no-alternative title

ស្មាតហ្វូន Sugar F11 បំពាក់នូវកាមេរ៉ាភ្លោះ នឹងបង្ហាញវត្តមាននៅក្នុងប្រទេសកម្ពុជា នាពេលដ៏ខ្លីខាងមុខនេះហើយ

នៅក្នុងយុគសម័យនៃការផ្លាស់ប្តូររូបរាងស្មាតហ្វូនកាន់តែទំនើប និងស្ទាយថ្មីកាន់តែប្លែកនោះ ក្រុមហ៊ុន SUGAR បាននាំយកនូវផលិតផលស្មាតហ្វូនជាច្រើនស៊េរីម៉ូដែលដ៏ស្រស់ស្អាតចូលប្រកួតប្រជែងនៅលើទីផ្សារផងដែរ។ អ្វីដែលកាន់តែអស្ចារ្យសម្រាប់ស្មាតហ្វូនរបស់ក្រុមហ៊ុន SUGAR នោះ គឺវានាំយកនូវគុណភាពរូបភាពភ្លឺច្បាស់ត្រជាក់ភ្នែក មិនបែកព្រាកនោះទេ។ សូមជំរាបថា SUGAR ទើបតែបង្ហាញស្មាតហ្វូនស៊េរីថ្មីចំនួន 3 ស៊េរីម៉ូដែលគឺ S9, F9 និង Y9 នៅលើទីផ្សារ ប៉ុន្តែឥឡូវនេះក្រុមហ៊ុន បាននាំយកនូវស្មាតហ្វូនស៊េរីថ្មីមួយម៉ូដែលទៀតនោះគឺ Sugar F11 ដែលពិតជាពិសេសមែនទែន។ 

ស្មាតហ្វូន Sugar F11 មានភ្ជាប់ជាមួយនឹងប្រព័ន្ធកាមេរ៉ាភ្លោះដ៏អស្ចារ្យ ដែលអាចផ្តិតរូបភាពស្រស់ស្អាតបំផុត។ នៅក្នុងការបង្ហាញវត្តមានរបស់ស្មាតហ្វូន Sugar F11 គេសង្កេតឃើញមានការចូលរួមរបស់តារាល្បីឈ្មោះជាច្រើនដូចជា Deng Ziqi, Wang Dongcheng, Lin Yilun, Yang Di ដែលបានធ្វើតេស្ត និងកាន់ស្មាតហ្វូននេះយ៉ាងទាក់ទាញបំផុត។ ស្មាតហ្វូន Sugar F11 នឹងានបានប្រកាសបង្ហាញវត្តមានជាផ្លូវការនៅថ្ងៃទី 22 ខែកក្កដាកន្លងទៅនេះ។ បើធៀបជាមួយនឹងស្មាតហ្វូនជំនាន់មុនៗ ស្មាតហ្វូនស៊េរីថ្មី Sugar F11 មានលក្ខណៈខុសប្លែកដោយសារតែ បច្ចេក វិទ្យាកាមេរ៉ារបស់វាគឺប្រើប្រាស់ប្រព័ន្ធកាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយ។ 

ស្មាតហ្វូន Sugar F11 បំពាក់ជាមួយនឹងកាមេរ៉ាខាងមុខ ដែលមានសមត្ថភាពក្នុងការចាប់រូបភាពបានច្បាស់ដល់ទៅ 16 លានភិចសែល ម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 4GB អេក្រង់ 5.5 អ៊ីញកម្រិតភាពច្បាស់ 1080P និងបន្ទះឈីប 8-Core Processor។ ស្មាតហ្វូន Sugar F11 ទ្រទ្រង់ថាមពលថ្មកម្លាំង 3000mAh បច្ចេកវិទ្យាស្កែនក្រយ៉ៅដៃ និងមានច្រើនពណ៌សម្រាប់ជ្រើសរើសគឺពណ៌ទឹកក្រូច ពណ៌ខៀវ ពណ៌មាស ពណ៌ប្រផេះ និងពណ៌ជាច្រើនទៀត

កាមេរ៉ារបស់ស្មាតហ្វូន Sugar អាចថតនៅក្នុងកម្រិតគុណភាពច្បាស់ដល់ទៅ 15 លានភិចសែល និងអាចធ្វើការពង្រីកទៅកាន់ផ្នែកល្អិតបានដល់ទៅ 22 ដង ដែលរូបភាពនៅតែច្បាស់ធម្មតា។ បើធៀបជាមួយនឹងកាមេរ៉ារបស់ស្មាតហ្វូនក្រុមហ៊ុនប្រកួតប្រជែងផ្សេងនោះ ស្មាតហ្វូនរបស់ក្រុមហ៊ុន SUGAR ពិតជាបំពាក់នូវប្រព័ន្ធកាមេរ៉ាល្អលើសគេគ្មានគូប្រៀបនោះទេ។ អ្វីដែលរឹតតែទាក់ទាញចិត្តអ្នកប្រើប្រាស់ទៀតនោះ ស្មាតហ្វូន Sugar F11 ទទួលបានវិញ្ញាបណ្ណបត្រផ្លូវការពីក្រសួងឧស្សាហកម្មផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន