no-alternative title

លោក Arto Nummela លាលែងពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន HMD Global ដែលជាក្រុមហ៊ុនមេរបស់ NOKIA

HMD Global ដែលជាក្រុមហ៊ុនបង្កើតស្មាតហ្វូន Android របស់ក្រុមហ៊ុន NOKIA បានប្រកាសថា លោក Arto Nummela លាលែងចេញពីតំណែងជានាយកប្រតិបត្តិ CEO របស់ក្រុមហ៊ុននេះហើយ ដែលការប្រកាសនេះធ្វើឡើងមួយថ្ងៃមុនក្រុមហ៊ុន HMD បង្ហាញស្មាតហ្វូនស៊េរីថ្មី NOKIA 8។ ក្រុមហ៊ុន HMD Global បាននិយាយថា ការចាកចេញរបស់លោក Nummela ពីក្រុមហ៊ុនគឺជាកិច្ចព្រមព្រៀងរវាងលោក Nummela និងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន។ លោក Sam Chin អគ្គនាយករបស់ក្រុមហ៊ុន HMD Global និយាយថា “លោក Arto Nummela ដើរតួយ៉ាងសំខាន់ក្នុងការបង្កើតប្រតិបត្តិការរបស់ក្រុមហ៊ុន HMD Global ការកសាងក្រុមការងារ និងការបង្ហាញនូវផលិតផលតំបូងជាច្រើនរបស់យើង។ 

នៅក្នុងនាមជាក្រុមប្រឹក្សាភិបាលទាំងមូល ខ្ញុំពិតជាអរគុណទៅដល់លោក Arto ចំពោះការរួមចំណែករបស់គាត់ ហើយយើងសូមជូនពរគាត់អោយជោគជ័យសម្រាប់អនាគតរបស់គាត់។” ក្រុមហ៊ុន HMD ក៏បានតែងតាំងលោក Florian Seiche ជានាយកប្រតិបត្តិស្តីទី CEO របស់ក្រុមហ៊ុនដែលទើបនិងរីកលូតលាស់មួយនេះ។ សូមជំរាបថា លោក Florian Seiche ក៏ជាប្រធានគ្រប់គ្រងនៅក្រុមហ៊ុន HMD Global ចាប់តាំងពីចាប់ផ្តើមក្រុមហ៊ុននេះមកម្ល៉េះ។ មុនពេលដែលលោកបានមកធ្វើការនៅក្នុងក្រុមហ៊ុន HMD Global លោក Seiche ធ្លាក់ធ្វើការនៅក្រុមហ៊ុន Microsoft, Nokia, HTC និង Siemens ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ការចាកចេញរបស់លោក Nummela ពីនាយកប្រតិបត្តិរបស់ CEO របស់ក្រុមហ៊ុន HMD ហាក់ដូចជាមានការសម្ងាត់ណាស់ ព្រោះក្រុមហ៊ុន HMD មិនបានផ្តល់នូវព័ត៌ មានលម្អិតជាក់លាក់ណាមួយ អំពីហេតុផលដែលគាត់ចាកចេញនោះទេ។ កាលពីឆ្នាំមុននេះ លោក Nummela បានចូលរួមជាមួយនឹងក្រុមហ៊ុន HMD ក្រោយពេលដែលលោកធ្វើការជាង 10 ឆ្នាំនៅក្រុមហ៊ុន Nokia រួចមក។ លោកក៏ធ្លាប់ធ្វើការនៅក្រុមហ៊ុនជាច្រើនទៀតដូចជា Microsoft, HTC និង Orange ជាដើមនេះ បើតាមការបញ្ជាក់របស់ Android Authority ។ 

លោក Nummela ត្រូវបានគេសរសើរចំពោះការដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងម៉ាកយីហោ Nokia ឡើងវិញ។ ក្រោមការដឹកនាំរបស់លោក ក្រុមហ៊ុន HMD Global បានបង្ហាញស្មាតហ្វូន Android ចំនួន 3 ធំៗគឺ Nokia 3, Nokia 5, Nokia 6 ហើយនិងទូរស័ព្ទ Nokia 3310 (2017)ផងដែរ។ សម្រាប់ផែនការអនាគតរបស់គាត់ក៏នៅមិនច្បាស់ដែរ។ ការចាកចេញរបស់លោក Nummela ពីនាយកប្រតិបត្តិ CEO របស់ក្រុមហ៊ុន HMD Global វានៅមិនទាន់ច្បាស់នោះទេថា ការចាកចេញរបស់លោកអាចប៉ះពាល់ទៅដល់គោលដៅ ឬមានការផ្លាស់ប្តូរយ៉ាងណាសម្រាប់យុទ្ធសាស្រ្តនៃម៉ាកយីហោស្មាតហ្វូន Nokia Android នោះ។ ទោះជាយ៉ាងណាក៏ដោយ វាហាក់ដូចជាលឿនមែនទែន នៅក្នុងការប្រកាសអំពីការចាកចេញរបស់លោកនោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន