង Nubia Store អាចនឹងចាប់ផ្តើមប្រតិបត្តិការនៅចុងឆ្នាំនេះ។

ស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុន Nubia ទទួលបានពេញនិយមបំផុតដោយសារតែកម្រិតគុណភាពនៃប្រព័ន្ធកាមេរ៉ា នេះហើយដែលជាក្តីសង្ឃឹមខ្ពស់សម្រាប់អនាគតរបស់ក្រុមហ៊ុននេះនៅក្នុងប្រទេសឥណ្ឌា។ អតិថិជននឹងទទួលនូវបទពិសោធន៍កាន់តែអស្ចារ្យនៅក្នុងការថតរូបកម្រិតខ្ពស់ (High-Quality) និងលក្ខណៈពិសេសជាច្រើនទៀត។ ឥឡូវនេះ ក្រុមហ៊ុន Nubia សន្យាថានឹងចែកចាយនូវបច្ចេកវិទ្យាកាមេរ៉ាល្អបំផុតសម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌា។ ក្រុមហ៊ុន នេះកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការក្លាយខ្លួនជាអ្នកដឹកនាំនៅក្នុងបច្ចេកវិទ្យាកាមេរ៉ាស្មាតហ្វូន ហើយថ្មីៗនេះក្រុមហ៊ុននេះ ក៏ទើបតែដាក់លក់ស្មាតហ្វូន  Nubia N2 នៅក្នុងប្រទេសឥណ្ឌាភ្ជាប់ជាមួយនឹងកាមេរ៉ាដ៏មានអានុភាពដូចជាកាមេរ៉ាទំហំ 13 មេហ្គាភិចសែលបំពាក់មុខងារ Sony’s IMX258 sensor  និង f/2.2 aperture ។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះមានទំហំ 16 មេហ្គាភិចសែលភ្ជាប់ជាមួយនឹងមុខងារ Samsung’s 3P3ST sensor និង f/2.0 aperture រួមទាំង wide-angle lens កម្រិតដល់ទៅ 80 ដឺក្រេ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏បង្ហាញនូវស្មាតហ្វូនដ៏មានអានុភាពមួយទៀតនៅដើមខែនេះផងដែរក្នុងប្រទេសឥណ្ឌានោះគឺ Nubia M2 ។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងការវិនិយោគរបស់ក្រុមហ៊ុន នេះនៅក្នុងប្រទេសឥណ្ឌា ក្រុមហ៊ុន Nubia នៅមានគម្រោងជាច្រើនទៀតក្នុងការបង្កើននូវម៉ាកយីហោរបស់ខ្លួនសម្រាប់ពេលអនាគតនៅក្នុងប្រទេសមួយនេះ។ អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ ក្រុមហ៊ុនបច្ចេកវិទ្យា Nubia នឹងប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីចំនួន 5 ម៉ូដែលទៀតដែលមានតម្លៃផ្សេងៗគ្នា។ ក្រុមហ៊ុនបច្ចេកវិទ្យានេះមានគោលដៅក្នុងការដាក់លក់ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុននៅក្នុងទីក្រុងច្រើនជាង 60 នៅក្នុងប្រទេសឥណ្ឌាដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌា។ វាពិតជាគួរអោយចាប់អារម្មណ៍ខ្លាំងណាស់ដែលឥឡូវនេះក្រុមហ៊ុនបច្ចេកវិទ្យា Nubia មានគម្រោងក្នុងការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនទៀតនៅក្នុងប្រទេសឥណ្ឌានោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន